Month: July 2025

Federico Chiesa បដិសេធសំណើរមិនចូលរួមជាមួយក្លឹប Fenerbahce បន្ទាប់ពីកម្របានបង្ហាញសមត្ថភាពជាមួយហង្សក្រហម Liverpool Fc

កីឡាករសញ្ជាតិ្តអ៊ីតាលី Federico Chiesa បានច្រានចោលទាំងស្រុងនូវសំណើរពី Fenerbahce ដែលជាក្រុមដឹកនាំដោយគ្រូបង្វឹក Jose Mourinho និងមានបំណងចង់ត្រលប់ទៅ Serie A វិញ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់បៀវត្សរ៍ខ្ពស់របស់គាត់នាពេលបច្ចុប្បន្នគឺជាឧបសគ្គចម្បងចំពោះកិច្ចព្រមព្រៀងផ្ទេរណាមួយ។

Chiesa បានចូលរួមជាមួយ Liverpool ពី Juventus ក្នុងតម្លៃប្រហែល 15 លានអឺរ៉ូ ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ 14 ប្រកួតប៉ុណ្ណោះ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ក្នុងរយៈពេលសរុប 466 នាទី។ របួស ពេលវេលាលេងមានកំណត់ និងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងការវាយប្រហាររបស់ Liverpool បានរុញច្រានគាត់អោយស្ថិតនៅកៅអីបម្រុងភាគច្រើន។

ជាមួយនឹងការប្រកួតជម្រុះ World Cup 2026 ជិតចាប់ផ្តើម Chiesa អស់សង្ឃឹមសម្រាប់ម៉ោងលេងធម្មតានៅអង់គ្លេស។ Serie A គឺជាគោលដៅដ៏ល្អ ប៉ុន្តែប្រាក់ខែសុទ្ធរបស់គាត់ចំនួន 7 លានអឺរ៉ូក្នុងមួយឆ្នាំកំពុងធ្វើឱ្យក្រុមដូចជា AC Milan, Napoli, Atalanta និង Roma មានការប្រុងប្រយ័ត្ន។ ប្រសិនបើ Chiesa មិនទទួលយកការកាត់ប្រាក់ខែទេ ផ្លូវសម្រាប់ឆ្ពោះទៅរក Serie A វិញវាពិតជាចង្អៀតខ្លាំងណាស់។

Messi នឹងមិនត្រូវបានផ្តល់ “ការការពារពិសេស” ប្រសិនបើគាត់ទៅអារ៉ាប៊ីសាអូឌីត

       Lionel Messi ត្រូវបានគេព្រមានថា គាត់នឹងមិនទទួលបាន “ការព្យាបាលពិសេស” ណាមួយឡើយ ប្រសិនបើគាត់ចាកចេញពី MLS ទៅ Saudi Pro League ជាកន្លែងដែល Cristiano Ronaldo កំពុងលេង។

        អនាគតរបស់ Messi ស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលកុងត្រារបស់គាត់ជាមួយក្លឹប Inter Miami នឹងត្រូវផុតកំណត់ ជាមួយនឹងលក្ខខណ្ឌបន្ថែមរយៈពេល 12 ខែមិនទាន់ត្រូវបានដំណើរការនៅឡើយ  ខណៈពេលដែលកំពុងស្នាក់នៅក្នុងរដ្ឋផ្លរីដា ជាកន្លែងដែល Messi ទើបតែបានស្វាគមន៍មិត្តរួមក្រុមដ៏ជិតស្និទ្ធ Rodrigo De Paul ការរំពឹងទុកនៃការលេងនៅមជ្ឈិមបូព៌ាត្រូវបានលើកឡើងជាសំណួរផងដែរ

         Al Ahli ដែលជាក្រុមដែល Messi ធ្លាប់បានច្រានចោល ត្រូវបានគេនិយាយថាកំពុងរៀបចំសំណើរដ៏ទាក់ទាញថ្មីមួយដើម្បីទាក់ទាញតារាឆ្នើមអាហ្សង់ទីនរូបនេះ   ប្រសិនបើរឿងនោះកើតឡើង កំពូលតារាអាហ្សង់ទីននឹងត្រលប់មកវិញជាមួយ Cristiano Ronaldo ដែលជាគូប្រជែងយូរអង្វែងដែលទើបតែបានចុះហត្ថលេខាបន្តកុងត្រារយៈពេលពីរឆ្នាំជាមួយ Al Nassr ។

