ព័ត៌មានកីឡា

West Ham បានដាក់សំណើដេញថ្លៃ 8លានអឺរ៉ូ សម្រាប់អ្នកចាំទីប្រេស៊ីល

ខណៈដែល Man Utd និង Everton កំពុងឃ្លាំមើល

West Ham United បានដាក់សំណើជាផ្លូវការសម្រាប់ John Victor ពី Botafogo ក្នុងការស្វែងរកអ្នកចាំទីថ្មី។

ប្រភពនៅក្នុងប្រទេស​ ប្រេស៊ីល បាននិយាយថា Aston Villa, Wolves និង Burnley ត្រូវបានគេយល់ថា មានអ្នកសង្កេតការណ៍មើល John Victor ក្នុងខែនេះ ខណៈពេលដែល Manchester United , Everton និងសូម្បីតែក្លឹបយក្សទួរគី Galatasray

ក៏បានបង្ហាញចំណាប់អារម្មណ៍លើ John Victor មួយរយៈដែរ​។

ក្រុមញញួរធំបាននាំយកខ្សែការពារ El Hadji Malick Diouf និង Kyle Walker-Peters រួចហើយ ប៉ុន្តែឥឡូវនេះសង្ឃឹមថា

នឹងធ្វើឱ្យប្រសើរឡើង អ្នកចាំទីរបស់ពួកគេដើម្បីជំនួស Lukasz Fabianski ដែលបានស្នាក់នៅជាច្រើនឆ្នាំ។

បើយោងតាម Fabrizio Romano ក្លឹប West Ham បានធ្វើការផ្លាស់ប្តូរលើកដំបូងសម្រាប់ John Victor ដែលនឹងធ្វើឱ្យក្លឹបជាច្រើនទៀតចូលរួមការប្រណាំងប្រជែង សម្រាប់កីឡាករវ័យ 29ឆ្នាំរូបនេះ ដែលបានបង្ហាញខ្លួន 55លើក សម្រាប់ Botafogo 

ចាប់តាំងពីចូលរួមជាមួយក្រុមក្នុងឆ្នាំ 2024 ។

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top