Uncategorized

 អ្នកចាំទី Aaron Ramsdale បានចូលរួមជាមួយ Newcastle United ក្នុងលក្ខខណ្ឌខ្ចីជើងពី Southampton​ ដោយអតីតជាកីឡាករក្លឹបកាំភ្លើងធំ Arsenal  

Aaron Ramsdale ធ្លាប់លេងអោយក្លឹប Sheffield United ចន្លោះឆ្នាំ 2015-17 ក៍ប៉ុន្ដែក្នុងឆ្នាំ 2015 បានទៅលេងក្នុងលក្ខខណ្ឌខ្ចីជើង Work sop Town ៕

2017-2020 ក្លឹប AFC Bournemouth បានចំនួន37ប្រកួត តែក្នុងឆ្នាំ 2018-19 Aaron Ramsdale ទៅលេងក្នុងនាមជាកីឡាករខ្ចីជើងជាមួយក្លឹប Chesterfield និង AFC Wimbledon ៕

Sheffield United បានសម្រេចចិត្តទិញកីឡាករ Aaron Ramsdale មកចូលរួមក្រុមម្ដងទៀតនៅក្នុងរដូវកាល 2020-21 ដោយបានចូលលេងចំនួន 40 ប្រកួត ៕

Aaron Ramsdale​ បង្ហាញសមត្ថភាព ទេពកោល្យប្រកបបច្ចេទេសក្នុងការជួយសង្គ្រោះបាល់ មិនថាបាល់ប៉េណាល់ទី រឺ ជួយសង្រ្គាះរែករាំងបាល់ មិនអោយកីឡាករខ្សែប្រយុទ្ធណាងាយស្រួលបញ្ចប់ទីនោះទេ បានក្លឹប Arsenal បានចុះហត្ថលេខាក្នុងកិច្ចសន្យាចំនួន 3រដូវកាល ដោយក្នុងឆ្នាំ 2021-24 បានចំនួន 78ប្រកួត ផងដែរ ៕

នៅក្នុងរដូវកាល 2024 បានក្លឹប Southampton បានឃើញក្លឹប Arsenal លក់អ្នកចាំទី Aaron Ramsdale​ ដោយមូលហេតុនោះ ទទួលបានអ្នកចាំទី Dived Raya របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក៍ប៉ុន្ដែពេលនេះក្លឹប Southampton ធ្លាក់ទៅកាន់ក្រមខណ្ឌទី២របស់អង់ភ្លេសវិញ

បានហ៊ានផ្ដល់អ្នកចាំទី Aaron Ramsdale ក្នុងលក្ខខណ្ឌខ្ចីជើង ក្លឹបបាល់ទាត់សារិកាព្រៃ Newcastle United បានចុះកិច្ចសន្យាពេញមួយរដូវកាល ៕

Salah បានគ្រវីក្បាលទៅកាន់ Diaz នៅពេលគាត់ចូលរួមជាមួយ Bayern Munich

Luis Diaz បានបញ្ចប់ការផ្ទេរពី Liverpool ទៅកាន់ Bayern Munich ក្នុងតម្លៃ 65.5 លានផោន កាលពីដើមសប្តាហ៍នេះ ។

ម្ចាស់ជើងឯក Premier League បានចំណាយប្រាក់ជិត 300លានផោន លើ Florian Wirtz , Hugo Ekitike, Jeremie Frimpong 

និង Milos Kerkez នៅក្នុងអ្វីដែលជាទីផ្សារដោះដូរកីឡាករ រដូវក្តៅដ៏មមាញឹកសម្រាប់អ្នកចាត់ការ Arne Slot ដែលស្ទាក់ស្ទើរ

នៅពេលដែលការដេញថ្លៃចូលមកសម្រាប់ Luis Diaz កាលពីដើមខែនេះ។

ទោះជាយ៉ាងណាក៏ដោយ ការដេញថ្លៃរបស់ Bayern Munich 65.5លានផោន គឺគ្រប់គ្រាន់ដើម្បីល្បួងគាត់ឱ្យលក់

ហើយឥឡូវនេះកីឡាករ កូឡុំប៊ី នឹងជួយក្រុមអាល្លឺម៉ង់ការពារជើងឯក Bundesliga របស់ពួកគេនៅរដូវកាលក្រោយ

