Uncategorized

ក្លឹប Manchester City កំពុងធ្វើការដើម្បីបន្តការស្នាក់នៅរបស់ Rodri នៅ Etihad នេះបើយោងតាមអ្នកកាសែតដ៏ល្បី Fabrizio Romano ។

Real Madrid ត្រលប់មកប្រកួតវិញនៅថ្ងៃអង្គារ ទី១២ ខែសីហា ប៉ះជាមួយ WSG Tirol នៅកីឡដ្ឋាន Tivoli Stadion Tirol ។

Rodri Hernandez defensive midfield of Manchester City and Spain ORLANDO, FLORIDA – JUNE 30: during the FIFA Club World Cup 2025 round of 16 match between Manchester City and Al-Hilal at Camping World Stadium on June 30, 2025 in Orlando, United States. (Photo by Jose Breton/Pics Action/NurPhoto via Getty Images)

 ក្លឹបយក្ស LaLiga បរាជ័យក្នុងការឈ្នះពានលីក និង Champions League កាលពីរដូវកាលមុន

ហើយក៏បានខកខានក្នុងពានរង្វាន់ក្នុងស្រុកផងដែរ។

ក្លឹប Manchester City កំពុងធ្វើការដើម្បីបន្តការស្នាក់នៅរបស់ Rodri នៅ Etihad នេះបើយោងតាមអ្នកកាសែតដ៏ល្បី

Fabrizio Romano ។ កីឡាករសញ្ជាតិ អេស្ប៉ាញ គឺជាគោលដៅសម្រាប់ Real Madrid ដែលចង់បន្ថែមឈ្មោះលំដាប់ពិភពលោក

ទៅកាន់ខ្សែបម្រើរបស់ពួកគេ។

កាលពីរដូវក្តៅមុន ក្លឹបយក្ស LaLiga បានជ្រើសរើសយកការចុះហត្ថលេខាលើអ្នកជំនួស Toni Kroos ដែលបានចូលនិវត្តន៍

នៅចុងបញ្ចប់នៃរដូវកាល 2023-24 ។ ឆ្នាំនេះ Luka Modric ក៏បានចាកចេញក្នុងនាម ជាភ្នាក់ងារឥតគិតថ្លៃបន្ទាប់ពី

FIFA Club World Cup ដើម្បីចូលរួមជាមួយ AC Milan ។

យ៉ាងណាមិញ Manchester City មិនមានបំណងចង់ឲ្យគាត់ចាកចេញឡើយ។ Cityzens ចាត់ទុកកីឡាករវ័យ 29 ឆ្នាំរូបនេះ

ជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ពួកគេ ហើយឥឡូវនេះកំពុងធ្វើការដើម្បីភ្ជាប់គាត់ទៅនឹងការបន្តរហូតដល់ឆ្នាំ 2029 ។

Rodri បច្ចុប្បន្នមានតម្លៃខ្លួន 13.7 លានអឺរ៉ូ ក្នុងមួយឆ្នាំ ប៉ុន្តែក្លឹបនៅ Premier League គ្រោងនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករ

ដែលមានប្រាក់ខែខ្ពស់បំផុតទីពីរនៅ Emirates បន្ទាប់ពី Erling Haaland ។

Zidane ត្រៀម​នឹង​ត្រលប់​មក​វិញ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

ក្រោយ​បាត់​មុខ​អស់​មួយ​រយៈ Zinedine Zidane ត្រៀម​វិល​ចូល​កៅអី​គ្រូ​បង្វឹក​វិញ​ហើយ ។ យោងតាមអ្នកយកព័ត៌មានរបស់ RMC លោក Gilbert Brisbois​ ថា៖ អតីតកីឡាកររបស់ Real Madrid នឹងជំនួសគ្រូបង្វឹក Didier Deschamps ដើម្បីដឹកនាំក្រុមបារាំងបន្ទាប់ពី ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ។

គ្រូបង្វឹក Didier Deschamps នឹងលាលែងពីដំណែងជាផ្លូវការជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ គ្រូបង្វឹកវ័យ 56 ឆ្នាំរូបនេះបានដឹកនាំ “Les Bleus” តាំងពីឆ្នាំ 2012 និងបានសាងភាពល្បីល្បាញជាមួយនឹងជើងឯក World Cup 2018 ដោយក្លាយជាមនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលបានលើកពានមាសទាំងកីឡាករ និងគ្រូបង្វឹក

