សម្រាប់កីឡាករ Thomas Partey នឹងចាកចេញពី Arsenal នៅពេលកុងត្រារបស់គាត់ផុតកំណត់នៅថ្ងៃចន្ទ ដោយក្លិប Arsenal បានកំណត់ព្រមទាំងបញ្ជាក់អំពើការចាកចេញរបស់ខ្សែបម្រើនៅដើមសប្តាហ៍ក្រោយ។

ខ្សែបម្រើកណ្ដាលដែលមានវ័យអាយុ 32 ឆ្នាំកំពុងពិភាក្សាអំពីការបន្តអាជីពរបស់គាត់នៅពហុកីឡដ្ឋាន Emirates នៅប្រទេសអង់ភ្លេស វាមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយជាក្លឹប Arsenal នោះទេ មិនថា Thomas Partey បានទម្លាក់តម្លៃខ្លួន រឺក៍ កាត់ប្រាក់ពលកម្មផ្សេងនិងដើម្បីបន្ដនៅជាមួយក្លឹប Arsenal តែចម្លើយមួយនោះនៅតែមិនអាចកើតឡើង៕

នៅពេលថ្មីៗនេះ យោងតាម The Athleic បានបញ្ជាក់ថា ប្រធានក្លឹបកាំភ្លើងធំ Arsenal កំពុងតែពិចារណាអំពើអនាគតរបស់កីឡាករ Thomas Partey ក្នុងនាមជាខ្សែបម្រីកណ្ដាលរបស់ក្លឹប តើគួរតែបន្ដកុងត្រាថ្មីជាមួយរូបគេ រឺក៍បញ្ចប់កិច្ចសន្យាក្នុងនាមជាកីឡាករ Free ផុតកុងត្រា ។