ខណៈដែលគាត់ចាកចេញពី Merseyside ក្នុងលក្ខខណ្ឌដ៏ល្អ។

Salah បាន​សរសេរ​សារ​លា​ដ៏​រំភើប​មួយ​ដល់​អតីត​មិត្ត​រួម​ក្រុម​រួម​ជាមួយ​រូបភាព​មួយ​ចំនួន​នៃ​អ្នក​ទាំង​ពីរ​ដែល​បាន​អបអរ

​ក្នុង​ឱកាស​ជា​ច្រើន​ជាមួយ​គ្នា​ពេល​នៅ​ក្លឹប។

Diaz បានចូលរួមនៅខែមករាឆ្នាំ 2022 និងលេងឱ្យ Liverpool ចំនួន 148ដង ដោយស៊ុតបញ្ចូលទីបាន 41គ្រាប់ និងឈ្នះពានរង្វាន់ធំៗចំនួន 4 ក៏ដូចជាឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ 2022 ។ Liverpool នឹងសម្លឹងរកការជំនួស

ខ្សែបម្រើស្លាប មុនពេលពួកគេចាប់ផ្តើមរដូវកាលរបស់ពួកគេជាមួយនឹងក្រុម Bournemouth នៅថ្ងៃសុក្រទី 15 ។

តារា​ឆ្នើម​របស់ Barcelona Dani Olmo អះអាងថា​ យើង​បាន​ចុះ​ហត្ថលេខា​បាន​ល្អ​ជាង Real Madrid

Dani Olmo បានធ្វើឱ្យក្លឹបមានការភ្ញាក់ផ្អើលនៅមុនរដូវកាល 2025/26 ដោយអះអាងយ៉ាងក្លាហានថា Barcelona បានយកឈ្នះក្រុម Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

Barcelona និង Real Madrid បានធ្វើការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន ដើម្បីត្រៀមរដូវកាលខាងមុខ។ ខណៈពេលដែល Real Madrid បានបន្តប្រពៃណីនៃការទិញយកដ៏ល្បីរបស់ពួកគេ ជាពិសេសការចុះហត្ថលេខាលើ Trent Alexander-Arnold ចំណែកក្រុម Barcelona បានប្រកាន់យកវិធីសាស្រ្តខុសគ្នាបន្តិចបន្តួច ប៉ុន្តែជាយុទ្ធសាស្ត្រ។ មកទល់ពេលនេះ Real Madrid បានធ្វើការចុះហត្ថលេខាចំនួនបួន ចំណែក Barca មានកីឡាករថ្មីបីនាក់។​​

នៅក្នុងបទសម្ភាសន៍ជាមួយ Cope កីឡាករ Dani Olmo បានអះអាងថា Barcelona បានយកឈ្នះលើ Real​ Madrid ក្នុងលក្ខខណ្ឌគុណភាពនៃការបន្ថែមរបស់ពួកគេ។​

Olmo បាននិយាយថា “យើងបានបង្កើតការចុះហត្ថលេខាបានល្អជាង Real Madrid

ទោះបីជាបានចុះហត្ថលេខាលើ Kylian Mbappe កាលពីរដូវក្តៅមុនក៏ដោយ ប៉ុន្តែ Madrid បានបញ្ចប់ រដូវកាល 2024/25 ដោយគ្មានពានរង្វាន់។ កាន់តែអាក្រក់ទៅទៀត ពួកគេបានចាញ់ការប្រកួតទាំងបួន ជាមួយ Barcelona រួមទាំងវគ្គផ្តាច់ព្រ័ត្រ Copa del Rey និងវគ្គផ្តាច់ព្រ័ត្រ Supercopa de Espana ។ ការទិញយកថ្មីបំផុតរបស់ Barca គឺ Marcus Rashford, Joan Garcia និង Roony Bardghji ។

ខ្សែបម្រើ Agata Isabellaជាកីឡាការនី​ស្រី​ស្អាត​បំផុត​ក្នុង​ប្រទេស​អ៊ីតាលី

ខ្សែបម្រើ Agata Isabella Centasso ជាកីឡាការនីនៃក្រុម Venezia FC Women ត្រូវបានគេស្គាល់ថាជាស្ត្រីដ៏ស្រស់ស្អាតបំផុតនៅក្នុងទឹកដីនៃ pasta

