ប្លែក ចម្លែកអារម្មណ៍ កាន់តែកាច កាន់តែកក្រើកនោះការប្រកួតក្នុងវគ្គផ្ដាច់ព្រត្រ័ពានរង្វាន់ គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៥ ខាងមុខនេះនៅ ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ ២០២៥ ៕
នៅការប្រកួតរវាងម្ចាស់ពានរង្វាន់ Cambodian Premier League និង ម្ចាស់ពានរង្វាន់ Hun Sen Cup តម្រូវអោយជួបគ្នារវាងក្លឹបព្រះខ័នរាជស្វាយរៀង តទល់ជាមួយ ក្លឹប ភ្នំពេញក្រោន ណាមួយសម្រាប់ទាំង២ក៍ធ្លាប់ជួបគ្នាម្ដងរួចរាល់ទៅហើយក្នុងវគ្គផ្ដាច់ព្រត្រ័ពានរង្វាន់សម្ដេចហ៊ុនសែនថ្នាក់ជាតិ នៅថ្ងែទី25ខែឧសភាឆ្នាំ2025

ពេលនោះក្លឹបភ្នំពេញក្រោនបានយកឈ្នះទៅលើក្លឹបព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល 2-1 ៕វេលាម៉ោង ១៨:០០នាទី | នៅ ពហុកីឡដ្ឋានជាតិ (អូឡាំពិក)

ដោយសហពន្ធ័មានការបែងចែកលក់សំបុត្រចាប់ពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ៦ល្ងាច ជាពិសេសទៅទៀតនោះ តម្លៃសំបុត្រមានបែងចែងជា២ធំៗ រួមមាន

ប្រភេទ ក តម្លៃត្រឹម ១0 000រៀល ចំណែក ប្រភេទ ខ មានតម្លៃ 5 000រៀល ៕