ព័ត៌មានកីឡា

ពេលនេះ កីឡាករ Alexander Isak បានធ្វើការសម្រេចចិត្តទាក់ទងនឹងការវិលត្រឡប់ទៅកាន់ជំរុំ Newcastle United មូលហេតុមិនមានទទួលសំណើរពីក្លឹបណាមួយច្បាស់លាស់ក្នុងផ្ទេរ

គោលដៅរបស់ Liverpool គឺ Alexander Isak គ្រោងនឹងត្រលប់ទៅប្រទេសអង់គ្លេសវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីការហ្វឹកហាត់

តែម្នាក់ឯងនៅ Real Sociedad ។ តារា Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមជំរុញឱ្យមានការចាកចេញ

ប៉ុន្តែឥឡូវនេះ នឹងចូលរួមជាមួយ Magpies វិញ​ នៅមុនរដូវកាលថ្មី។

យោងតាមលោក David Ornstein កីឡាករ Alexander Isak នឹងត្រលប់ទៅចក្រភពអង់គ្លេសវិញនៅចុងសប្តាហ៍នេះ ខណៈដែលក្រុមដំបូងរបស់ Newcastle ភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ី ក្នុងដំណើរទេសចរណ៍មុនរដូវកាលរបស់ពួកគេ។

ពួកគេត្រូវជួបក្រុម Tottenham Hotspur ក្នុងប្រទេស កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី៣ ខែសីហា មុនពេលហោះហើរមកវិញ។

ថ្មីៗនេះ Eddie Howe ត្រូវបានសួរអំពីការហ្វឹកហាត់របស់ Isak ជាមួយ Sociedad ហើយអ្នកចាត់ការ Newcastle United

បានសារភាពថា គាត់មិនមានព័ត៌មានថ្មីៗពីក្លឹប ឬកីឡាករនោះទេ។ លោកបានបន្ថែមថា ដំណឹងនេះបានទៅដល់គាត់តាមរយៈ

ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ។

Liverpool បានចាប់ផ្តើមការផ្លាស់ប្តូរសម្រាប់ Isak កាលពីដើមសប្តាហ៍នេះ ប៉ុន្តែ Newcastle បានបដិសេធភ្លាមៗនូវការដេញថ្លៃនេះ។ ពួកគេមិនសប្បាយចិត្តនឹងការផ្តល់ជូន 110លានផោន នោះទេ ពោលគឺពួកគេចង់បាន 140 លានផោន ។

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top