តារាស្រីម្នាក់នេះមិនត្រឹមតែមានទេពកោសល្យក្នុងវិស័យបាល់ទាត់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកគាំទ្រសរសើរ និងស្ញប់ស្ញែងជាមួយនឹងរូបសម្រស់ដ៍ស្រស់ស្អាតរបស់នាងផងដែរ  

​ ​  ​    Agata Isabella កើតនៅថ្ងៃទី 19 ខែមករា ឆ្នាំ 1990 នាងបានស្គាល់បាល់តាំងពីដំបូង ដោយសារការប្រកួតដោយឯកឯងជាមួយឪពុក និងបងប្អូនពីរនាក់របស់នាង បច្ចុប្បន្ននាងគឺជាសសរស្តម្ភដ៏សំខាន់មួយរបស់ Venezia FC Women ដែលជាក្រុមដែលកំពុងលេងនៅ Serie B របស់ប្រទេសអ៊ីតាលី។

 ​   ជាមួយនឹងអាវលេខ 90 និងតួនាទីជាខ្សែបម្រើកណ្តាល Agata បានធ្វើឱ្យនាងកត់សម្គាល់ជាមួយនឹងស្ទីលលេងដ៏ស្ងប់ស្ងាត់ និងឆ្លាតវៃរបស់នាង ហើយតែងតែដឹងពីរបៀបកំណត់ចង្វាក់សម្រាប់គូរប្រកួត។

​        មិនត្រឹមតែលេចធ្លោនៅលើទីលាននោះទេ Agata ក៏ជាឈ្មោះដ៏ពេញនិយមនៅលើបណ្តាញសង្គមផងដែរ   ទំព័រ Instagram ផ្ទាល់ខ្លួនរបស់នាងបច្ចុប្បន្នមានអ្នកតាមដានជាង 97,200 នាក់ ដែលនាងចែករំលែកជាទៀងទាត់អំពីវគ្គបណ្តុះបណ្តាល ជីវិតប្រចាំថ្ងៃ ការធ្វើដំណើរ និងសារវិជ្ជមាន។

     ក្រៅ​ពី​អាជីព​បាល់ទាត់​របស់​នាង Agata ក៏​មាន​ការ​គាំទ្រ​យ៉ាងពេញទំហ៊ឹងពីប្តី​របស់​នាង Andrea Migliorini ក៏​ជា​កីឡាករ​បាល់ទាត់​អាជីព​ម្នាក់ផងដែរ ពួកគេ​ជា​គូស្នេហ៍​ដែលមាន​អាជីព​ដូចគ្នា ចំណង់ចំណូលចិត្ត​ដូចគ្នា ហើយ​តែងតែ​អមដំណើរ​រាល់​ជំហាន​នៃ​ការ​អភិវឌ្ឍ​អាជីព​របស់ពួកគេ។

West Ham បានដាក់សំណើដេញថ្លៃ 8លានអឺរ៉ូ សម្រាប់អ្នកចាំទីប្រេស៊ីល

ខណៈដែល Man Utd និង Everton កំពុងឃ្លាំមើល

West Ham United បានដាក់សំណើជាផ្លូវការសម្រាប់ John Victor ពី Botafogo ក្នុងការស្វែងរកអ្នកចាំទីថ្មី។

ប្រភពនៅក្នុងប្រទេស​ ប្រេស៊ីល បាននិយាយថា Aston Villa, Wolves និង Burnley ត្រូវបានគេយល់ថា មានអ្នកសង្កេតការណ៍មើល John Victor ក្នុងខែនេះ ខណៈពេលដែល Manchester United , Everton និងសូម្បីតែក្លឹបយក្សទួរគី Galatasray

ក៏បានបង្ហាញចំណាប់អារម្មណ៍លើ John Victor មួយរយៈដែរ​។

ក្រុមញញួរធំបាននាំយកខ្សែការពារ El Hadji Malick Diouf និង Kyle Walker-Peters រួចហើយ ប៉ុន្តែឥឡូវនេះសង្ឃឹមថា

នឹងធ្វើឱ្យប្រសើរឡើង អ្នកចាំទីរបស់ពួកគេដើម្បីជំនួស Lukasz Fabianski ដែលបានស្នាក់នៅជាច្រើនឆ្នាំ។

