ពានរង្វាន់ UEFA Nations League បង្កើតឡើងបាន7ឆ្នាំ មានតែ CR7 តែម្នាក់គត់ បានឈ្នះចំនួន២ដង ក្នុងឆ្នាំ 2018 និង 2025
ពានរង្វាន់ UEFA Nations League បង្កើតឡើងដំបូង ឆ្នាំ2018 រហូតដល់ឆ្នាំ 2025 មានរយះពេល 7ឆ្នាំមកហើយ មានតែក្រុមជម្រើសជាតិតែមួយគត់បានឈ្នះពានរង្វាន់មួយនេះចំនួន២លើកដង
នោះគឺក្រុមជម្រើសជាតិ Portugal ហើយនេះជាវគ្គផ្ដាច់ព្រត្រ័ចំនួន៤លើកចុងក្រោយ
• ក្នុងវគ្គផ្ដាច់ព្រត្រ័លើកដំបូងគេបង្អស់នៃឆ្នាំចាប់ផ្ដើមនៃការបង្កើតពាន UEFA Nations League ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានយកឈ្នះដោយលទ្ធផល 1-0 ទៅលើជម្រើសជាតិ ហូឡង់ នៅឆ្នាំ 2018-19
( ធ្វើឡើងនៅប្រទេស ព័រទុយហ្គាល់ )
• ក្នុងវគ្គផ្ដាច់ព្រត្រ័បន្ទាប់ជាឆ្នាំលើកទី២នៃការបង្កើតពាន UEFA Nations League ក្រុមជម្រើសជាតិ បារាំង បានយកឈ្នះដោយលទ្ធផល 2-1 ទៅលើក្រុមជម្រើសជាតិ អេស្ប៉ាញ នៅឆ្នាំ 2020-21
( ធ្វើឡើងនៅប្រទេស អ៊ីតាលី )
• ក្នុងវគ្គផ្ដាច់ព្រត្រ័បន្ទាប់ជាឆ្នាំលើកទី៣នៃការបង្កើតពាន UEFA Nations League ក្រុមជម្រើសជាតិ អេស្ប៉ាញបានក្លាយជាម្ចាស់ជើងក លទ្ធផលពេញតង់ 0-0 រួចបន្ថែម 15នាទីចំនួន២ដង រហូតដល់វគ្គប៉េណាល់ទី គឺ ក្រុមជម្រើសជាតិ អេស្ប៉ាញ បានទាត់បញ្ចូលទីចំនួន 5-4 ទៅលើក្រុមជម្រើសជាតិក្រូអាត នៅឆ្នាំ 2022-23
( ធ្វើឡើងនៅប្រទេស ហូឡង់ )
• ក្នុងវគ្គផ្ដាច់ព្រត្រ័បន្ទាប់ជាឆ្នាំលើកទី៤នៃការបង្កើតពាន UEFA Nations League ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានក្លាយជាម្ចាស់ជើងក លទ្ធផលពេញតង់ 2-2 រួចបន្ថែម 15នាទីចំនួន២ដង រហូតដល់វគ្គប៉េណាល់ទី គឺ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានទាត់បញ្ចូលទីចំនួន 5-3 ទៅលើក្រុមជម្រើសជាតិអេស្ប៉ាញនៅឆ្នាំ 2024-25
• ( ធ្វើឡើងនៅប្រទេស អាល្លឺម៉ង )





