ព័ត៌មានកីឡា

 អ្នកចាំទី Aaron Ramsdale បានចូលរួមជាមួយ Newcastle United ក្នុងលក្ខខណ្ឌខ្ចីជើងពី Southampton​ ដោយអតីតជាកីឡាករក្លឹបកាំភ្លើងធំ Arsenal  

Aaron Ramsdale ធ្លាប់លេងអោយក្លឹប Sheffield United ចន្លោះឆ្នាំ 2015-17 ក៍ប៉ុន្ដែក្នុងឆ្នាំ 2015 បានទៅលេងក្នុងលក្ខខណ្ឌខ្ចីជើង Work sop Town ៕

2017-2020 ក្លឹប AFC Bournemouth បានចំនួន37ប្រកួត តែក្នុងឆ្នាំ 2018-19 Aaron Ramsdale ទៅលេងក្នុងនាមជាកីឡាករខ្ចីជើងជាមួយក្លឹប Chesterfield និង AFC Wimbledon ៕

Sheffield United បានសម្រេចចិត្តទិញកីឡាករ Aaron Ramsdale មកចូលរួមក្រុមម្ដងទៀតនៅក្នុងរដូវកាល 2020-21 ដោយបានចូលលេងចំនួន 40 ប្រកួត ៕

Aaron Ramsdale​ បង្ហាញសមត្ថភាព ទេពកោល្យប្រកបបច្ចេទេសក្នុងការជួយសង្គ្រោះបាល់ មិនថាបាល់ប៉េណាល់ទី រឺ ជួយសង្រ្គាះរែករាំងបាល់ មិនអោយកីឡាករខ្សែប្រយុទ្ធណាងាយស្រួលបញ្ចប់ទីនោះទេ បានក្លឹប Arsenal បានចុះហត្ថលេខាក្នុងកិច្ចសន្យាចំនួន 3រដូវកាល ដោយក្នុងឆ្នាំ 2021-24 បានចំនួន 78ប្រកួត ផងដែរ ៕

នៅក្នុងរដូវកាល 2024 បានក្លឹប Southampton បានឃើញក្លឹប Arsenal លក់អ្នកចាំទី Aaron Ramsdale​ ដោយមូលហេតុនោះ ទទួលបានអ្នកចាំទី Dived Raya របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក៍ប៉ុន្ដែពេលនេះក្លឹប Southampton ធ្លាក់ទៅកាន់ក្រមខណ្ឌទី២របស់អង់ភ្លេសវិញ

បានហ៊ានផ្ដល់អ្នកចាំទី Aaron Ramsdale ក្នុងលក្ខខណ្ឌខ្ចីជើង ក្លឹបបាល់ទាត់សារិកាព្រៃ Newcastle United បានចុះកិច្ចសន្យាពេញមួយរដូវកាល ៕

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top