Uncategorized

✅🏧 Dortmund បានចុះហត្ថលេខាលើ Jobe Bellingham ពី Sunderland. ថ្លៃឈ្នួល 33 លាន + €5 លានបន្ថែម។⚽️

គាត់ចុះកុងត្រាបានរយៈពេលវែងទាន់ការប្រកួត Club World Cup ក្នុងពេលឆាប់ៗ

ក្លឹប​  Dortmund បានចុះហត្ថលេខាលើ Jobe Bellingham ពី Sunderland. ថ្លៃឈ្នួល 33 លាន + €5 លានបន្ថែម។

គាត់ចុះកុងត្រាបានរយៈពេលវែងទាន់ការប្រកួត Club World Cup ក្នុងពេលឆាប់ៗ

គ្មានអ្វីត្រូវចម្លែកនោះទេ បងប្រុស របស់គាត់បានបើកផ្លូវនិងស្វែងរកទ្រនំអោយប្អូនដើរតាមកន្លង ផ្លូវដែរបងប្រុសដើរទៅជោគជ័យរហូតដល់សព្វថ្ងែ

🏧  ពត័មានក្នុងស្រុកប្រទេសអង់ភ្លេស បានចុះផ្សាយថាកីឡាករ Bruno Fernandes គាត់មានឱកាសខ្ពស់និងចូលរួមជាមួយ Al-Hilal និងទទួលបានប្រាក់ពលកម្ម 200លានអឺរ៉ូ ភ្លាមៗតែម្ដង

យោកតាមពត័មានក្នុងស្រុកមួយបានចុះផ្សាយថាកីឡាករ Bruno Fernandes គាត់មានឱកាសខ្ពស់និងចូលរួមជាមួយ Al-Hilal ចម្លើយមួយនោះត្រូវបានបដិសេធពី Man Utd  ក្នុងកិច្ចសម្ភាសមួយ Bruno ដោយនៅលេងក្នុងពានរង្វាន់ English Premier Leagueជាកម្រិតខ្ពស់បំចំណែកការលេងក្នុង Saudi Pro League ជាកម្រិតទាប

សម្រាប់ការប្រកួតប្រជែង ពានសុខចិត្តស្នាក់នៅបន្ដជា Manchester United ទោះបីជារដូវកាលនេះមិនមានឈ្មោះនៃការប្រកួតប្រជែងក្នុងពានរង្វាន់នៅតំបន់អឺរ៉ុប ។

សម្រាប់ក្លឹបបាល់ទាត់ Al-Hilal បានផ្ដល់សេចក្ដីទុកចិត្តហ៊ានផ្ដល់ប្រាក់ពលកម្មរហូតដល់ 100 លានផោនដល់ Man Utd ដើម្បីផ្តល់រង្វាន់ដល់ខ្សែបម្រើដែរមានវ័យ 30 ឆ្នាំដែលដើម្បីចាកចេញពី Old Trafford នៅរដូវកាលនេះ។

នៅមុននេះបន្ដិចសម្រាប់ក្លឹប Pro League ក៏បានបញ្ចូលក្រុមការងាររបស់គឺក្លឹបបាល់ទាត់ Al-Hilal បើកកិច្ចចចារទៅដល់ Fernandes ដោយបានផ្ដល់សេចក្ដីជូនដំណឹងទោកាន់ Man United ចំនួន៣ដងរួចមកហើយ ចម្លើយចុងក្រោយ គឺបដិសេធ ។

សម្រាប់ Bruno Fernandes បើសិនជារូបគាត់ចង់ផ្លាស់ប្ដូរជីវិតថ្មី បទពិសោធន៍ថ្មី ទៅកាន់នៅលីគ Saudi Pro League លុយត្រៀមរួចរាល់ចំនួន 200 លានផោនក្នុងរយៈពេល 3 ឆ្នាំ សម្រាប់អ្នកគ្រាំទ្រ Al-Hilalចង់បានចម្លើយតែ២តែប៉ុណ្ណាះ អាចនិយាយថា Yes / No ដើម្បីបើកកិច្ចពិភាក្សាជាវិជ្ជមានជាមួយ Al-Hilal នៅចុងសប្តាហ៍ ។

រឿងមួយដ៏កម្របំផុតគ្រូបង្វឹកនៅតំបន់ទ្វីបអឺរ៉ុប បានជ្រើសរើសយកអ្នកចាំទី Zion Suzuki ក្លាយជាអ្នកចាំទីដៃទី១ នៅ ក្លឹប Parma

