Uncategorized

យោងតាមប្រភពពត័មាន The Athletic បានចុះផ្សាយអំពើក្លឹប Manchester United កំពុងផ្តល់អាទិភាពលើការផ្លាស់ប្តូរសម្រាប់ Benjamin Sesko របស់ RB Leipzig ប្រសិនបើពួកគេចុះហត្ថលេខាលើខ្សែប្រយុទ្ធនៅរដូវក្តៅនេះខាងមុខនេះ។

យោងតាមប្រភពពត័មាន The Athletic បានចុះផ្សាយអំពើក្លឹប Manchester United កំពុងផ្តល់អាទិភាពលើការផ្លាស់ប្តូរសម្រាប់ Benjamin Sesko របស់ RB Leipzig ប្រសិនបើពួកគេចុះហត្ថលេខាលើខ្សែប្រយុទ្ធនៅរដូវក្តៅនេះខាងមុខនេះ។សារិកាព្រៃ Newcastle United ក៏កំពុងកំណត់គោលដៅលើវ័យ 22 ឆ្នាំជាបេក្ខជនកំពូលរបស់ពួកគេផងដែរ។ចំណាប់អារម្មណ៍នោះកើតឡើងចំពេល Alexander Isak ចង់ចាកចេញពី St James’ Park ហើយបានពន្លឿនសកម្មភាពរបស់ Manchester United។

ដោយកាលពីរដូវកាលមុនបង្ហាញសមត្ថភាពចំនួន15ប្រកួតទាត់បញ្ចូលទីចំនួន4គ្រាប់និង Assists ចំនួន២ដង ជាមួយក្លឹប RB Leipzig ពេលនេះក្លឹបបិសាចក្រហម Manchester United កំពុងតែចង់បានពង្រឹងសមត្ថភាពក្រុមត្រៀមខ្លួនលេងក្នុងពានរង្វាន់ Premier League 2025-26 ៕

Real Madrid គ្រោងទិញ Haaland មកជំនួសកន្លែង Vinicius

Real Madrid បានផ្តល់សញ្ញាថា ប្រសិនបើ Vinicius ទាមទារច្រើនពេក ពួកគេនឹងអនុញ្ញាតឱ្យខ្សែប្រយុទ្ធប្រេស៊ីលរូបនេះចាកចេញដើម្បីស្វែងរក Haaland មកជំនួសគាត់។

Real Madrid កំពុងពិចារណាលើការចុះហត្ថលេខាលើកីឡាករ Erling Haaland ប្រសិនបើ Vinicius ចាកចេញពីក្លឹបទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ឬ ស្វែងរកគោលដៅផ្សេងណាមួយនោះ ។

យោងតាម Sky Sports Germany “Los Blancos” បានរៀបចំផែនការជំនួសក្នុងករណី Vinicius ចាកចេញ ទោះបីជាកុងត្រារបស់តារាប្រេស៊ីលរូបនេះដំណើរការរហូតដល់ឆ្នាំ 2027 ក៏ដោយ។ក្លឹបស្តេចអេស្បាញកំពុងព្យាយាមបន្តកិច្ចសន្យាដើម្បីជៀសវាងហានិភ័យនៃការបាត់បង់កីឡាកររូបនេះដោយឥតគិតថ្លៃនៅឆ្នាំ 2026 ប៉ុន្តែឧបសគ្គដ៏ធំបំផុតនាពេលបច្ចុប្បន្នគឺការស្នើសុំប្រាក់ខែរបស់ Vinicius ។

គាត់ចង់វ៉ាដាច់ទាំង Mbappe និង Bellingham ដើម្បីក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្លឹប ដែលផ្ទុយទៅនឹងគោលនយោបាយប្រាក់បៀវត្សរ៍ដ៏តឹងរឹងដែលរក្សាដោយប្រធាន Florentino Perez ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប អ្នកតំណាងរបស់ Vinicius បានជួបប្រជុំជាច្រើនជាមួយអន្តរការីពីអារ៉ាប៊ីសាអូឌីត រួមទាំងកិច្ចប្រជុំទល់មុខគ្នានៅទីក្រុង Prague ក្នុងខែកុម្ភៈ។ សំណងដែលមានពាក្យចចាមអារ៉ាមមានរហូតដល់ 1 ពាន់លានអឺរ៉ូជាមួយនឹងតម្លៃផ្ទេរច្រើនជាង 300 លានអឺរ៉ូ។