       ថ្លែងនាពេលថ្មីៗនេះ Riyad Mahrez ដែលបច្ចុប្បន្នកំពុងលេងឱ្យ Al Ahli បានចែករំលែកដោយស្មោះត្រង់ថាតើ Messi នឹងត្រូវបានពេញចិត្តនៅក្នុង Saudi Pro League ឬអត់ “ការលេងជាមួយ Messi គឺជាក្តីសុបិនកាលពីកុមារភាពរបស់យើង។

  ​  ​​​​ ​​​  ក្នុងនាមជាអ្នកលេងបាល់ដូចគ្នា​  យើងបានមើលគាត់ច្រើន Messi គាត់គឺជាកីឡាករគំរូដ៏ល្អម្នាក់ ​ ការបានលេងជាមួយគាត់ពិតជារឿងមួយមិនគួរឲ្យជឿ។

ទោះជាយ៉ាងណាក៏ដោយ Mahrez បានបញ្ជាក់យ៉ាងច្បាស់ថា “នៅក្នុង Saudi Pro League មិនមានការការពារពិសេសសម្រាប់ dribblers នោះទេ។

Rodrygo តារាឆ្នើមរបស់ Real Madrid បើកចំហរក្នុងការចូលរួមជាមួយក្លឹប Premier League

ខ្សែប្រយុទ្ធ Rodrygo របស់ Real Madrid ត្រូវបានគេរាយការណ៍ថា បានបើកចំហរក្នុងការចូលរួម

ជាមួយ Tottenham Hotspur នៅរដូវក្តៅនេះ។ ដូចដែលបានរាយការណ៍ដោយ TBR Football កីឡាករ ប្រេស៊ីល រីករាយក្នុងការចូលរួមជាមួយ Spurs បន្ទាប់ពីបានឃើញ Liverpool ផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅលើ Alexander Isak ។

ម៉្យាងវិញទៀត Rodrygo ត្រូវបានគេរាយការណ៍ថា ចង់ចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅនេះ បន្ទាប់ពីបានធ្លាក់ទម្រង់លេងក្រោមការដឹកនាំរបស់ Xabi Alonso ។ Liverpool, Arsenal, PSG និង Bayern Munich សុទ្ធសឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹង

កីឡាករវ័យ 24ឆ្នាំរូបនេះ ប៉ុន្តែគ្មាននរណាម្នាក់បានផ្តល់ការផ្តល់ជូនឡើយ។

Rodrygo ត្រូវបានគេរាយការណ៍ថាមានតម្លៃ 100លានអឺរ៉ូ ដោយ Real Madrid ហើយក្លឹបមិនមានបំណងលក់យ៉ាងសកម្មនោះទេ។ ខ្សែបម្រើប្រយុទ្ធដ៏សម្បូរបែបរូបនេះបានចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ ក្នុងឆ្នាំ 2019 ហើយស៊ុតបញ្ចូលទីបាន 68គ្រាប់

និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 51ដង ក្នុងការបង្ហាញខ្លួន 270លើក។

Olympique Marseille បានច្រានចោលពាក្យចចាមអារ៉ាមថា Neymar Jr. អាចចូលរួមជាមួយពួកគេ នៅរដូវក្តៅនេះ ។

ពាក្យចចាមអារ៉ាមនេះបានសាយភាយបន្ទាប់ពីមានការឈ្លោះប្រកែកគ្នារបស់កីឡាករប្រេស៊ីលជាមួយនឹងអ្នកគាំទ្រ Santos។