យ៉ាងណាក៍ដោយ ៖ នេះក៍ជាលើកទីមួយដែរក្នុងរយៈពេល 4 ឆ្នាំដែល Zidane បានត្រលប់មកធ្វើជាគ្រូបង្វឹកវិញ ចាប់តាំងពីចាកចេញពី Real Madrid ក្នុងខែឧសភា ឆ្នាំ 2021 ក្នុងអំឡុងពេលដឹកនាំ “Los Blancos” គាត់បានបន្សល់ទុកនូវសញ្ញាណដ៏រឹងមាំជាមួយនឹងពានរង្វាន់ Champions League 3 ដងជាប់គ្នា (2016-2018) និងពានរង្វាន់ La Liga 2 ដងផងដែរ ។ ទោះជាយ៉ាងណាក៍ដោយ Zidane ក៍ធ្លាប់ភ្លឺស្វាងជាមួយបារាំង ដោយបានឈ្នះ World Cup ឆ្នាំ 1998 និង Euro ឆ្នាំ 2000។ ការវិលត្រឡប់របស់លោក ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងត្រូវបានគេចាត់ទុកថាជា “ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើល” មិនត្រឹមតែសម្រាប់ជនជាតិបារាំងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បាល់ទាត់អឺរ៉ុបផងដែរ។ អ្នកអត្ថាធិប្បាយ Julien Laurens របស់ TNT Sports (ចក្រភពអង់គ្លេស) – បានអះអាងបន្ថែមថា៖  Zidane ​មានទំនាក់ទំនងពិសេសរវាងគាត់ និងក្រុមជម្រើសជាតិបារាំង – ហើយគាតក៍ធ្លាប់ត្រលប់មកជួយក្រុមវិញកាលពីឆ្នាំ 2006 ផងដែរ ។

យ៉ាង​ណា​មិញ ​ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក Zidane នឹងដឹកនាំក្រុមបារាំងជាផ្លូវការបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ។

Partey អតីតខ្សែការពារ Arsenal ត្រូវបានធានានៅក្រៅឃុំ ក្រោយចូលបំភ្លឺនៅតុលាការពីបទចោទប្រកាន់មានដល់ទៅ ៥ករណីរំលោភសេពសន្ថវៈ

កីឡាករ Thomas Partey ដែលធ្លាប់លេងឱ្យក្លិបកាំភ្លើងធំ Arsenal ត្រូវបានធានានៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយចូលបំភ្លឺនៅតុលាការកាលពីថ្ងៃអង្គារ ទី០៥ ខែសីហា នេះពីបទចោទប្រកាន់មានដល់ទៅ ៥ករណីរំលោភសេពសន្ថវៈ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែការពារអន្តរជាតិហ្គាណា វ័យ ៣២ឆ្នាំរូបនេះ ស្ថិតនៅឯតុលាការ Westminster Magistrates’ Court ដើម្បីឆ្លើយបំភ្លីជុំវិញការចោទប្រកាន់ ៥ករណីពីសំណាក់ស្រ្តី ៣នាក់ផ្សេងគ្នា ដែលបានកើតឡើងនាអំឡុងឆ្នាំ២០២១-២០២២ នៅពេល Partey កំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបស្ថិតនៅភាគខាងជើងទីក្រុង London។

Partey បានរងនូវបទចោទប្រកាន់ខាងលើមានរយៈពេលត្រឹម ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចប់កិច្ចសន្យាជាមួយ Arsenal នាអំឡុងខែមិថុនា មុនពេលបង្ហាញខ្លួនជាលើកទី២ នៅតុលាការនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។

តាមរយៈលោក Jenny Wiltshire មេធាវីរបស់ Partey កន្លងមកធ្លាប់បាននិយាយថា «Partey តែងតែបដិសេធជានិច្ចរាល់ការចោទប្រកាន់ទាំងនោះ និងស្វាគមន៍ជានិច្ចរាល់ការកោះហៅ ដើម្បីសំអាតកេរ្តិ៍ឈ្មោះរបស់លោកឡើងវិញដែរ»។