រឿងមួយដ៍កម្របំផុតសម្រាប់ក្លឹបបាល់ទាត់នៅតំបន់ទ្វីបអឺរ់ុបដែរហ៊ានប្រើប្រាស់អ្នកចាំទីនៅទ្វឹបអាស៊ី គឺ អ្នកចាំទី Zion Suzuki (ស៊ីយ៉ូន)ដោយបច្ចុប្បន្នរូបគេនៅប្រកបអាជីពជាមួយក្លឹប Parma នៅលីគកំពូលអីតាលី ដោយទទួលបានជម្រើសជាអ្នកចាំទីដៃទី១ និងទទួលបានប្រាក់ពលកម្មចំនួន 14 លានអឺរ៉ូ ៕

Suzuki ធ្លាប់ឈ្នះពានរង្វាន់ចំនួន៤ ក្នុងអាជីពដំបូងជាមួយនិងក្លឹប Urawa Red Diamonds បន្ទាប់ពីរូបគេផ្លាស់ប្ដូរទៅកាន់ ក្លឹប Parma នៅលីគកំពូលអីតាលី ដោយមានការប្រកួតប្រជែងខ្លាំងមែនទែន ទោះបីជាមិនជោគជ័យរឺឈ្នះពានរង្វាន់ណាមួយជូនក្លឹប ប៉ុណ្ណាះរូបគេបានរក្សាសំណាញ់ទី ល្អមែនទែន ។

Suzuki បានជួយក្លឹប Parma នៅចំណាត់ថ្នាក់ទី16 ហើយមានចំនួន សរុប36ពិន្ទុ និងរក្សាកៅអីជាមួយក្លឹប Parma នៅលេងក្នុងក្រមខណ្ឌអ៊ីតាលី Serie A បន្ដក្នុងរដូវកាល 2025/26 ៕

រូបគេក៍ធ្លាប់ចូលរួមចំនួន 3 ក្លឹប Urawa Red Diamonds រួមមាន ក្នុងឆ្នាំ 2021-24 បានចំនួន 8 ប្រកួតតែប៉ុណ្ណាះ ក៍ប៉ុន្ដែប្រធានក្លឹប Urawa សំឡឹងឃើញរូបគេមិនមានឪកាសនិងប្រជែងដៃទី១ ពេលនោះបានដាក់ខ្ចីជើងក្នុងឆ្នាំ 2023-24 បានចំនួន 32ប្រកួតជាមួយក្លឹប គឺសមត្ថភាពកាន់តែកើនឡើង ៕

បន្ទាប់មកប្រធានក្លឹប Parma បានឃើញភាពរីកចម្រើនបច្ចេទេសក្នុងជួយសង្គ្រោះបាល់ល្អ ក៍ចុះកុងត្រាជាមួយ Suzuki ប្រកួតក្នុងរដូវកាលនេះ បានចំនួន 37 ហើយបច្ចុប្បន្នរូបគេមានវ័យ 22តែប៉ុណ្ណាះ រូបគេធ្លាប់ជាប់ជម្រើសជាតិជប៉ុនបានចំនួន 38ប្រកួតទាំងឈុតតូចនិងឈុតធំ ៕

ពានរង្វាន់ UEFA Nations League បង្កើតឡើងបាន7ឆ្នាំ មានតែ CR7 តែម្នាក់គត់ បានឈ្នះចំនួន២ដង ក្នុងឆ្នាំ 2018 និង 2025

ពានរង្វាន់ UEFA Nations League បង្កើតឡើងដំបូង ឆ្នាំ2018 រហូតដល់ឆ្នាំ 2025 មានរយះពេល 7ឆ្នាំមកហើយ មានតែក្រុមជម្រើសជាតិតែមួយគត់បានឈ្នះពានរង្វាន់មួយនេះចំនួន២លើកដង 

នោះគឺក្រុមជម្រើសជាតិ Portugal ហើយនេះជាវគ្គផ្ដាច់ព្រត្រ័ចំនួន៤លើកចុងក្រោយ 

•  ក្នុងវគ្គផ្ដាច់ព្រត្រ័លើកដំបូងគេបង្អស់នៃឆ្នាំចាប់ផ្ដើមនៃការបង្កើតពាន UEFA Nations League ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានយកឈ្នះដោយលទ្ធផល 1-0 ទៅលើជម្រើសជាតិ ហូឡង់ នៅឆ្នាំ 2018-19 

( ធ្វើឡើងនៅប្រទេស ព័រទុយហ្គាល់ )

•  ក្នុងវគ្គផ្ដាច់ព្រត្រ័បន្ទាប់ជាឆ្នាំលើកទី២នៃការបង្កើតពាន UEFA Nations League ក្រុមជម្រើសជាតិ បារាំង បានយកឈ្នះដោយលទ្ធផល 2-1 ទៅលើក្រុមជម្រើសជាតិ អេស្ប៉ាញ នៅឆ្នាំ 2020-21

