Month: July 2025

យោងតាម BBC បានចុះផ្សាយក្នុងរដូវកាលនេះជារដូវកាលដ៍អស្ចារ្យក្នុងនាមជាខ្សែការពារដ៍រឹងមាំ នោះគឺ Nuno Mendes មានវ័យត្រឹមតែ ២២ឆ្នាំតែប៉ុណ្ណាះ ៕

Nuno Mendes ជាកីឡាករដំបូងដែរបានតាមបិទកីឡាករចំនួន៤រូបមិនអាចរកចលនាក្នុងការបញ្ចូលទីបាន រឺ បញ្ចូលបាល់ទៅកាន់មិត្តរួមក្រុមបានរួម

ក្នុងពានរង្វាន់ UCL រវាង PSG និង Liverpool ប៉ះគ្នា ខ្សែការពារ Nuno Mendes បានតាមចាក់សោជាប់ខ្សែប្រយុទ្ធដ៍គ្រោះថ្នាក់និងជាម្ចាស់ស្បែកជើងមាននៅក្រមខណ្ឌ PL នោះគឺកីឡាករ Mohammed Salah មិនអាចក្នុងការយកជ័យជំរះ ៕

ក្នុងពានរង្វាន់ UCL រវាង Arsenal និង PSG ប៉ះគ្នា ខ្សែការពារ Nuno Mendes បានតាមចាក់សោជាប់ខ្សែប្រយុទ្ធដ៍គ្រោះថ្នាក់ នោះគឺកីឡាករ Bukayo Saka ៕

ក្នុងពានរង្វាន់ UEFA Nations League វគ្គផ្ដាច់ព្រត្រ័រវាង Spain និង Protgar បានតាមបិទកីឡាករវ័យក្មេង Lamine Yamalមិនអាចរកជ័យជំរះបាននោះទេ រហូត ពិបាកធ្វើចលនាចេញបាល់ជូនមិត្តរួមក្រុមជម្រើសជាតិ ៕

ចំណែកថ្មីនេះ បានធ្វើអោយកីឡាកររៀមច្បង Lionel Messi គឺ មិនអាចបន្ដទៅវគ្គ 8ក្រុមក្នុងពានរង្វាន់ FIFA Club World Cup ដោយក្លឹប PSG បានបំបាក់ដោយលទ្ធផលយកចាស់ដៃ 4-0 ទៅលើក្លឹប Inter Miami

សម្រាប់កីឡាករ Thomas Partey នឹងចាកចេញពី Arsenal នៅពេលកុងត្រារបស់គាត់ផុតកំណត់នៅថ្ងៃចន្ទ ដោយក្លិប Arsenal បានកំណត់ព្រមទាំងបញ្ជាក់អំពើការចាកចេញរបស់ខ្សែបម្រើនៅដើមសប្តាហ៍ក្រោយ។

ខ្សែបម្រើកណ្ដាលដែលមានវ័យអាយុ 32 ឆ្នាំកំពុងពិភាក្សាអំពីការបន្តអាជីពរបស់គាត់នៅពហុកីឡដ្ឋាន Emirates នៅប្រទេសអង់ភ្លេស វាមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយជាក្លឹប Arsenal នោះទេ មិនថា Thomas Partey បានទម្លាក់តម្លៃខ្លួន រឺក៍ កាត់ប្រាក់ពលកម្មផ្សេងនិងដើម្បីបន្ដនៅជាមួយក្លឹប Arsenal តែចម្លើយមួយនោះនៅតែមិនអាចកើតឡើង​៕

នៅពេលថ្មីៗនេះ យោងតាម The Athleic បានបញ្ជាក់ថា ប្រធានក្លឹបកាំភ្លើងធំ Arsenal កំពុងតែពិចារណាអំពើអនាគតរបស់កីឡាករ Thomas Partey ក្នុងនាមជាខ្សែបម្រីកណ្ដាលរបស់ក្លឹប តើគួរតែបន្ដកុងត្រាថ្មីជាមួយរូបគេ រឺក៍បញ្ចប់កិច្ចសន្យាក្នុងនាមជាកីឡាករ Free ផុតកុងត្រា ។ 

