ព័ត៌មានកីឡា

នៅពេលនេះ ក្លឹប Tottenham Spursបានសម្រេចចិត្តមិនចុះកុងត្រាយកកីឡាករ Timo Werner ទេដើម្បីពង្រឹងក្រុមក្នុងរដូវកាលថ្មីនេះ

ខ្សែប្រយុទ្ធស្លាបរបស់ក្លិបអាល្លឺម៉ង់ Timo Werner មិនត្រូវបានស្ថិតក្នុងជម្រើសនៃការចង់បានរបស់មាន់ខ្នាយមាស Tottenham Hotspurទេ ក្រោយពេលពួកគេបានខ្ចីជើង១រដូវកាលពេញដើម្បីមកជួយក្រុមរបស់អង់គ្លេសពី RB Leizig ។

     កីឡាករខាងលើ នឹងចាកចេញពី Tottenham Spurs នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពេលដែលចប់រដូវកាល ដើម្បីទៅកាន់ Leizig វិញ  បន្ទាប់មករូបគេនឹងជ្រើសរើសក្លិបថ្មីមួយ ដើម្បីបន្តដំណើរលើវិថីបាល់ទាត់ ព្រោះតែរូបគេមិនរំពឹងបន្តស្នាក់នៅក្នុងក្លិប Leizig បន្តទៀតទេ។

    សរុបមួយរដូវកាលក្នុងការផ្ទេរលក្ខខណ្ឌខ្ចីជើងមកកាន់មាន់ខ្នាយមាស  ទឹកដីអង់គ្លេសពីក្លិប RB Leizig ខ្សែប្រយុទ្ធ Timo Werner ស៊ុតចូលសរុបបានតែ២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប៣១លើក ដែលទិន្នន័យនេះហើយទើបធ្វើឲ្យមាន់ខ្នាយមាសសម្រេចមិនចុះកុងត្រាយករូបគេ បើទោះបីជាក្នុងកុងត្រាខ្ចីជើងនោះមានលក្ខខណ្ឌទិញដាច់ក៏ដោយ៕

(FILES) In this file photo taken on June 20, 2020 then Leipzig’s German forward Timo Werner chases the ball during the German first division Bundesliga football match RB Leipzig v Borussia Dortmund in Leipzig, eastern Germany. – RB Leipzig have agreed a deal with Chelsea to re-sign Germany striker Timo Werner, German media reported on August 7, 2022. (Photo by Ronny HARTMANN / various sources / AFP)

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top