Neymar បានចូលរួមជាមួយក្លឹបកុមារភាពរបស់គាត់ Santos ក្នុងខែមករា ឆ្នាំ 2025 បន្ទាប់ពីមានបញ្ហា របួសនៅ Al-Hilal ។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ វាមិនដំណើរការល្អសម្រាប់គាត់ទេ ដោយបច្ចុប្បន្ន Santos ស្ថិតក្នុងចំណាត់ថ្នាក់ទី 17 ក្នុងក្របខណ្ឌ Serie A របស់ប្រេស៊ីល។ ពួកគេស្ថិតក្នុង តំបន់កាត់ចោលបន្ទាប់ពី 16 ប្រកួតក្នុងរដូវកាលនេះ។

ទោះយ៉ាងណាក៏ដោយ សមាជិកម្នាក់នៃឋានានុក្រមរបស់ភាគីបារាំងបានបដិសេធពាក្យចចាមអារ៉ាមបែបនេះ ដោយប្រាប់ Le Parisien ថា :

“វាក្លែងក្លាយណាស់”។

យោងតាមអ្នកជំនាញការផ្ទេរ Fabrizio Romano Marseille ត្រូវបានកំណត់ដើម្បីចុះហត្ថលេខាលើ Igor Paixao ពី Feyenoord ជំនួសវិញ។

Lisbon , Portugal – 2 November 2021; Fabrizio Romano, Becoming the world’s best-known football journalist on the SportsTrade Stage at the Altice Arena in Lisbon, Portugal. (Photo By Sam Barnes/Sportsfile for Web Summit via Getty Images)

Alexander Isak បញ្ចប់លក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Liverpool ដោយចុះហត្ថលេខាលើកិច្ចសន្យា 5 ឆ្នាំ។

បន្ទាប់ពី Hugo Ekitike ក្រុម Anfield បានបន្តធ្វើកិច្ចចរចាជាមួយ Alexander Isak  ដែលកិច្ចព្រមព្រៀងនេះមានតម្លៃ 100 លានផោនកំពុងត្រូវបានរៀបចំ ខណៈដែលខ្សែប្រយុទ្ធស៊ុយអែតបានយល់ព្រមចូលរួមជាមួយ Liverpool ។

យោងតាមសារព័ត៌មាន Sky Sports Switzerland បានឱ្យដឹងថា ខ្សែប្រយុទ្ធ Alexander Isak បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Liverpool ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ ដោយបានត្រួសត្រាយផ្លូវសម្រាប់ ម្ចាស់ជើងឯក Premier League ក្នុងការផ្តល់ជូនជាផ្លូវការជាលើកដំបូងរបស់ពួកគេទៅកាន់ Newcastle ។ បើទោះជាពេលបច្ចុប្បន្ននេះ Newcastle ដាក់តម្លៃលើ Isak ក្នុងតម្លៃ 150 លានផោនក៏ដោយ ប៉ុន្តែក្លឹប Anfield ជឿជាក់ថាពួកគេអាចបិទកិច្ចព្រមព្រៀងនេះក្នុងតម្លៃប្រហែល 120 លានផោន ។

កិច្ចព្រមព្រៀងរបស់ Isak ចំពោះលក្ខខណ្ឌផ្ទាល់ខ្លួនបានកើតឡើងនៅពេលដែល Liverpool បង្កើន សកម្មភាព ផ្ទេរ របស់ពួកគេ ។ កាល​ពី​រដូវ​កាល​មុន ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូប​នេះ​បាន​ធ្វើ​ឲ្យ​មានការចាប់អារម្មណ៍ជាខ្លាំងអំពី​ល្បឿន និង សមត្ថភាព​បញ្ចប់​ទីដ៏អស្ចារ្យរួមទាំង​ទម្រង់​លេង​ដែលអាច​បត់បែន​បាន។ ជាមួយនឹងការចាកចេញរបស់កីឡាករសំខាន់ៗមួយចំនួនក្នុងការវាយប្រហាររបស់ Liverpool នោះ Isak ត្រូវបានគេរំពឹងថានឹងក្លាយជាខ្សែប្រយុទ្ធលេខមួយថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹក Arne Slot ។