បើយោងតាម Fabrizio Romano ក្លឹប West Ham បានធ្វើការផ្លាស់ប្តូរលើកដំបូងសម្រាប់ John Victor ដែលនឹងធ្វើឱ្យក្លឹបជាច្រើនទៀតចូលរួមការប្រណាំងប្រជែង សម្រាប់កីឡាករវ័យ 29ឆ្នាំរូបនេះ ដែលបានបង្ហាញខ្លួន 55លើក សម្រាប់ Botafogo 

ចាប់តាំងពីចូលរួមជាមួយក្រុមក្នុងឆ្នាំ 2024 ។

Mohamed Salah គឺជាកីឡាករតែម្នាក់គត់ដែលស៊ុតបញ្ចូលទីលើសពីចំនួន 20គ្រាប់ និង Assist’s លើសពីចំនួន ១០គ្រាប់ ក្នុងក្របខ័ណ្ឌ Premier League បីរដូវកាលផ្សេងគ្នាព្រមទាំងឈ្នះស្បែកជើងមាស

Mohamed Salah គឺជាកីឡាករតែម្នាក់គត់ដែលស៊ុតបញ្ចូលទីលើសពីចំនួន 20គ្រាប់ និង Assist’s លើសពីចំនួន ១០គ្រាប់ ក្នុងក្របខ័ណ្ឌ Premier League បីរដូវកាលផ្សេងគ្នាព្រមទាំងឈ្នះស្បែកជើងមាស ។ Mohamed Salahបានបង្ហាញខ្លួននៅក្នុងឆ្នាំ 𝟐𝟎𝟏𝟕/𝟏𝟖 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞:

🏟 ហ្គេម៖ ៣៦

⚽️ គ្រាប់​បាល់៖ ៣២

🎯 ជំនួយ៖ ១១

នៅក្នុងឆ្នាំ 𝟐𝟎𝟐𝟏/𝟐𝟐 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞:

🏟 ហ្គេម៖ ៣៥

⚽️ គ្រាប់​បាល់៖ ២៣

🎯 ជំនួយ៖ ១៣

𝐈𝐧 𝟐𝟎𝟐𝟒/𝟐𝟓 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐋𝐞𝐚𝐠𝐮𝐞:

🏟 ហ្គេម៖ ៣៨

⚽️ គ្រាប់​បាល់៖ 29

🎯 ជំនួយ៖ ១៨

សម្រាប់រដូវកាលឆ្នាំ 2025/26 Mohamed Salah អាចរក្សាកំណត់ត្រាមួយនេះបានដែរឬទេ សូមចូលខមិនខាងក្រោមនេះ?

ប្រធានក្លឹប Real Madrid ចុះសួរសុខទុក្ខកីឡាទាំងអស់និងគ្រូបង្វឹក Xabi Alonso ដើម្បីបើកកិច្ចពិភាក្សាការងារត្រៀមខ្លួនប្រកួតប្រជែងក្នុងពានរង្វាន់ LaLiga , Copa del Rey , Spain Super Cup និង ពានរង្វាន់ UEFA Champions League ថ្ងែខាងមុខ

🚨នៅមុននេះបន្ដិចប្រធានក្លឹបអធិរាជសរៀលម៉ាឌ្រីដ ដឹកនាំដោយលោក Perez ចុះមកសួរសុខទុកកីឡាករទាំងអស់នៅក្នុងក្លឹបអធិរាជសរៀលម៉ាឌ្រីដ ព្រមទាំងបាននិយាយទៅកាន់គ្រូបង្វឹក Xabi Alonso ដែរជាអតីកកីឡាកររបស់ Real Madrid ៕

លោកតា Perez បាននិយាយថា គ្មាននរណាម្នាក់ចង់ចាកចេញពី Real Madrid ឡើយសម្រាប់កីឡាករទាំងអស់សម្រាប់ពួកគេមានក្ដីស្រមៃចង់បន្ដស្នាក់នៅក្នុងកីឡដ្នាន Santiago Bernabeu នៅក្នុងប្រទេសអេស្ប៉ាញដោយមានការប្រកាសពីគេហទំព័រ Marca បានចុះផ្សាយ ៕

