Man United បានទទួលការណែនាំ ក្នុងការជ្រើសរើស Vlahovicថ្មីៗនេះអតីតខ្សែប្រយុទ្ធ Louis Saha បានផ្តល់ដំបូន្មានដល់ Manchester United ឱ្យចុះហត្ថលេខាលើ Dusan Vlahovic ពី Juventus ខណៈដែលកីឡាករ Joshua Zirkzee និង Rasmus Hojlund មិនបានបំពេញតាមការរំពឹងទុក។
Man United បានទទួលការណែនាំ ក្នុងការជ្រើសរើស Vlahovic
ថ្មីៗនេះអតីតខ្សែប្រយុទ្ធ Louis Saha បានផ្តល់ដំបូន្មានដល់ Manchester United ឱ្យចុះហត្ថលេខាលើ Dusan Vlahovic ពី Juventus ខណៈដែលកីឡាករ Joshua Zirkzee និង Rasmus Hojlund មិនបានបំពេញតាមការរំពឹងទុក។ កាលពីរដូវកាលមុន អ្នកទាំងពីរស៊ុតបញ្ចូលទីសរុបបានតែ 7 គ្រាប់ប៉ុណ្ណោះក្នុង Premier League ដែលជាចំនួនតិចតួចបំផុតបើធៀបនឹងការរំពឹងទុករបស់អ្នកគាំទ្រ។ ទោះជាយ៉ាងណាក៏ដោយ Vlahovic ខ្លួនឯងពិតជាមិនផ្ទុះក្នុង Serie A ទេកាលពីរដូវកាលមុន នៅពេលដែលគាត់ស៊ុតបានតែ 10 គ្រាប់សម្រាប់ Juventus ។

យ៉ាងណាក៍ដោយ Saha ជឿជាក់ថាខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីនៅតែជាជម្រើសដ៏ល្អមួយ ដោយសារបទពិសោធន៍លេងកម្រិតកំពូលរបស់គាត់ និង “ភាពចាស់ទុំ” ផ្លូវចិត្ត។

ប្រភពមួយចំនួនក៏បាននិយាយផងដែរថា Jadon Sancho អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរជាមួយ Juventus ដើម្បីនាំយក Vlahovic ទៅកាន់ Old Trafford ក្នុងទីផ្សារដោះដូរកីឡាករនេះ។