( ធ្វើឡើងនៅប្រទេស អ៊ីតាលី )

•  ក្នុងវគ្គផ្ដាច់ព្រត្រ័បន្ទាប់ជាឆ្នាំលើកទី៣នៃការបង្កើតពាន UEFA Nations League ក្រុមជម្រើសជាតិ អេស្ប៉ាញបានក្លាយជាម្ចាស់ជើងក លទ្ធផលពេញតង់ 0-0 រួចបន្ថែម 15នាទីចំនួន២ដង រហូតដល់វគ្គប៉េណាល់ទី គឺ ក្រុមជម្រើសជាតិ អេស្ប៉ាញ បានទាត់បញ្ចូលទីចំនួន 5-4 ទៅលើក្រុមជម្រើសជាតិក្រូអាត នៅឆ្នាំ 2022-23

( ធ្វើឡើងនៅប្រទេស ហូឡង់ )

•  ក្នុងវគ្គផ្ដាច់ព្រត្រ័បន្ទាប់ជាឆ្នាំលើកទី៤នៃការបង្កើតពាន UEFA Nations League ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានក្លាយជាម្ចាស់ជើងក លទ្ធផលពេញតង់ 2-2 រួចបន្ថែម 15នាទីចំនួន២ដង រហូតដល់វគ្គប៉េណាល់ទី គឺ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានទាត់បញ្ចូលទីចំនួន 5-3 ទៅលើក្រុមជម្រើសជាតិអេស្ប៉ាញនៅឆ្នាំ 2024-25

•  ( ធ្វើឡើងនៅប្រទេស អាល្លឺម៉ង )

Kamada របស់ Crystal Palace រកបានពីរគ្រាប់ ខណៈជប៉ុនយកឈ្នះឥណ្ឌូនេស៊ី

ខ្សែប្រយុទ្ធ Daichi Kamada របស់ Crystal Palace បានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់ ខណៈដែលក្រុមជប៉ុន បានបញ្ចប់យុទ្ធនាការជម្រុះ World Cup ដោយជោគជ័យរបស់ពួកគេ ជាមួយនឹងលទ្ធផល 6-0 លើកីឡាករឥណ្ឌូនេស៊ីរបស់ Patrick Kluivert ក្នុងទីក្រុង Osaka កាលពីថ្ងៃអង្គារ។

Minamino ពិតជាតួអង្គយ៉ាងសំខាន់ក្នុងការបំពេញចន្លោះប្រហោលនៅតំបន់កណ្ដាលរបស់ Monaco ✅

Takumi Minamino បានបង្ហាញសមត្ថភាពចំនួន 31ប្រកួត ទាត់បញ្ចូលទីចំនួន6គ្រាប់ និងបានបញ្ចូលបាល់ទៅអោយមិត្តរួមក្រុមដើម្បីទាត់បញ្ចូលទីចំនួូន 3 ព្រមទាំងចំនួន 4 សន្លឹក នូវរដូវកាលនេះ ក្នុងចំណោមការបង្ហាញខ្លួនសរុប 79ប្រកួត និងទាត់បញ្ចូលទីបាន 16គ្រាប់ជាមួយនិងក្លឹប Monaco ក្នុងលីគកំពូលរបស់ប្រទេសបារាំងទទួលបានប្រាក់ពលកម្មចំនួន 15លានអឺរ៉ូ ៕

រូបគេធ្លាប់ឆ្លងកាត់លេងអោយក្លឹបចំនួន ៥ រួមមានហើយនេះជារឿងរ៉ាវនៃខ្សែជីវិត 

•  Osaka បានចំនួន 62ប្រកួតទាត់បញ្ចូលទីចំនួន 7 គ្រាប់នៅចន្លោះឆ្នាំ 2012-2015

•  Red Bull Salzburg 136ប្រកួតទាត់បញ្ចូលទីចំនួន 42គ្រាប់នៅចន្លោះឆ្នាំ 2015-2020 គឺជាឆ្នាំដ៍អស្ចារ្យបំផុតបំផុតក្នុងការវិវត្តន៍ខ្លួនជាកីឡាករល្អប្រចាំអាជីពដែរតាំងអោយកីឡាករអាស៊ី 

•  បន្ទាប់មកក្លឹបហង្សក្រហម Liverpool ចន្លោះឆ្នាំ 2020-2022 តែបានបង្ហាញសមត្ថភាពតែ 30ប្រកួតប៉ុណ្ណាះ និង ទទួលបានបញ្ចូលទីបានចំនួន 4 គ្រាប់ តែប៉ុណ្ណាះ 