ទោះបីជាអាទិភាពរបស់ Vinicius គឺបន្តនៅជាមួយ Real ប៉ុន្តែ Perez ត្រូវបានគេនិយាយថាកំពុងគណនាលទ្ធភាពនៃការលក់គាត់ប្រសិនបើលក្ខខណ្ឌត្រឹមត្រូវ។

គួររំលឹកថា ក្នុងដំណើរការចរចា Real Madrid ហាក់មានភាពអាម៉ាស់ ដោយសារតែ Vinicius ហ៊ានប្រើ Saudi Arabia ដើម្បីដាក់សម្ពាធ ពួកគេគិតថា ជាមួយនឹងតំណែងបច្ចុប្បន្នរបស់ Real Madrid ប្រសិនបើ Vinicius មិនឧទ្ទិសដល់ក្លឹបទេ ពួកគេនឹងអញ្ជើញតារាម្នាក់ទៀតមកជំនួសគាត់គឺ Erling Haaland របស់ Man City

Konate ច្រានចោលកិច្ចព្រមព្រៀងថ្មី ដោយសម្លឹងមើលការចាកចេញរបស់ Liverpool ចំពេលដែល Real Madrid ចាប់អារម្មណ៍

ខ្សែការពារ Ibrahima Konate របស់ Liverpool ត្រូវបានគេរាយការណ៍មកថាបានបដិសេធសំណើរដ៏ច្រើនពី Saudi Pro League ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបន្តអាជីពរបស់គាត់នៅក្នុងបាល់ទាត់អឺរ៉ុប។

ខ្សែការពារកណ្តាលវ័យ 26 ឆ្នាំបានប្តេជ្ញាចិត្តលេងក្នុងកម្រិតខ្ពស់បំផុត ហើយជឿជាក់ថាការស្នាក់នៅទ្វីបអឺរ៉ុបមានសារៈសំខាន់ក្នុងការប្រកួតប្រជែងជាទៀងទាត់ក្នុងក្របខ័ណ្ឌ UEFA Champions League ។ យោងតាមសារព័ត៌មាន Daily Mirror ក្លឹបឈានមុខគេរបស់ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថាបានទាក់ទងក្រៅផ្លូវការជាមួយ អ្នកតំណាងរបស់ Ibrahima Konate ដើម្បីវាស់ការចាប់អារម្មណ៍មុនការផ្លាស់ប្តូររដូវក្តៅដ៏មានសក្តានុពល។

ទោះជាយ៉ាងណាក៏ដោយ អតីតខ្សែការពារ RB Leipzig បានបញ្ជាក់យ៉ាងច្បាស់ថា អាទិភាពរបស់គាត់គឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប ដែលជំរុញឱ្យភាគីអារ៉ាប៊ីសាអូឌីតផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេឆ្ពោះទៅរកគោលដៅផ្សេងទៀត។

Real Madrid កំពុងតែបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយចាត់ទុកខ្សែការពារសញ្ជាតិបារាំងរូបនេះ ជាការបន្ថែមដ៏សំខាន់ក្នុងការពង្រឹងខ្សែការពាររបស់ពួកគេសម្រាប់អនាគត។

CWC ផ្តល់មេរៀនឱ្យ ​FIFA ត្រៀមខ្លួនចំពោះបញ្ហាអាកាសធាតុ និងស្មៅទីលានត្រៀម ​World Cup ឆ្នាំ២០២៦

កំណត់ត្រាក្រុមចូលរួមការប្រកួត World Cup ឆ្នាំ២០២៦ កើនដល់៤៨ក្រុម លើទឹកដីអា​ម៉េ​រិក កាណាដា និងម៉ិកស៊ិក ហើយការប្រកួតសរុបកើនពីចំនួន ៦៤ប្រកួត ដល់១០៤​ប្រកួត​។ 

រីឯ ការកែប្រែរូបមន្តរបស់ FIFA លើការប្រកួត CWC ដែលកើនចំនួនដល់៣២ក្រុម ហើយធ្វើឡើងរៀងរាល់៤ឆ្នាំម្តង បានក្លាយជាវិធីសាស្ត្រនៃការប្រកួតមួយ ដើម្បីធ្វើតេស្តមុន ចំពោះបញ្ហាអាកាសធាតុ ទីលាន ការធ្វើដំណើរ ឬកីឡដ្ឋានដែលត្រៀមខ្លួនសម្រាប់រៀប​ចំ​ការប្រកួត មុនព្រឹត្តិការណ៍ World Cup ចូលមកដល់។