នេះគឺជាក្លឹបបាល់ទាត់ធ្លាប់បានឈ្នះពានរង្វាន់ FIFA Club World Cup ច្រើនជាគេចំណែកពានរង្វាន់មួយនេះបង្កើតឡើងបានចំនួន 25ឆ្នាំ នៅក្នុងឆ្នាំ2000

 ក្លឹប Real Madrid ធ្លាប់ឈ្នះ FIFA Club World Cup ចំនួន៥លើក

ក្លឹប Fc Barcelona ធ្លាប់ឈ្នះចំនួន3លើក ក្លឹប Fc Bayern Munich ធ្លាប់ឈ្នះចំនួន2លើក ក្លឹបCorinthians មកពីប្រេស៊ីលធ្លាប់ឈ្នះចំនួន2លើក

ក្លឹប Chelsea ធ្លាប់ឈ្នះចំនួន2លើក ព្រមទាំង Liverpool , Sao Paulo , Internacional , AC Milan, Man United , Inter Milan និង Man City ធ្លាប់បានឈ្នះចំនួន១លើកផងដែរ ៕ក្លឹបមកពីប្រទេសអេស្ប៉ាញឈ្នះចំនួន 8ពាន ក្លឹបមកពីប្រទេសអង់ភ្លេសឈ្នះចំនួន 5ពាន ក្លឹបមកពីប្រទេសប្រេស៊ីលឈ្នះចំនួន 4ពាន ក្លឹបមកពីប្រទេសអ៊ីតាលីឈ្នះចំនួន 2ពាន និងក្លឹបមកពីអាល្លឺម៉ងឈ្នះចំនួន2ដងដែរ

យោងតាមប្រភពនៅក្នុងប្រទេសអង់ភ្លេស Manchester United កំពុងទាមទារតម្លៃខ្លួន €58M ដើម្បីលក់ផ្ដាច់កុងត្រាសម្រាប់ Antony ។

នៅពេលថ្មីៗនេះក្លឹប Manchester United បានបើកភ្លើងខៀវជូនកីឡាករស្លាបឆ្វេងចាកចេញក្នុងរដូវក្ដៅខាងមុខនេះ ដោយសារតែ Antony មិនស្ថិតក្រោមការប្រើប្រាស់របស់គ្រូបង្វឹក Ruben Amorim នោះទេនៅក្នុងរដូវកាល ៕

ដំណឹងមួយនេះវាអាចជាភ្លើងខៀវ Antony និងស្វែងរកទម្រង់ បច្ចេទេសក្នុងលេងជាមួយក្លឹបមួយចំនួនដែរចង់បាន សម្រាប់ពេលនេះក្លឹប Manchester United បានសម្រេចចិត្តបើកដៃជូនក្លឹបចំនួន៤កំពុងតែចាប់អារម្មណ៍លើខ្សែបម្រើស្លាបប្រេស៊ីលនេះទៅចូលរួមក្រុម ៖នៅក្នុង៤ក្រុមនោះមាន🏴ក្លឹបសារិកព្រៃ Newcastle Brighton Bayer

មកបង្ហាញមុខកីឡាករចំនួន២រូប មានទេពកោល្យស្រដៀងគ្នា លេងក្នុងតំបន់ការពារស្លាបស្ដាំដូចគ្នា ពួកគេមានចង្វាក់លេងស្រដៀងគ្នា បច្ចេទេសបញ្ចូលបាល់ទៅកាន់មិត្តរួមកម្លាំងចលនាសាកសមនិងជាខ្សែការពារលំដាប់ពិភពលោកនោះគឺ Ashraf Hakimi របស់PSGនិង Alexander Arnold របស់Real ៕

