រឿងមួយដ៏កម្របំផុតគ្រូបង្វឹកនៅតំបន់ទ្វីបអឺរ៉ុប បានជ្រើសរើសយកអ្នកចាំទី Zion Suzuki ក្លាយជាអ្នកចាំទីដៃទី១ នៅ ក្លឹប Parma
រឿងមួយដ៍កម្របំផុតសម្រាប់ក្លឹបបាល់ទាត់នៅតំបន់ទ្វីបអឺរ់ុបដែរហ៊ានប្រើប្រាស់អ្នកចាំទីនៅទ្វឹបអាស៊ី គឺ អ្នកចាំទី Zion Suzuki (ស៊ីយ៉ូន)ដោយបច្ចុប្បន្នរូបគេនៅប្រកបអាជីពជាមួយក្លឹប Parma នៅលីគកំពូលអីតាលី ដោយទទួលបានជម្រើសជាអ្នកចាំទីដៃទី១ និងទទួលបានប្រាក់ពលកម្មចំនួន 14 លានអឺរ៉ូ ៕
Suzuki ធ្លាប់ឈ្នះពានរង្វាន់ចំនួន៤ ក្នុងអាជីពដំបូងជាមួយនិងក្លឹប Urawa Red Diamonds បន្ទាប់ពីរូបគេផ្លាស់ប្ដូរទៅកាន់ ក្លឹប Parma នៅលីគកំពូលអីតាលី ដោយមានការប្រកួតប្រជែងខ្លាំងមែនទែន ទោះបីជាមិនជោគជ័យរឺឈ្នះពានរង្វាន់ណាមួយជូនក្លឹប ប៉ុណ្ណាះរូបគេបានរក្សាសំណាញ់ទី ល្អមែនទែន ។
Suzuki បានជួយក្លឹប Parma នៅចំណាត់ថ្នាក់ទី16 ហើយមានចំនួន សរុប36ពិន្ទុ និងរក្សាកៅអីជាមួយក្លឹប Parma នៅលេងក្នុងក្រមខណ្ឌអ៊ីតាលី Serie A បន្ដក្នុងរដូវកាល 2025/26 ៕
រូបគេក៍ធ្លាប់ចូលរួមចំនួន 3 ក្លឹប Urawa Red Diamonds រួមមាន ក្នុងឆ្នាំ 2021-24 បានចំនួន 8 ប្រកួតតែប៉ុណ្ណាះ ក៍ប៉ុន្ដែប្រធានក្លឹប Urawa សំឡឹងឃើញរូបគេមិនមានឪកាសនិងប្រជែងដៃទី១ ពេលនោះបានដាក់ខ្ចីជើងក្នុងឆ្នាំ 2023-24 បានចំនួន 32ប្រកួតជាមួយក្លឹប គឺសមត្ថភាពកាន់តែកើនឡើង ៕
បន្ទាប់មកប្រធានក្លឹប Parma បានឃើញភាពរីកចម្រើនបច្ចេទេសក្នុងជួយសង្គ្រោះបាល់ល្អ ក៍ចុះកុងត្រាជាមួយ Suzuki ប្រកួតក្នុងរដូវកាលនេះ បានចំនួន 37 ហើយបច្ចុប្បន្នរូបគេមានវ័យ 22តែប៉ុណ្ណាះ រូបគេធ្លាប់ជាប់ជម្រើសជាតិជប៉ុនបានចំនួន 38ប្រកួតទាំងឈុតតូចនិងឈុតធំ ៕