Man Utd មិនចាប់អារម្មណ៍ចំពោះការទាមទាររបស់ Chelsea ជុំវិញការផ្លាស់ប្តូរកីឡាករ

ក្រុម Manchester United និង Chelsea បានធ្វើការពិភាក្សាផ្លាស់ប្តូរគ្នាជុំវិញអនាគតរបស់ Alejandro Garnacho និង Nicolas Jackson ។

United មើលឃើញថាខ្សែបម្រើកណ្តាល Jackson ជាជម្រើសដ៏មានសក្តានុពលមួយសម្រាប់ Ollie Watkins របស់ Aston Villa ហើយបើកចំហរក្នុងការរៀបចំការផ្លាស់ប្តូរដែលពាក់ព័ន្ធនឹងខ្សែបម្រើស្លាប Garnacho ជាមួយនឹងកីឡាករអន្តរជាតិអាហ្សង់ទីនចាប់អារម្មណ៍ក្រុមតោខៀវ។

ទោះជាយ៉ាងណាក៏ដោយ The Independent និយាយថា ការវាយតម្លៃរបស់ Chelsea លើកីឡាករទាំងពីរកំពុងបិទ ដោយ United ។

សម្រាប់ក្រុមតោខៀវ Jackson នឹងចាកចេញត្រឹមតែ 80 លានផោនប៉ុណ្ណោះ ខណៈដែលពួកគេក៏បានវាយតម្លៃ Garnacho ក្នុងតម្លៃទាបជាង 50 លានផោន។

United បានច្រានចោលការវាយតម្លៃទាំងពីរ ដោយអ្នកតំណាងបានជំរុញឱ្យ Chelsea ពិចារណាឡើងវិញនូវជំហររបស់ពួកគេ។

Cole Palmer មានសារៈសំខាន់ចំពោះ Chelsea ដែលប្រាថ្នាចង់ឈ្នះ Premier League នៅរដូវកាលនេះ

Cole Palmer មានសារៈសំខាន់ចំពោះ Chelsea ដែលប្រាថ្នាចង់ឈ្នះ Premier League នៅរដូវកាលនេះ

Chelsea ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ 2024-25 នឹងមានបំណងប្រជែងដណ្តើមពាននៅរដូវកាលថ្មីនេះ។ Palmer គឺជាកីឡាករដ៏សំខាន់បំផុតមួយរបស់ពួកគេ ប្រសិនបើទម្រង់លេងរបស់គាត់នៅតែល្អ ដូចដែលគាត់បានបង្ហាញជាមួយនឹងភាពវៃឆ្លាតរបស់គាត់នៅក្នុង Club World Cup ។

ក្រោមការដឹកនាំរបស់អ្នកចាត់ការ Enzo Maresca Chelsea ក៏បានឈ្នះពានរង្វាន់ UEFA Europa Conference League កាលពីរដូវកាលមុន។ Palmer គឺជាកីឡាករសំខាន់ក្នុងការឈ្នះពាននោះផងដែរ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការទទួលជ័យជម្នះ 4-1 ក្នុងវគ្គផ្តាច់ព្រ័ត្រលើ ក្រុម Real Betis ។

នៅឆ្នាំ 2024-25 កីឡាករសញ្ជាតិអង់គ្លេសរូបនេះស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្រុមតោខៀវ ដោយស៊ុតបញ្ចូលទីបាន 18 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 13 លើកក្នុងការបង្ហាញខ្លួនចំនួន 51 ដងគ្រប់ការប្រកួតទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ Chelsea មិនមានបំណងពឹងផ្អែកតែលើ Palmer ម្នាក់ក្នុងរដូវកាលខាងមុខនេះទេ ដោយបានចុះហត្ថលេខាលើកិច្ចសន្យាធំៗមួយចំនួនទៀត។

ក្នុងចំណោមកីឡាករថ្មីទាំងអស់រួមមាន Jamie Gittens ដែលផ្ទេរពី Borussia Dortmund ក្នុង តម្លៃ 64.4 លានអឺរ៉ូ។ ខ្សែប្រយុទ្ធ Joao Pedro មកពី Brighton ក្នុងតម្លៃ 63.7 លានអឺរ៉ូ។

