ព័ត៌មានកីឡា

នេះគ្រាប់ពេជ្រនិងតារាឆ្នើមទាំង២រូបសុទ្ធតែមានតម្រុយក្នុងការចាកចេញពីក្លឹប Tottenham មើលមកពីកីឡាករចំនួន២រូប មួយបានចាកចេញទៅ Bayern Munich ហើយមួយទៀតមិនទាន់ច្បាស់នោះទេ

  • នៅខែសីហា ឆ្នាំ 2023 📅 Harry Kane ចាកចេញពី Tottenham ទៅចូលរួមជាមួយ Bayern Munich នៅខែកក្កដា ឆ្នាំ 2025នេះ
  • 📅 Son Heung-min ប្រកាសថាគាត់នឹងចាកចេញពី Tottenham
  • បើយើងងាកទៅមើលកាលពីឆ្នាំ 2023 Harry Kane បានសម្រេចចិត្តចាកចេញពីក្លឹប Tottenham ខ្សែប្រយុទ្ធកណ្ដាល បានចូលលេងសរុបចំនួន 435ប្រកួត ទាត់បញ្ចូលទីចំនួន 280គ្រាប់ និង Assists ចំនួន 63ដង ដោយមិនដែរឈ្នះពានរង្វាន់មួយទល់តែសោះជាមួយក្លឹប Tottenham ៕
  • នៅក្នុងឆ្នាំ 2023/24 Harry Kane ហើយបានក្លាយជាម្ចាស់ស្បែកជើងមាសពានរង្វាន់ Bundesliga ជាមួយក្លឹប Bayern Munich ចំនួន 36គ្រាប់ និង បានឈ្នះពានរង្វាន់ Bundesliga ក្នុងឆ្នាំ 2024-25ជាពានរង្វាន់ដំបូងគេបង្អស់របស់ខ្លួន  ៕
  • ចំណែក ខែកក្កដា ឆ្នាំ 2025 នេះលិចលឺពត័មានថា កីឡាករ Son Heung-min បានប្រកាសគាត់នឹងចាកចេញពី Tottenham ប៉ុន្ដែ ពេលនេះ វេលានេះ ម៉ោងនេះ មិនទាន់មានក្លឹបបាល់ទាត់ណាមួយផ្សារភ្ជាប់ក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពី Son Heung-min ចង់ចាកចេញពីក្លឹប Tottenham បានបង្ហាញសមត្ថភាពនៅលើទីលានសរុបចំនួន 454ប្រកួត ទាត់បញ្ចូលទី 173គ្រាប់ និង Assists បានចំនួន 101ដង ព្រមទាំងឈ្នះពានរង្វាន់ UEFA Europa League ជាពានរង្វាន់ដំបូងគេបង្អស់ក្នុងអាជីពរបស់ខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top