•  តែក្នុងឆ្នាំ 2021 នោះ ក្លឹបហង្សក្រហម Liverpool បានដាក់រូបគេ Minamino លក្ខខណ្ឌខ្ចីជើងទៅកាន់ Southampton បានតែ10ប្រកួត បានបញ្ចូលទីបានចំនួន 2គ្រាប់

•  ក្នុងឆ្នាំ 2022 ដល់បច្ចុប្បន្ន ជាមួយ Monaco បានចំនួន 79ប្រកួតនិងទាត់បញ្ចូលទីចំនួន 16 គ្រាប់ ឈ្នះ14ពានរង្វាន់ ធ្លាប់ឈ្នះរួមមាន 

•  English Premier League , FA Cup និង League Cup ក្នុងឆ្នាំ 2022 ជាមួួយហង្សក្រហម

•   ឈ្នះពានរង្វាន់ អូទ្រីស Cup ចំនួន 5 និង អូទ្រីស Champions ចំនួន 6

🏧នេះគឺជាតម្លៃខ្លួនរបស់កីឡាករថ្លៃក្នុងឆ្នាំ២០២៥ ពីចំណាត់ថ្នាក់ទី១ដល់ទី៩ តែកីឡាករវ័យក្មេងនេះនៅតែឈរ

នេះជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេនៅក្នុងប្រវិត្តសាស្ដ្របាល់ទាត់នាពេលបច្ចុប្បន្នគិតក្នុងឆ្នាំ2025

ដកស្រង់ពីគេហទំព័រ Onefootball បានរៀបចំឈ្មោះកីឡាករដែរទទួលបានប្រាក់ពលកម្មច្រើន

ទី1 កីឡាករវ័យក្មេង Lamine Yamal របស់ក្លឹប FC Barcelona ទទួលបាន 200លានអឺរ៉ូ

ទី2 កីឡាករវ័យក្មេង Jude Bellingham របស់ក្លឹប Real Madrid ទទួលបាន 180លានអឺរ៉ូ

ទី3 កីឡាករវ័យក្មេង Erling Haaland របស់ក្លឹប Man City ទទួលបាន 180លានអឺរ៉ូ

ទី4 កីឡាករវ័យក្មេង Kylian Mbappe របស់ក្លឹប Real Madrid ទទួលបាន 180លានអឺរ៉ូ

ទី5 កីឡាករវ័យក្មេង Vinicius JR របស់ក្លឹប Real Madrid ទទួលបាន 170លានអឺរ៉ូ

ទី6 កីឡាករវ័យក្មេង Bukayo Saka របស់ក្លឹប Arsenal ទទួលបាន 150លានអឺរ៉ូ

ទី7 កីឡាករវ័យក្មេង Pedri របស់ក្លឹប Barcelona ទទួលបាន 140លានអឺរ៉ូ

ទី8 កីឡាករវ័យក្មេង Jamal Musiala របស់ក្លឹប Bayer Munich ទទួលបាន 140លានអឺរ៉ូ

ទី9 កីឡាករវ័យក្មេង Federico Valverde របស់ក្លឹប Real Marid ទទួលបាន 130លានអឺរ៉ូ

ខ្សែការពារស្លាបរបស់ PSG ឈ្នះពានរង្វាន់ជាច្រើនក្នុងរដូវកាលនេះ

ខ្សែការពារ Nuno Mendes គឺជាខ្សែការពារស្លាបឆ្វេងល្អបំផុតនាពេលបច្ចុប្បន្ន សម្រាប់ក្នុងរដូវកាលនេះវិញខ្សែការពារ Nuno Mendes ពិតជាអស្ចារ្យបានបង្ហាញសមត្ថភាពល្អក្នុងការជួយអោយក្លឹប PSG ឈ្នះ UCL ជាលើកដំបូង និង ជួយក្រុមជម្រើស Portugal ឈ្នះពានរង្វាន់ UEFA Nations League 2025 ៕

    ព្រមទាំងទទួលបានការបោះឆ្នោតឈ្នះ UEFA Nations League Finals MVP ក្នុងឆ្នាំនេះមានអាយុ 22 ឆ្នាំហើយព្រមទាំងទទួលបានប្រាក់ពលកម្ម 70 លានអឺរ៉ូ 

   ក្នុងនាមជាខ្សែការពារអាចតាមបិទ Lamine Yamal មិនអាចចេញបាល់បាននៅក្នុងផ្ដាច់ព្រត្រ័ជាមួយអេស្ប៉ាញក្នុងពានរង្វាន់ UEFA Nations League 2025    ៕ 