ខ្សែការពាររូបនេះ ត្រូវបានគេរាយការណ៍ថា នឹងចូលរួមជាមួយក្លិប Villarreal របស់អេស្ប៉ាញ ក្រោមកិច្ចសន្យា ១ឆ្នាំ ជាមួយនឹងឱកាសតបាន ១២ខែទៀតផងដែរ៕

ប្រធានក្រុមរបស់ក្លឹប Real Madrid ចំនួន៥ រូបបានចាកចេញក្លឹប Real Madrid ប៉ុន្ដែពួកគេបន្សល់ស្នាដៃជាច្រើនដែរធ្វើអោយអ្នកគ្រាំទ្រអធិរាជ Real Madrid មានការការចងចាំរបស់ពួកគេ

ប្រធានក្រុមរបស់ក្លឹប Real Madrid ចំនួន៥ រូបបានចាកចេញក្លឹប Real Madrid ប៉ុន្ដែពួកគេបន្សល់ស្នាដៃជាច្រើនដែរធ្វើអោយអ្នកគ្រាំទ្រអធិរាជ Real Madrid មានការការចងចាំរបស់ពួកគេ មុននិងពួកគេចាកចេញពីក្លឹប Real Madrid និងស្នាដៃរួមមាន

នៅក្នុងការឈ្នះពានរង្វាន់ UEFA Champions League , UEFA Super Cup , FIFA Club World Cup , FIFA Intercontinental , Lilaga , Copa The Rey និង Spain Super Cup

សម្រាប់ប្រធានក្រុមទី១នោះ  Sergio Ramos បានចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2021ផ្លាស់ប្ដូរទៅកាន់ PSG នៅក្នុងក្រមខណ្ឌ League1 នៃប្រទេសបារាំង

ទី២គឺប្រធានក្រុម Marcelo បានចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2022បានផ្លាស់ប្ដូរទៅកាន់ Olympiacos នៅក្នុងក្រមខណ្ឌ Super League Greece នៃប្រទេសក្រិច

ប្រធានក្រុម Karim Benzema បានចាកចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2023ផ្លាស់ប្ដូរទៅកាន់ AL Ittihad នៅក្នុងក្រមខណ្ឌ អារ៉ាប់ប៊ីសាអ៊ូឌីតនៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត

ប្រធានក្រុម Nacho បានចាកចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2024ផ្លាស់ប្ដូរទៅកាន់ Al Qadsiah នៅក្នុងក្រមខណ្ឌ អារ៉ាប់ប៊ីសាអ៊ូឌីត នៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត

ប្រធានក្រុម Luka Modrić បានចាកចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2025បានផ្លាស់ប្ដូរទៅកាន់ AC Milan នៅក្នុងក្រមខណ្ឌ Serie A នៃប្រទេសអ៊ីតាលី

ពេលនេះ កីឡាករ Alexander Isak បានធ្វើការសម្រេចចិត្តទាក់ទងនឹងការវិលត្រឡប់ទៅកាន់ជំរុំ Newcastle United មូលហេតុមិនមានទទួលសំណើរពីក្លឹបណាមួយច្បាស់លាស់ក្នុងផ្ទេរ

គោលដៅរបស់ Liverpool គឺ Alexander Isak គ្រោងនឹងត្រលប់ទៅប្រទេសអង់គ្លេសវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីការហ្វឹកហាត់

តែម្នាក់ឯងនៅ Real Sociedad ។ តារា Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមជំរុញឱ្យមានការចាកចេញ

ប៉ុន្តែឥឡូវនេះ នឹងចូលរួមជាមួយ Magpies វិញ​ នៅមុនរដូវកាលថ្មី។

យោងតាមលោក David Ornstein កីឡាករ Alexander Isak នឹងត្រលប់ទៅចក្រភពអង់គ្លេសវិញនៅចុងសប្តាហ៍នេះ ខណៈដែលក្រុមដំបូងរបស់ Newcastle ភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ី ក្នុងដំណើរទេសចរណ៍មុនរដូវកាលរបស់ពួកគេ។