មែនទែនទៅបញ្ហាធំៗ រួមមាន​អាកាសធាតុ និង​ស្មៅនៅលើទីលាន គឺជាបញ្ហាធំបំផុតសម្រាប់​អ្នករៀបចំ ឱ្យរិះរកមធ្យោបាយដោះស្រាយ។ 

បើតាម​ប្រធានសហព័ន្ធបាល់ទាត់អាម៉េរិក លោក Alan Rothenberg ការប្រកួតបាល់ទាត់​ពិភពលោក នឹងចំពេលអាកាសធាតុក្តៅដដែល ហើយបញ្ហាកំហុសមួយចំនួនដែល​កើត​មាន​ក្នុងការ​ប្រកួត CWC ប្រៀបដូចជាការផ្តល់មេរៀនដ៏សំខាន់មួយ សម្រាប់អ្នករៀបចំ ឱ្យ​គិតគូរខ្លាំងថែមទៀត សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។

CWC ឆ្នាំ២០២៥ រកឃើញក្រុមជើងឯក ជាក្រុម Chelsea ដែលពួកគេបានផ្តួលក្រុម PSG លទ្ធ​ផល ៣​​-០ ដើម្បីលើកពានជាលើកទី២ ក្នុងប្រវត្តិសាស្រ្តខ្លួន។ ប៉ុន្តែព្រឹត្តិការណ៍នោះ អ្នក​រៀបចំការប្រកួត ប្រឈមមុខនឹងការរិះគន់ខ្លាំង និងការរអ៊ូត្អូញត្អែរ ពីក្រុមកីឡាករ អ្នក​គាំទ្រ និងគ្រូបង្វឹក ពីបញ្ហាអាកាសធាតុក្តៅខ្លាំង ដល់ជាង៣០អង្សាសេ និងទីលានប្រកួត​មាន​ស្មៅសភាពក្តៅ ស្ងួត និងកីឡដ្ឋានខ្លះ ប្រើស្មៅសិប្បនិមិ្មត។

នៅថ្ងៃបិទបញ្ចប់ការប្រកួត CWC លោក Gianni Infantino ប្រធាន FIFA  ក៏បាននិយាយ​ប្រាប់អ្នកកាសែតថា រាល់ការរិះគន់ទាំងឡាយដែល FIFA ទទួលបាន​ ស្ថាប័ននឹងយកទៅ​សិក្សា និងវិនិច្ឆ័យ ដើម្បីពង្រឹងសមត្ថភាពការប្រកួតឱ្យកាន់ល្អប្រសើរ។ ប្រធាន ​FIFA បន្ថែមថា ការប្រកួត World Cup ឆ្នាំ២០២៦ មានកីឡដ្ឋានដែលមានដំបូល និងការគ្រប់គ្រង​អាកាសធាតុល្អនៅពេល​រសៀល៕

PSG ស្នើសុំទិញ Cole Palmer ក្នុងតម្លៃ រហូតដល់ទៅ250 លានអឺរ៉ូ 

 ​​​ ​ PSG បានរងបរាជ័យយ៉ាងជូរចត់ជាមួយ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ FIFA Club World Cup ឆ្នាំ 2025  បន្ទាប់ពីការប្រកួត ក្រុមអ្នកមាននៅទីក្រុងប៉ារីសមិនបានលាក់បាំងមហិច្ឆតារបស់ពួកគេក្នុងការជ្រើសរើសកីឡាករដ៍ល្អបំផុតរបស់គូប្រជែងពួកគេគឺកីឡាករ Cole Palmer

       យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ ក្រុមរដ្ឋធានីរបស់បារាំងសុខចិត្តចំណាយប្រាក់រហូតដល់ 250 លានអឺរ៉ូ ដើម្បីនាំយក Cole Palmer ទៅកាន់កីឡដ្ឋាន Parc des Princes  ប្រសិនបើកិច្ចព្រមព្រៀងនេះជោគជ័យ តម្លៃខាងលើនេះនឹងបំបែកកំណត់ត្រាផ្ទេរកីឡាករលើពិភពលោកដែល PSG កំណត់សម្រាប់ Neymar ក្នុងឆ្នាំ 2017

