ព័ត៌មានកីឡា

ខ្សែការពារស្លាបរបស់ PSG ឈ្នះពានរង្វាន់ជាច្រើនក្នុងរដូវកាលនេះ

ខ្សែការពារ Nuno Mendes គឺជាខ្សែការពារស្លាបឆ្វេងល្អបំផុតនាពេលបច្ចុប្បន្ន សម្រាប់ក្នុងរដូវកាលនេះវិញខ្សែការពារ Nuno Mendes ពិតជាអស្ចារ្យបានបង្ហាញសមត្ថភាពល្អក្នុងការជួយអោយក្លឹប PSG ឈ្នះ UCL ជាលើកដំបូង និង ជួយក្រុមជម្រើស Portugal ឈ្នះពានរង្វាន់ UEFA Nations League 2025 ៕

    ព្រមទាំងទទួលបានការបោះឆ្នោតឈ្នះ UEFA Nations League Finals MVP ក្នុងឆ្នាំនេះមានអាយុ 22 ឆ្នាំហើយព្រមទាំងទទួលបានប្រាក់ពលកម្ម 70 លានអឺរ៉ូ 

   ក្នុងនាមជាខ្សែការពារអាចតាមបិទ Lamine Yamal មិនអាចចេញបាល់បាននៅក្នុងផ្ដាច់ព្រត្រ័ជាមួយអេស្ប៉ាញក្នុងពានរង្វាន់ UEFA Nations League 2025    ៕ 

   ឈ្នះពានជាមួយ Portugal Sporting CP និង PSG 

   ខ្សែការពារ Nuno Mendes បានចូលរួមជាមួយក្លឹប Sporting CP ចំនួន40ប្រកួត បានទាត់បញ្ចូលទីចំនួន១គ្រាប់ក្នុងនាមជាខ្សែការពារស្លាប បានឈ្នះពានរង្វាន់ Portuguese ចំនួន១រដូវកាល ចន្លោះឆ្នាំ 2020/2021

   ឈ្នះពានរង្វាន់ Portuguese Super Cup ក្នុងឆ្នាំ 2022 

   ឈ្នះពានរង្វាន់ Portuguese league cup ក្នុងឆ្នាំ 2020/2021

   មុននឹងសម្រេចចិត្តផ្លាស់ប្ដូរទៅកាន់ក្លឹបអ្នកមានលុយ គឺក្លឹប PSG តម្លៃខ្លួនបានខ្ពស់រហូតទៅ70លានអឺរ៉ូ + ប្រាក់បន្ថែមចំនួន 7លានអឺរ៉ូ 

   បានឈ្នះពានរង្វាន់ Ligue 1 ចំនួន៤រដូវកាល ( 2022-2025 )

   បានឈ្នះពានរង្វាន់ French Cupចំនួន២រដូវកាល ( 2024-2025 )

   បានឈ្នះពានរង្វាន់ French Super Cup ចំនួន៣រដូវកាល ( 2022-2025 )

   បានឈ្នះពានរង្វាន់ UEFA Champions League ចំនួន១រដូវកាល ( 2024-2025 )

   Mendes បានជាប់ជម្រើស 11 នាក់ល្អបំផុតប្រចាំរដូវកាលនៅ UEFA Champions League និង ជម្រើស 11 នាក់ល្អបំផុតប្រចាំរដូវកាលនៅ Ligue 1  

  ថ្មីៗនេះបានយកឈ្នះពានមួយទៀតជាជូនក្រុមជម្រើសជាតិ ព័រទុយហ្គាល់  UEFA Nations League 2025  និងបានជាប់ជាកីឡាករល្អប្រចាំ UEFA Nations League Finals MVP

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top