ពួកគេត្រូវជួបក្រុម Tottenham Hotspur ក្នុងប្រទេស កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី៣ ខែសីហា មុនពេលហោះហើរមកវិញ។

ថ្មីៗនេះ Eddie Howe ត្រូវបានសួរអំពីការហ្វឹកហាត់របស់ Isak ជាមួយ Sociedad ហើយអ្នកចាត់ការ Newcastle United

បានសារភាពថា គាត់មិនមានព័ត៌មានថ្មីៗពីក្លឹប ឬកីឡាករនោះទេ។ លោកបានបន្ថែមថា ដំណឹងនេះបានទៅដល់គាត់តាមរយៈ

ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ។

Liverpool បានចាប់ផ្តើមការផ្លាស់ប្តូរសម្រាប់ Isak កាលពីដើមសប្តាហ៍នេះ ប៉ុន្តែ Newcastle បានបដិសេធភ្លាមៗនូវការដេញថ្លៃនេះ។ ពួកគេមិនសប្បាយចិត្តនឹងការផ្តល់ជូន 110លានផោន នោះទេ ពោលគឺពួកគេចង់បាន 140 លានផោន ។

Rasmus Hojlund ក្នុងកិច្ចព្រមព្រៀងដោះដូរសម្រាប់ Benjamin Sesko លេចចេញជារូបរាងបន្ដិចៗហើយជាមួយក្លឹប RB Leipzig នៅលីកកំពូលរបស់អាល្លឺម៉ង

Manchester United ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំផែនការផ្លាស់ប្តូរ Rasmus Hojlund ចូលរួមជាមួយ RB Leipzig ជាថ្នូរនឹង Benjamin Sesko ។ បិសាចក្រហមកំពុងធ្វើការយ៉ាង សកម្មដើម្បីពង្រឹងជួរមុខរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

យោងតាម ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់ TalkSPORT លោក Alex Crook Leipzig ចាប់អារម្មណ៍លើ Hojlund ប៉ុន្តែគាត់ចង់បន្តនៅ Old Trafford ។ ខ្សែប្រយុទ្ធរូបនេះមិន មានបំណងចង់ផ្លាស់ទៅ RB Leipzig ទេ ហើយត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធក្នុងក្រុមរបស់លោក Ruben Amorim។

ក្លឹប Bundesliga មានការចំណាប់អារម្មណ៍លើ Hojlund បានជំរុញឱ្យមានការរំពឹងទុកថា Manchester United អាចផ្តល់ជូនខ្សែប្រយុទ្ធក្នុងកិច្ចព្រមព្រៀងដោះដូរមួយដើម្បីទទួលបានការចុះហត្ថលេខាលើ Sesko ។

ចាប់តាំងពីចូលរួមជាមួយក្រុមរបស់ Ruben Amorim ក្នុងឆ្នាំ 2023 លទ្ធផលវាយលុករបស់ Hojlund គឺទាបខ្លាំង។ ក្នុងការប្រកួតចំនួន 95 ដង គាត់បានស៊ុតបញ្ចូលទីបាន 26 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ចំនួន 6 ដង។ ខណៈពេលដែលការតស៊ូរបស់គាត់ក្នុងការវាយប្រហារអាចត្រូវបានសន្មតថាជាការធ្លាក់ចុះនៃ ទម្រង់លេងរបស់ Manchester United ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ វាមានតម្រូវការសម្រាប់គាត់ ដើម្បីកែលម្អនៅរដូវកាលក្រោយ។

អង្គរក្សរបស់ Messi ត្រូវបានហាមប្រាមមិនអោយលេង Leagues Cup ដោយមូលហេតុ —————

អ្នករៀបចំការប្រកួត Leagues Cup បានប្រកាសថាពួកគេនឹងហាមឃាត់ អង្គរក្សរបស់ Lionel Messi គឺកីឡាករ Yassine Cheuko ពីការបង្ហាញខ្លួននៅក្នុងការប្រកួត Leagues Cup ចាប់ពីពេលនេះរហូតដល់ចុងបញ្ចប់នៃការប្រកួត Leagues Cup ។