   ឈ្នះពានជាមួយ Portugal Sporting CP និង PSG 

   ខ្សែការពារ Nuno Mendes បានចូលរួមជាមួយក្លឹប Sporting CP ចំនួន40ប្រកួត បានទាត់បញ្ចូលទីចំនួន១គ្រាប់ក្នុងនាមជាខ្សែការពារស្លាប បានឈ្នះពានរង្វាន់ Portuguese ចំនួន១រដូវកាល ចន្លោះឆ្នាំ 2020/2021

   ឈ្នះពានរង្វាន់ Portuguese Super Cup ក្នុងឆ្នាំ 2022 

   ឈ្នះពានរង្វាន់ Portuguese league cup ក្នុងឆ្នាំ 2020/2021

   មុននឹងសម្រេចចិត្តផ្លាស់ប្ដូរទៅកាន់ក្លឹបអ្នកមានលុយ គឺក្លឹប PSG តម្លៃខ្លួនបានខ្ពស់រហូតទៅ70លានអឺរ៉ូ + ប្រាក់បន្ថែមចំនួន 7លានអឺរ៉ូ 

   បានឈ្នះពានរង្វាន់ Ligue 1 ចំនួន៤រដូវកាល ( 2022-2025 )

   បានឈ្នះពានរង្វាន់ French Cupចំនួន២រដូវកាល ( 2024-2025 )

   បានឈ្នះពានរង្វាន់ French Super Cup ចំនួន៣រដូវកាល ( 2022-2025 )

   បានឈ្នះពានរង្វាន់ UEFA Champions League ចំនួន១រដូវកាល ( 2024-2025 )

   Mendes បានជាប់ជម្រើស 11 នាក់ល្អបំផុតប្រចាំរដូវកាលនៅ UEFA Champions League និង ជម្រើស 11 នាក់ល្អបំផុតប្រចាំរដូវកាលនៅ Ligue 1  

  ថ្មីៗនេះបានយកឈ្នះពានមួយទៀតជាជូនក្រុមជម្រើសជាតិ ព័រទុយហ្គាល់  UEFA Nations League 2025  និងបានជាប់ជាកីឡាករល្អប្រចាំ UEFA Nations League Finals MVP

កីឡាករ CR7 បាននិយាយសរសើរទៅកាន់កីឡាករវ័យក្មេង Lamine Yamal ថា រូបគេនិងក្លាយជាកីឡាករល្អនូវអនាគត

គាត់បានក្លាយជាកីឡាករក្មេងបំផុតដែលត្រូវបានតែងតាំងសម្រាប់ Ballon d’Or (នៅអាយុ 17 ឆ្នាំ) និងក៏បានឈ្នះពានរង្វាន់ Kopa Trophy ក្នុងឆ្នាំ 2024 ដែលបានបង្ហាញដល់កីឡាករវ័យក្មេងដ៏ល្អបំផុតនៅក្នុងពិភពលោក។ ក្នុងរដូវកាលបន្ទាប់ Yamal គឺសំខាន់សម្រាប់ Barcelona ឈ្នះពានបីក្នុងស្រុកនៃពាន La Liga, Copa del Rey និង Supercopa de España។

ទោះបីជាបច្ចុប្បន្ននេះ Lamine Yamal ទទួលបានប្រជាប្រិយភាពពិតប្រាកដមែន ប៉ុន្ដែ Cristiano Ronaldo បាននិយាយថា “ កុំដាក់សម្ភាពទៅលើ Lamine Yamal ខ្លាំងពេក ត្រូវគិតថាកីឡាលេងជាក្រុមមិនអាចដឹងមុនទេថាពេលប្រកួតមានអ្វីកើតឡើងនោះទេ បើសិនជាអ្នកគ្រាំគិតថារូបគេនៅថ្ងែខាងមុខក្លាយជាកីឡាករល្អបំផុតក្នុងពិភពលោកច្បាស់ណាស់សូម្បី នៅថ្ងែអនាគតខាងមុខត្រូវតែថែរក្សាទម្រង់លេង  ”

ទោះបីជា Yamal មិនអាចឈ្នះរៀមច្បង Cristiano Ronaldo ក្នុងពានរង្វាន់ UEFA Nations League

CR 7 ទោះបីមានវ័យជិត ៤០ឆ្នាំពិតមែនប៉ុន្ដែសមត្ថភាពគាត់នៅតែរក្សាជំហំក្នុងនាមជានិមិត្តរូបរបស់អ្នកគ្រាំទ្រជំនាន់ក្រោយយកជាគំរូ

Scroll to top