សម្រាប់កីឡាកររបស់ក្លឹប Real Madrid គ្រប់រូបបានផ្ដាច់ញ៉ាចិត្ត រួមគំនិតគ្នាជាធ្លុងមួយ ប្រកបដោយគុណធម៍និងខិតខំប្រឹងប្រែហ្វឹកហាត់ត្រូវខ្លួនប្រកួតប្រប្រជែងក្នុងពាន LaLiga , Copa del Rey , Spain Super Cup និង ពានរង្វាន់ UEFA Champions League ៕

Xabi Alonso បាននិយាយចំៗតែចំពោះកីឡាករទាំង 4រូបដោយកំពុងតែមានបញ្ហានៅតំបន់ប្រយុទ្ធនិងតំបន់ខ្សែការពារមួយចំនួនដើម្បីពង្រឹងសមត្ថភាពខ្លួនកុំបណ្ដាលមានកំហុសនៅតំបន់គ្រោះថ្នាក់ ម្ដងហើយម្ដងទៀត ជាដែរជាពិសេកីឡាករ Raúl Asencio តែងតែលេងកាចខុសពីធម្មតារហូតទទួលបានកាតលឿងរឺក្រហម  ដោយជិតនិងបិទបញ្ចប់ការសន្ទនារវាងប្រធានក្លឹប Real Madrid និងគ្រូបង្វឹកព្រមទាំងកីឡាករទាំងមូលតែម្ដង Xabi Alonso បានពាក្យខ្លីតែមានន័យទាំងមូលតែម្ដង “ បើសិនបាត់បាល់យើងគួរតែនាំគ្នាដេញយកបាល់មកគ្រប់គ្រងមកវិញក្នុងស្ថាកាលទាំងមូល៕

🚨 Víctor Osimhen បានផ្លាស់ប្ដូរទៅ Galatasaray ក្លាយជាការផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ទួរគី។ទទួលបានប្រាក់ពលកម្មចំនួន 75 លានអឺរ៉ូ ដោយកីឡាករសញ្ជិាតនីសេរីយ៉ារូបនេះមានទាំងបច្ចេទេសបូករួមនិងទេពកោល្យប្រកបដោយគុណភាពទើបក្លឹប Galatasaray ហ៊ានចំណាយទិញផ្ដាច់កុងត្រាពីក្លឹប Napoli

🚨 Víctor Osimhen បានផ្លាស់ប្ដូរទៅ Galatasaray ក្លាយជាការផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ទួរគី។ទទួលបានប្រាក់ពលកម្មចំនួន 75 លានអឺរ៉ូ ដោយកីឡាករសញ្ជិាតនីសេរីយ៉ារូបនេះមានទាំងបច្ចេទេសបូករួមនិងទេពកោល្យប្រកបដោយគុណភាពទើបក្លឹប Galatasaray ហ៊ានចំណាយទិញផ្ដាច់កុងត្រាពីក្លឹប Napoli របស់លីកកំពូលរបស់អ៊ីតាលី

ក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាល តែដោយសារ Víctor Osimhen ភាគច្រើននៅប្រកួតអាជីពជាមួយក្លឹប Napoli មិនមានភាពសហការជាក្រុមនិងភាគច្រើនរូបប្រើប្រាស់ចរិកតួឯក ៕

Víctor Osimhen បានជះឥទ្ធិពលរបស់ខ្លួនពេលបានចូលរួមជាមួយក្លឹប Galatasaray នៅប្រទេសទួរគីដោយក្នុងរដូវកាលឆ្នាំ2024-25 ទាត់បញ្ចូលទីចំនួន 26គ្រាប់ Assists ចំនួន 5 ដង និងបាន ការបង្ហាញខ្លួនចំនួន 30ប្រកួត និងលេងបានចំនួន 2 324នាទីនៅលើទីលានជាមួយនិងក្លឹប Galatasaray ៕

Osimhen គឺជាតួអង្គសំខាន់សម្រាប់ក្រុមរបស់ Okan Buruk ខណៈដែលពួកគេបានឈ្នះពានរង្វាន់ Super Lig ជាលើកទី 3 ជាប់ៗគ្នារបស់ពួកគេ ដោយស៊ុតបញ្ចូលទីបាន 37 គ្រាប់ និងផ្តល់នូវការ Assists ប្រាំពីរក្នុង 41 ប្រកួតរបស់គាត់។