Ashraf Hakimi លេងអោយ បានចំនួន 358ប្រកួត រួមចំណែកទាត់បញ្ចូលទី 48គ្រាប់ និង Assist បាល់បាន 67លើកជូនមិត្តរួមក្រុម ជាខ្សែការពារដ៍រឹងមាំរបស់ក្រុមជម្រើសជាតិ Morocco ណាមួយ Hakimi ក៍ជាអតីតកីឡាករ Real Inter Milan Dortmund និង PSG នាពេលបច្ចុប្បន្ន បានឈ្នះពានរង្វាន់សរុបចំនួន 15 លេងអោយ 4ក្លឹបផ្សេងៗគ្នា ព្រមទាំងខុសលីកកំពូលគ្នា ៕

Alexander Arnold លេងអោយ បានចំនួន 365ប្រកួត រួមចំណែកទាត់បញ្ចូលទី 24គ្រាប់ និង Assist បាល់បាន 91លើកជូនមិត្តរួមក្រុមព្រមទាំងឈ្នះពានរង្វាន់ចំនួន 9 ជាមួយ Liverpool រួមមាន Champions League  Premier League UEFA Super Cup FIFA Club World Cup FA Cup Carabao Cup និង English Super Cup ៕

កីឡាករ Viktor Gyokeres របស់ Arsenal បានបង្ហើបថាការផ្លាស់ប្តូររបស់គាត់ទៅក្លឹបនៅរដូវក្តៅនេះគឺល្អឥតខ្ចោះសម្រាប់គាត់ ទោះបីជាមានការចាប់អារម្មណ៍ពីកន្លែងផ្សេងក៏ដោយ។

កីឡាករវ័យ 27 ឆ្នាំរូបនេះបានបញ្ចប់ការផ្ទេររបស់គាត់ដែលមានតម្លៃរហូតដល់ 64 លានផោនកាលពីថ្ងៃសៅរ៍បន្ទាប់ពីការចរចារដ៏លំបាកជាច្រើនសប្តាហ៍ជាមួយក្រុមជើងឯកព័រទុយហ្គាល់ដែលរឹងរូសតាំងពីដើមដល់ចប់។ 

Gyokeres ត្រលប់មកប្រទេសអង់គ្លេសវិញដោយស៊ុតបញ្ចូលទីបាន 97 គ្រាប់គួរឱ្យកត់សម្គាល់ក្នុងការបង្ហាញខ្លួន 104​​​​ លើក សម្រាប់ Sporting ខណៈដែលគាត់ព្យាយាមនាំយកទម្រង់លេងរបស់គាត់ទៅកាន់ Premier League និង Arsenal ក្នុងការប្រជែងដណ្តើមពានរបស់ពួកគេ។ 

កីឡាករអន្តរជាតិ ស៊ុយអែត ពេលនេះបានទម្លាយថាមានក្លឹបផ្សេងទៀតដែលចង់ចុះហត្ថលេខារបស់គាត់នៅរដូវក្តៅនេះដែលនឹងរួមបញ្ចូល Manchester United ដែលនឹងដឹកនាំក្រុមកាំភ្លើងធំមុនពេលខ្សែប្រយុទ្ធជ្រើសរើសការផ្លាស់ប្តូរទៅកាន់ទីក្រុងឡុងដ៍ខាងជើង។ 

“មានក្លឹបជាច្រើនទៀតចូលរួម ប៉ុន្តែខ្ញុំចង់មកទីនេះនៅ Arsenal…វាជាក្លឹបដ៏ល្អបំផុតសម្រាប់ខ្ញុំ”។ 

“វាមិនមែនជាកិច្ចព្រមព្រៀងងាយស្រួលនោះទេ។ អ្នកខ្លះបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយគ្រប់ពេលវេលា… ពួកគេគិតថាពួកគេកំពុងការពារផលប្រយោជន៍របស់ក្លឹប”។ 

Man United បានទទួលការណែនាំ ក្នុងការជ្រើសរើស Vlahovicថ្មីៗនេះអតីតខ្សែប្រយុទ្ធ Louis Saha បានផ្តល់ដំបូន្មានដល់ Manchester United ឱ្យចុះហត្ថលេខាលើ Dusan Vlahovic ពី Juventus ខណៈដែលកីឡាករ Joshua Zirkzee និង Rasmus Hojlund មិនបានបំពេញតាមការរំពឹងទុក។