    មូលហេតុគឺដោយសារកីឡាករ Cheuko មានសកម្មភាពរុញកីឡាករពីរនាក់របស់ក្លឹប Atlas Club ឱ្យឆ្ងាយពី Messi អំឡុងពេលការប្រកួតរវាងក្លឹបនេះ និង Inter Miami ពេលកន្លងមកថ្មីៗ

នៅពេលនេះ ក្លឹប Tottenham Spursបានសម្រេចចិត្តមិនចុះកុងត្រាយកកីឡាករ Timo Werner ទេដើម្បីពង្រឹងក្រុមក្នុងរដូវកាលថ្មីនេះ

ខ្សែប្រយុទ្ធស្លាបរបស់ក្លិបអាល្លឺម៉ង់ Timo Werner មិនត្រូវបានស្ថិតក្នុងជម្រើសនៃការចង់បានរបស់មាន់ខ្នាយមាស Tottenham Hotspurទេ ក្រោយពេលពួកគេបានខ្ចីជើង១រដូវកាលពេញដើម្បីមកជួយក្រុមរបស់អង់គ្លេសពី RB Leizig ។

     កីឡាករខាងលើ នឹងចាកចេញពី Tottenham Spurs នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពេលដែលចប់រដូវកាល ដើម្បីទៅកាន់ Leizig វិញ  បន្ទាប់មករូបគេនឹងជ្រើសរើសក្លិបថ្មីមួយ ដើម្បីបន្តដំណើរលើវិថីបាល់ទាត់ ព្រោះតែរូបគេមិនរំពឹងបន្តស្នាក់នៅក្នុងក្លិប Leizig បន្តទៀតទេ។

    សរុបមួយរដូវកាលក្នុងការផ្ទេរលក្ខខណ្ឌខ្ចីជើងមកកាន់មាន់ខ្នាយមាស  ទឹកដីអង់គ្លេសពីក្លិប RB Leizig ខ្សែប្រយុទ្ធ Timo Werner ស៊ុតចូលសរុបបានតែ២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប៣១លើក ដែលទិន្នន័យនេះហើយទើបធ្វើឲ្យមាន់ខ្នាយមាសសម្រេចមិនចុះកុងត្រាយករូបគេ បើទោះបីជាក្នុងកុងត្រាខ្ចីជើងនោះមានលក្ខខណ្ឌទិញដាច់ក៏ដោយ៕

(FILES) In this file photo taken on June 20, 2020 then Leipzig’s German forward Timo Werner chases the ball during the German first division Bundesliga football match RB Leipzig v Borussia Dortmund in Leipzig, eastern Germany. – RB Leipzig have agreed a deal with Chelsea to re-sign Germany striker Timo Werner, German media reported on August 7, 2022. (Photo by Ronny HARTMANN / various sources / AFP)

Cristiano Ronaldo ជោគជ័យដល់កម្រិតណានាពេលបច្ចុប្បន្ន ក្នុងបង្ហាញខ្លួនក្នុងនាមជាកីឡាករខ្សែប្រយុទ្ធស្ដាំទំាំង6ក្លឹបនិងជម្រើសជាតិ ព័រទុយហ្គាល់ ៕

មកតាមដានថា Cristiano Ronaldo ជោគជ័យដល់កម្រិតណានាពេលបច្ចុប្បន្ន ក្នុងបង្ហាញខ្លួនក្នុងនាមជាកីឡាករខ្សែប្រយុទ្ធស្ដាំទំាំង6ក្លឹបនិងជម្រើសជាតិ ព័រទុយហ្គាល់ ៕

ធ្លាប់បានចូលលេងសរុប 1281ប្រកួត ទាត់បញ្ចូលទីបានចំនួន 938គ្រាប់ និង Assists ចំនួន 257ដង ដោយបានបំបែកកំណត់ត្រាពិភពលោក នៃការឈ្នះក្នុងពានរង្វាន់មាន 36ពាន ធ្លាប់បានឈ្នះពានរង្វាន់ Euro ឈ្នះពានរង្វាន់ Ballon D’Or ចំនួន5ដង

