Federico Chiesa បដិសេធសំណើរមិនចូលរួមជាមួយក្លឹប Fenerbahce បន្ទាប់ពីកម្របានបង្ហាញសមត្ថភាពជាមួយហង្សក្រហម Liverpool Fc

កីឡាករសញ្ជាតិ្តអ៊ីតាលី Federico Chiesa បានច្រានចោលទាំងស្រុងនូវសំណើរពី Fenerbahce ដែលជាក្រុមដឹកនាំដោយគ្រូបង្វឹក Jose Mourinho និងមានបំណងចង់ត្រលប់ទៅ Serie A វិញ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់បៀវត្សរ៍ខ្ពស់របស់គាត់នាពេលបច្ចុប្បន្នគឺជាឧបសគ្គចម្បងចំពោះកិច្ចព្រមព្រៀងផ្ទេរណាមួយ។

Chiesa បានចូលរួមជាមួយ Liverpool ពី Juventus ក្នុងតម្លៃប្រហែល 15 លានអឺរ៉ូ ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ 14 ប្រកួតប៉ុណ្ណោះ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ក្នុងរយៈពេលសរុប 466 នាទី។ របួស ពេលវេលាលេងមានកំណត់ និងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងការវាយប្រហាររបស់ Liverpool បានរុញច្រានគាត់អោយស្ថិតនៅកៅអីបម្រុងភាគច្រើន។

ជាមួយនឹងការប្រកួតជម្រុះ World Cup 2026 ជិតចាប់ផ្តើម Chiesa អស់សង្ឃឹមសម្រាប់ម៉ោងលេងធម្មតានៅអង់គ្លេស។ Serie A គឺជាគោលដៅដ៏ល្អ ប៉ុន្តែប្រាក់ខែសុទ្ធរបស់គាត់ចំនួន 7 លានអឺរ៉ូក្នុងមួយឆ្នាំកំពុងធ្វើឱ្យក្រុមដូចជា AC Milan, Napoli, Atalanta និង Roma មានការប្រុងប្រយ័ត្ន។ ប្រសិនបើ Chiesa មិនទទួលយកការកាត់ប្រាក់ខែទេ ផ្លូវសម្រាប់ឆ្ពោះទៅរក Serie A វិញវាពិតជាចង្អៀតខ្លាំងណាស់។