ក្លិបយក្សធំៗនៅ Premier Leagueកំពុងរៀបចំលក់កីឡាកររបស់ពួកគេជាពិសេស នាពេលថ្មីៗនេះ Liverpool ដាក់លក់ Luis Diazទៅឱ្យ Bayern Munich ក្នុងតម្លៃ 75 លានអឺរ៉ូ
ក្លឹបធំៗនៅ Premier League កំពុងរៀបចំ “លក់ចេញ” កីឡាកររបស់ពួកគេ ហើយនេះគឺជាឱកាសសម្រាប់ក្លឹបជាច្រើនក្នុងការបន្ថែមកីឡាករថ្មីដែលមានគុណភាពល្អ។
ថ្មីៗនេះ Liverpool បានលក់ Luis Diaz ទៅឱ្យ Bayern Munich ក្នុងតម្លៃ 75 លានអឺរ៉ូ ដោយហេតុនេះការបោះជំហានទៅមុខដ៏ធំមួយក្នុងដំណើរការកែទម្រង់ការវាយប្រហារក្នុង ទីផ្សារ ដោះដូរកីឡាករ រដូវក្តៅឆ្នាំ 2025។

មិនត្រឹមតែ Liverpool ប៉ុណ្ណោះទេ ក្រុម ធំៗ នៅ Premier League ក៏កំពុង “កែទម្រង់” កម្លាំងទាំងមូល និងកំពុងមានការរំសាយចោលកីឡាករ ដែលលែងត្រូវការខ្លះៗ នោះជាឱកាសសម្រាប់ក្លឹបបាល់ទាត់ផ្សេងទៀត ក្នុងការប្រមាញ់តារាដែលមានគុណភាពដើម្បីយកទៅចូលរួមក្រុម។

ទាក់ទងនឹង MU ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជ្រើសរើសខ្សែប្រយុទ្ធ ពីបិសាចក្រហមបានទទួលការងក់ក្បាលយល់ព្រមពីកីឡាករ Ollie Watkins ការសម្រេចចិត្តជ្រើសរើសខ្សែប្រយុទ្ធ ដែលហៀបនឹងឈានចូលវ័យ 30 ឆ្នាំរូបនេះ បង្ហាញថា “បិសាចក្រហម” ផ្តល់អាទិភាពដល់កីឡាករដែលមានបទពិសោធន៍ច្រើន នឹងចំណាត់ថ្នាក់ល្អរបស់ពួកគេ។

ម្យ៉ាងវិញទៀត ពួកគេលែងមានការអត់ធ្មត់ជាមួយតារាវ័យក្មេងដូចជា Garnacho, Hojlund,នឹង Sancho បន្ទាប់ពីដឹងថាពួកគេហាក់បីដូចជាមាន ទម្រង់លេងមិនសូវល្អពេលប្រគួតកន្លងមក ។