Man United បានទទួលការណែនាំ ក្នុងការជ្រើសរើស Vlahovic
ថ្មីៗនេះអតីតខ្សែប្រយុទ្ធ Louis Saha បានផ្តល់ដំបូន្មានដល់ Manchester United ឱ្យចុះហត្ថលេខាលើ Dusan Vlahovic ពី Juventus ខណៈដែលកីឡាករ Joshua Zirkzee និង Rasmus Hojlund មិនបានបំពេញតាមការរំពឹងទុក។ កាលពីរដូវកាលមុន អ្នកទាំងពីរស៊ុតបញ្ចូលទីសរុបបានតែ 7 គ្រាប់ប៉ុណ្ណោះក្នុង Premier League ដែលជាចំនួនតិចតួចបំផុតបើធៀបនឹងការរំពឹងទុករបស់អ្នកគាំទ្រ។ ទោះជាយ៉ាងណាក៏ដោយ Vlahovic ខ្លួនឯងពិតជាមិនផ្ទុះក្នុង Serie A ទេកាលពីរដូវកាលមុន នៅពេលដែលគាត់ស៊ុតបានតែ 10 គ្រាប់សម្រាប់ Juventus ។

យ៉ាងណាក៍ដោយ Saha ជឿជាក់ថាខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីនៅតែជាជម្រើសដ៏ល្អមួយ ដោយសារបទពិសោធន៍លេងកម្រិតកំពូលរបស់គាត់ និង “ភាពចាស់ទុំ” ផ្លូវចិត្ត។


ប្រភពមួយចំនួនក៏បាននិយាយផងដែរថា Jadon Sancho អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរជាមួយ Juventus ដើម្បីនាំយក Vlahovic ទៅកាន់ Old Trafford ក្នុងទីផ្សារដោះដូរកីឡាករនេះ។

Fulham ខិតជិត Zinchenko, Arsenal ត្រៀមបើកការចរចាយោងតាមអ្នកកាសែត Ben Jacobs បានឲ្យដឹងថា ក្រុម Fulham បានធ្វើការទំនាក់ទំនងជាផ្លូវការសម្រាប់ខ្សែការពារ Oleksandr Zinchenko របស់ក្រុម Arsenal ក្នុងការនាំយករូបគេមករួមក្រុម ។

ហើយក្រុមកាំភ្លើងធំត្រូវបានគេនិយាយថាមានឆន្ទៈក្នុងការស្តាប់ការផ្តល់ជូនក្នុងតំបន់ចំនួន 15 លានផោន ហើយ AC Milan ក៏បានបង្ហាញការចាប់អារម្មណ៍លើតារាអ៊ុយក្រែនរូបនេះដែរ ។

Zinchenko បានចូលរួមជាមួយ Arsenal ពី Man City ក្នុងឆ្នាំ 2022 ក្នុងតម្លៃប្រហែល 30 លានផោន។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួនចំនួន 91 ប្រកួត និងស៊ុតបញ្ចូលទីបាន 3 គ្រាប់។

ទោះបីជាត្រូវបានគេមើលឃើញថាជាជម្រើសបម្រុងនៅក្នុងផែនការរបស់ Mikel Arteta សម្រាប់រដូវកាលក្រោយក៏ដោយ Zinchenko ទំនងជានឹងពិចារណាចាកចេញពី Arsenal ដើម្បីស្វែងរកពេលវេលាលេងទៀងទាត់បន្ថែមទៀត ។ ការផ្លាស់ប្តូររបស់ Fulham កើតឡើងនៅពេលដែលពួកគេសម្លឹងមើលការចុះហត្ថលេខាលើកីឡាករ Arsenal ម្នាក់ទៀតគឺ Reiss Nelson ដែលនឹងត្រលប់ទៅ Craven Cottage វិញបន្ទាប់ពីខ្ចីជើងកាលពីរដូវកាលមុន។