ទន្ទឹមនឹងនោះ Ipswich Town បានចែកផ្លូវជាមួយខ្សែប្រយុទ្ធឆ្នើម Liam Delap ដែលបានធ្វើដំណើរទៅ កាន់ទីក្រុងឡុងដ៍ក្នុងតម្លៃ ៣៥.៥ លានអឺរ៉ូ។ Kendry Paez, Mamadou Sarr និង Dario Essugo គឺជាកីឡាករមួយចំនួនទៀតដែលពួកគេបាននាំចូលនៅរដូវក្តៅនេះ។

Al-Nassr ដឹកនាំដោយ Cristiano Ronaldo ចាប់អារម្មណ៍ក្នុងការ

ចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់

Cristiano Ronaldo ដែលដឹកនាំដោយ Al-Nassr ចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករ Roger Fernandes ពី Braga

នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅដែលកំពុងដំណើរការ។ ក្លឹប Saudi Pro League មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង

ខ្សែបម្រើស្លាបវ័យក្មេងនេះ ដែលពួកគេសុខចិត្តដើរទៅមុខ បើទោះបីជាមានលក្ខខណ្ឌដោះលែង 40លានអឺរ៉ូ ក៏ដោយ។

កីឡាករវ័យ 19ឆ្នាំ ដែលជាថ្នាលយុវជនរបស់ Braga បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងបាល់ទាត់ ព័រទុយហ្គាល់

ក្នុងឆ្នាំ 2021 ដោយស៊ុតបញ្ចូលទីបាន 5គ្រាប់ និង assist 3ដង ក្នុងរដូវកាល 2024-25 ។ គាត់ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងដោយគ្រូបង្វឹក Al-Nassr លោក Jorge Jesus ដែលបានតាមដានគាត់ជាយូរមកហើយ។

Jesus ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាលើ Fernandes សម្រាប់កន្លែងដែលត្រូវបានបម្រុងទុក សម្រាប់កីឡាករ U-22

ក្នុងក្រុម Al-Nassr ជាមួយនឹង Cristiano Ronaldo និង Joao Felix ត្រៀមប្រយុទ្ធសម្រាប់ក្លឹបនៅរដូវកាលនេះ ។

ការមកដល់របស់ Fernandes អាចបន្ថែមភាពស៊ីជម្រៅ និងគុណភាព ដល់ក្រុមរបស់ពួកគេ។

Cristiano Ronaldo បានប្តេជ្ញាអនាគតរបស់គាត់ជាមួយ Al-Nassr រហូតដល់ឆ្នាំ 2027

នៅដើមរដូវក្តៅនេះ មិនយូរប៉ុន្មានបន្ទាប់ពីបញ្ចប់រដូវកាល 2024-25 Saudi Pro League, ការរំពឹងទុកបានផ្ទុះឡើងអំពីអនាគតរបស់ Cristiano Ronaldo នៅ Al-Nassr ។ ទោះបីជាមានរដូវកាលដ៏អស្ចារ្យមួយ ដែលក្នុងនោះគាត់បានស៊ុតបញ្ចូលទីបាន 35គ្រាប់

ប៉ុន្តែ Ronaldo បានបរាជ័យក្នុងការឈ្នះពានរង្វាន់លីក។

នៅទីបំផុត Ronaldo បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 2ឆ្នាំជាមួយក្លឹប ដោយបន្តស្នាក់នៅរហូតដល់ឆ្នាំ 2027 ។

គាត់បានក្លាយជាកីឡាករល្អបំផុតនៅក្នុង Saudi Pro League ចាប់តាំងពីគាត់មកដល់ក្នុងខែមករា ឆ្នាំ 2023។

ក្នុងកិច្ចសន្យាថ្មី Ronaldo ត្រូវបានគេរាយការណ៍ថា នឹងរកបាន 400លានអឺរ៉ូ ជារៀងរាល់ឆ្នាំ ខណៈពេលដែលគាត់ក៏ទទួលបាន