យោងតាម BBC បានចុះផ្សាយក្នុងរដូវកាលនេះជារដូវកាលដ៍អស្ចារ្យក្នុងនាមជាខ្សែការពារដ៍រឹងមាំ នោះគឺ Nuno Mendes មានវ័យត្រឹមតែ ២២ឆ្នាំតែប៉ុណ្ណាះ ៕

Nuno Mendes ជាកីឡាករដំបូងដែរបានតាមបិទកីឡាករចំនួន៤រូបមិនអាចរកចលនាក្នុងការបញ្ចូលទីបាន រឺ បញ្ចូលបាល់ទៅកាន់មិត្តរួមក្រុមបានរួម

ក្នុងពានរង្វាន់ UCL រវាង PSG និង Liverpool ប៉ះគ្នា ខ្សែការពារ Nuno Mendes បានតាមចាក់សោជាប់ខ្សែប្រយុទ្ធដ៍គ្រោះថ្នាក់និងជាម្ចាស់ស្បែកជើងមាននៅក្រមខណ្ឌ PL នោះគឺកីឡាករ Mohammed Salah មិនអាចក្នុងការយកជ័យជំរះ ៕

ក្នុងពានរង្វាន់ UCL រវាង Arsenal និង PSG ប៉ះគ្នា ខ្សែការពារ Nuno Mendes បានតាមចាក់សោជាប់ខ្សែប្រយុទ្ធដ៍គ្រោះថ្នាក់ នោះគឺកីឡាករ Bukayo Saka ៕

ក្នុងពានរង្វាន់ UEFA Nations League វគ្គផ្ដាច់ព្រត្រ័រវាង Spain និង Protgar បានតាមបិទកីឡាករវ័យក្មេង Lamine Yamalមិនអាចរកជ័យជំរះបាននោះទេ រហូត ពិបាកធ្វើចលនាចេញបាល់ជូនមិត្តរួមក្រុមជម្រើសជាតិ ៕

ចំណែកថ្មីនេះ បានធ្វើអោយកីឡាកររៀមច្បង Lionel Messi គឺ មិនអាចបន្ដទៅវគ្គ 8ក្រុមក្នុងពានរង្វាន់ FIFA Club World Cup ដោយក្លឹប PSG បានបំបាក់ដោយលទ្ធផលយកចាស់ដៃ 4-0 ទៅលើក្លឹប Inter Miami

សម្រាប់កីឡាករ Thomas Partey នឹងចាកចេញពី Arsenal នៅពេលកុងត្រារបស់គាត់ផុតកំណត់នៅថ្ងៃចន្ទ ដោយក្លិប Arsenal បានកំណត់ព្រមទាំងបញ្ជាក់អំពើការចាកចេញរបស់ខ្សែបម្រើនៅដើមសប្តាហ៍ក្រោយ។

ខ្សែបម្រើកណ្ដាលដែលមានវ័យអាយុ 32 ឆ្នាំកំពុងពិភាក្សាអំពីការបន្តអាជីពរបស់គាត់នៅពហុកីឡដ្ឋាន Emirates នៅប្រទេសអង់ភ្លេស វាមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយជាក្លឹប Arsenal នោះទេ មិនថា Thomas Partey បានទម្លាក់តម្លៃខ្លួន រឺក៍ កាត់ប្រាក់ពលកម្មផ្សេងនិងដើម្បីបន្ដនៅជាមួយក្លឹប Arsenal តែចម្លើយមួយនោះនៅតែមិនអាចកើតឡើង​៕

នៅពេលថ្មីៗនេះ យោងតាម The Athleic បានបញ្ជាក់ថា ប្រធានក្លឹបកាំភ្លើងធំ Arsenal កំពុងតែពិចារណាអំពើអនាគតរបស់កីឡាករ Thomas Partey ក្នុងនាមជាខ្សែបម្រីកណ្ដាលរបស់ក្លឹប តើគួរតែបន្ដកុងត្រាថ្មីជាមួយរូបគេ រឺក៍បញ្ចប់កិច្ចសន្យាក្នុងនាមជាកីឡាករ Free ផុតកុងត្រា ។ 

Scroll to top