ប្លែក ចម្លែកអារម្មណ៍ កាន់តែកាច កាន់តែកក្រើកនោះការប្រកួតក្នុងវគ្គផ្ដាច់ព្រត្រ័ពានរង្វាន់ គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៥ ខាងមុខនេះ​នៅ ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ ២០២៥  ៕

នៅការប្រកួតរវាងម្ចាស់ពានរង្វាន់​ Cambodian Premier League និង ម្ចាស់ពានរង្វាន់ Hun Sen Cup តម្រូវអោយជួបគ្នារវាងក្លឹបព្រះខ័នរាជស្វាយរៀង តទល់ជាមួយ ក្លឹប ភ្នំពេញក្រោន ណាមួយសម្រាប់ទាំង២ក៍ធ្លាប់ជួបគ្នាម្ដងរួចរាល់ទៅហើយក្នុងវគ្គផ្ដាច់ព្រត្រ័ពានរង្វាន់សម្ដេចហ៊ុនសែនថ្នាក់ជាតិ នៅថ្ងែទី25ខែឧសភាឆ្នាំ2025

ពេលនោះក្លឹបភ្នំពេញក្រោនបានយកឈ្នះទៅលើក្លឹបព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល 2-1 ៕វេលាម៉ោង ១៨:០០នាទី | នៅ ពហុកីឡដ្ឋានជាតិ (អូឡាំពិក)

ដោយសហពន្ធ័មានការបែងចែកលក់សំបុត្រចាប់ពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ៦ល្ងាច ជាពិសេសទៅទៀតនោះ តម្លៃសំបុត្រមានបែងចែងជា២ធំៗ រួមមាន

ប្រភេទ ក តម្លៃត្រឹម ១0 000រៀល ចំណែក ប្រភេទ ខ មានតម្លៃ 5 000រៀល ៕

 ប្រធានក្លឹប West Ham United បានឆ្លើយតបសំណើរទៅអ្នកគ្រាំទ្រព្រមទាំងបានបញ្ជាក់ថា Lucas Paqueta រូបគេត្រូវ តែមានភារកិច្ចការពារក្ដីជាមួយ FIFA បានពីបទការបំពានលើការភ្នាល់ហ្គេមដែលវាច្បាប់មួយខុសអំពើកិច្ចសន្យាក្នុងនាមជាកីឡាករ។

ប្រធាន FIFA បើកការសើបសង្តេតពេលនេះម៉ោងនេះតុលាការនៅទីក្រុងឡុងនៃប្រទេសអង់ភ្លេស បានកោះហៅរូបគេទៅបំភ្លឺក្នុងរឿង ។

Lucas Paqueta កំពុងតែធ្វើការជាមួយមេធាវីផ្ទាល់ដោយពល្លឿនក្នុងការដោះស្រាយព្រោះ FIFA បានចោទប្រកាន់អំពើកីឡាកររូបមានការផ្ទេរប្រាក់ពីកុងមិត្តភក្ដីដើម្បីភ្នាល់រឿងមួយនេះមិនទាន់ដោះស្រោយចេញនោះទេ អំឡុងឆ្នាំ 2023 មកម្ល៉េះ ៕

តារាងឆ្នើមរូបនេះ ធ្លាប់ចូលរួមចំនួន៤ក្លឹបក្នុងការអាជីព មាន ក្លឹប Flamengo

, AC Milan

, Lyon

និង West Ham United ក្នុងនាមជាកីឡាករលេងក្នុងតំបន់ខ្សែបម្រើមិនអាចខ្វះ លេងបានចំនួន 263 ប្រកួតនិងទាត់បញ្ចូលទីចំនួន 46 ក្នុងចំណាម៤ក្រុម ៕

Lucas Paqueta ធ្លាប់ជាប់ជម្រើសជាតិតាំងពីឆ្នាំ 2016 ដល់ 2025 ដោយបានបង្ហាញខ្លួននៅលើទីលានបានចំនួន 63ប្រកួត និងទាត់បាល់បញ្ចូលទីចំនួន 12គ្រាប់ជាមួយក្រុមជម្រើសជាតិសាំបាប្រេស៊ីល

Scroll to top