អត្ថប្រយោជន៍ផងដែរ ប្រសិនបើក្រុមរបស់គាត់ឈ្នះការប្រកួតធំៗ។ គាត់ក៏ត្រូវបានសន្យាថា​ នឹងផ្តល់ប្រាក់រង្វាន់ 4លានអឺរ៉ូ

សម្រាប់ការឈ្នះស្បែកជើងមាស ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។

នៅឆ្នាំ 2023-24 ទម្រង់លេងរបស់ Ronaldo គឺមិនធម្មតាឡើយ ខណៈដែលគាត់បានស៊ុតបញ្ចូលទីបាន 50គ្រាប់ ក្នុងការបង្ហាញខ្លួន 51ដង និងបានជួយមិត្តរួមក្រុមរបស់គាត់ចំនួន 13ដង។ សរុបមក គាត់បានស៊ុតបញ្ចូលទីបាន 99គ្រាប់ ក្នុងការបង្ហាញខ្លួន 111 លើកសម្រាប់ក្លឹបរហូតមកដល់ពេលនេះ។

ក្លិបយក្សធំៗនៅ Premier Leagueកំពុងរៀបចំលក់កីឡាកររបស់ពួកគេជាពិសេស នាពេលថ្មីៗនេះ Liverpool ដាក់លក់ Luis Diazទៅឱ្យ Bayern Munich ក្នុងតម្លៃ 75 លានអឺរ៉ូ

​​     ក្លឹបធំៗនៅ Premier League កំពុងរៀបចំ “លក់ចេញ” កីឡាកររបស់ពួកគេ ហើយនេះគឺជាឱកាសសម្រាប់ក្លឹបជាច្រើនក្នុងការបន្ថែមកីឡាករថ្មីដែលមានគុណភាពល្អ

​      ​ ថ្មីៗនេះ Liverpool បានលក់ Luis Diaz ទៅឱ្យ Bayern Munich ក្នុងតម្លៃ 75 លានអឺរ៉ូ ដោយហេតុនេះការបោះជំហានទៅមុខដ៏ធំមួយក្នុងដំណើរការកែទម្រង់ការវាយប្រហារក្នុង ទីផ្សារ ដោះដូរកីឡាករ រដូវក្តៅឆ្នាំ 2025។

 ​     មិនត្រឹមតែ Liverpool ប៉ុណ្ណោះទេ ក្រុម ធំៗ នៅ Premier League ក៏កំពុង “កែទម្រង់” កម្លាំងទាំងមូល និងកំពុងមានការរំសាយចោលកីឡាករ ដែលលែងត្រូវការខ្លះៗ នោះ​ជា​ឱកាស​សម្រាប់​ក្លឹបបាល់ទាត់​ផ្សេងទៀត ​ក្នុង​ការ​ប្រមាញ់​តារា​ដែល​មាន​គុណភាពដើម្បីយកទៅចូលរួមក្រុម។

  ​​   ទាក់ទងនឹង MU ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជ្រើសរើសខ្សែប្រយុទ្ធ ពីបិសាចក្រហមបានទទួលការងក់ក្បាលយល់ព្រមពីកីឡាករ Ollie Watkins  ការសម្រេចចិត្តជ្រើសរើសខ្សែប្រយុទ្ធ ដែលហៀបនឹងឈានចូលវ័យ 30 ឆ្នាំរូបនេះ បង្ហាញថា “បិសាចក្រហម” ផ្តល់អាទិភាពដល់កីឡាករដែលមានបទពិសោធន៍ច្រើន នឹងចំណាត់ថ្នាក់ល្អរបស់ពួកគេ។

 ​​​    ​   ម្យ៉ាងវិញទៀត ពួកគេលែងមានការអត់ធ្មត់ជាមួយតារាវ័យក្មេងដូចជា Garnacho, Hojlund,នឹង Sancho បន្ទាប់ពីដឹងថាពួកគេហាក់បីដូចជាមាន ទម្រង់លេងមិនសូវល្អពេលប្រគួតកន្លងមក ។

Scroll to top