ធ្លាប់បានឈ្នះពានរង្វាន់ស្បែកជើងមាសចំនួន 4ដង Cristiano Ronaldo ធ្លាប់បាន

ឈ្នះពានរង្វាន់ UEFA Champions League ចំនួន 5លើក ជាមួយ Real Madrid ចំនួន 4ដង និង ជាមួយ Man United ចំនួន 1ដង នៅក្នុងឆ្នាំ 2008 ព្រមទាំងពានរង្វាន់ UEFA Super Cup ចំនួន ៣រដូវកាលជាមួយ Real Madrid ៕

ធ្លាប់បានឈ្នះពានរង្វាន់ FIFA Club World Cup ចំនួន 4ដង ជាមួយ ជាមួយ Real Madrid និង Man United ធ្លាប់បានឈ្នះពានរង្វាន់ UEFA Nations League ចំនួន 2ដង

ធ្លាប់បានឈ្នះពានរង្វាន់ English Premier League ចំនួន 3រដូវកាលជាប់ៗគ្នា

ធ្លាប់បានឈ្នះពានរង្វាន់ Laliga ចំនួន២ដង

Serie A ចំនួន២ដង

Spain Cup ចំនួន២ដង

Spain Super Cup ចំនួន២ដង FA Cup និង English Super Cup ជាមួយក្លឹប Man United

Cristiano Ronaldo ធ្លាប់បានឈ្នះពានរង្វាន់ Italy Cup

និង Italy Super ជាមួយ Juventus

នេះគ្រាប់ពេជ្រនិងតារាឆ្នើមទាំង២រូបសុទ្ធតែមានតម្រុយក្នុងការចាកចេញពីក្លឹប Tottenham មើលមកពីកីឡាករចំនួន២រូប មួយបានចាកចេញទៅ Bayern Munich ហើយមួយទៀតមិនទាន់ច្បាស់នោះទេ

  • នៅខែសីហា ឆ្នាំ 2023 📅 Harry Kane ចាកចេញពី Tottenham ទៅចូលរួមជាមួយ Bayern Munich នៅខែកក្កដា ឆ្នាំ 2025នេះ
  • 📅 Son Heung-min ប្រកាសថាគាត់នឹងចាកចេញពី Tottenham
  • បើយើងងាកទៅមើលកាលពីឆ្នាំ 2023 Harry Kane បានសម្រេចចិត្តចាកចេញពីក្លឹប Tottenham ខ្សែប្រយុទ្ធកណ្ដាល បានចូលលេងសរុបចំនួន 435ប្រកួត ទាត់បញ្ចូលទីចំនួន 280គ្រាប់ និង Assists ចំនួន 63ដង ដោយមិនដែរឈ្នះពានរង្វាន់មួយទល់តែសោះជាមួយក្លឹប Tottenham ៕
  • នៅក្នុងឆ្នាំ 2023/24 Harry Kane ហើយបានក្លាយជាម្ចាស់ស្បែកជើងមាសពានរង្វាន់ Bundesliga ជាមួយក្លឹប Bayern Munich ចំនួន 36គ្រាប់ និង បានឈ្នះពានរង្វាន់ Bundesliga ក្នុងឆ្នាំ 2024-25ជាពានរង្វាន់ដំបូងគេបង្អស់របស់ខ្លួន  ៕
  • ចំណែក ខែកក្កដា ឆ្នាំ 2025 នេះលិចលឺពត័មានថា កីឡាករ Son Heung-min បានប្រកាសគាត់នឹងចាកចេញពី Tottenham ប៉ុន្ដែ ពេលនេះ វេលានេះ ម៉ោងនេះ មិនទាន់មានក្លឹបបាល់ទាត់ណាមួយផ្សារភ្ជាប់ក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពី Son Heung-min ចង់ចាកចេញពីក្លឹប Tottenham បានបង្ហាញសមត្ថភាពនៅលើទីលានសរុបចំនួន 454ប្រកួត ទាត់បញ្ចូលទី 173គ្រាប់ និង Assists បានចំនួន 101ដង ព្រមទាំងឈ្នះពានរង្វាន់ UEFA Europa League ជាពានរង្វាន់ដំបូងគេបង្អស់ក្នុងអាជីពរបស់ខ្លួន ៕
Scroll to top