        ក្នុងរយៈពេលត្រឹមតែ 45 នាទីដំបូងនៃការប្រកួត FIFA Club World Cup ឆ្នាំ 2025 វគ្គផ្តាច់ព្រ័ត្រ Cole Palmer បានបង្កភាពចលាចលដល់ខ្សែរការពារ PSG ជាមួយនឹងគ្រាប់បាល់ 2 គ្រាប់ និង 1 assist សម្រាប់ Joao Pedro ដែលបញ្ចប់រាត្រីសុបិន្តអាក្រក់សម្រាប់អ្នកតំណាង Ligue 1

      មិនត្រឹមតែគាត់បានជួយ Chelsea ឈ្នះពាននោះទេ ខ្សែប្រយុទ្ធដែលកើតក្នុងឆ្នាំ 2002 គាត់ក៏បានបញ្ជាក់ជំហររបស់គាត់ថាគាត់គ្មានបំណង​បង្ហាញពីសញ្ញានៃការចង់ចាកចេញពីទីក្រុងឡុងដ៍ទេ​  Palmer ជាកីឡាករដ៏ល្អបំផុតមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។

      កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យ PSG ចំណាយប្រាក់ 250 លានអឺរ៉ូ លើសពីកំណត់ត្រា 222 លានអឺរ៉ូដែលពួកគេចំណាយដើម្បីនាំយក Neymar ពី Barcelona នៅរដូវក្តៅឆ្នាំ 2017     ប្រសិនបើព្រមព្រៀងគ្នាមែន នេះនឹងក្លាយជាកិច្ចសន្យាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក     ទោះបីជាទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សរបស់បារាំងក៏ដោយ Chelsea ត្រូវបានគេនិយាយថាមិនមានចេតនាចង់ចរចារនោះទេ។

Luka Modric បានចូលរួមជាមួយ ក្លឹប AC Milan នៅប្រទេសអ៊ីតាលី ទទួលបានលេខអាវ 14 ជាលេខថ្មី

បន្ទាប់ពី Luka Modric បានចំណាយពេលវេលាជាមួយក្លឹប Tottenham Spur តាំងពីឆ្នាំ 2008ដល់2012 បានចំនួន 127ប្រកួត និង ទទួលបានបាល់បញ្ចូលទីចំនួន 13គ្រាប់ នៅក្នុងឆ្នាំ 2012-2025 បានចំណាយពេលវេលាដល់ទឹកដី Santiago របស់ក្លឹប Real Madrid ចំំនួន 394ប្រកួត ព្រមទាំងទាត់បញ្ចូលទីចំនួន 30 គ្រាប់ មុននិង សម្រេចចិត្តចេញបានបន្សល់ស្នាដៃជូនអ្នកគ្រាំទ្ររបស់ Real Madrid ៕

ម្ចាស់ពានរង្វាន់ Ballon Dór ក្នុងឆ្នាំ2018 រូបនេះ គឺ Modric បានឈ្នះពានរង្វាន់ជាច្រើនរួមមាន

Champions League 6 រដូវកាល

UEFA Super cup 5 រដូវកាល

FIFA Intercontinental Cup 1 រដូវកាល

FIFA Club World Cup 5 រដូវកាល

Spanish champion 4រដូវកាល

Spanish cup 2 រដូវកាល

Spanish Super Cup 5 រដូវកាល

និងឈ្នះពានរង្វាន់ចំនួន 6 ជាមួយក្រុមជម្រើសជាតិក្រូអាត

Pedro Neto ចំណាយពេលត្រឹមតែ 47ថ្ងែ ឈ្នះពានរង្វាន់ចំនួន ៣ ជាមួយ Chelsea និង ក្រុមជម្រើសជាតិ ព័រទុយហ្គាល់

Pedro Neto បានចំណាយពេលត្រឹមតែ 47ថ្ងែសោះ អាចយកមានឪកាសឈ្នះពានរង្វាន់ចំនួន3ធំៗរួម ក្នុងឆ្នាំ2025 បានសម្រេចចិត្តគោលបំណងព្រមជាក្បាលម៉ាស៊ីនក្នុងជួយក្លឹប ឆេស៊ី និង ក្រុមជម្រើសជាតិ ព័រទុយហ្គាល់

Pedro Neto បានឈ្នះពានរង្វាន់ UEFA Conference League នៅថ្ងែទី29ខែកក្ដដា ឆ្នាំ2025 ដោយបានយកឈ្នះទៅលើក្រុមបាល់ទាត់ REAL BETIS ដោយលទ្ធផល 4-1 ៕

Pedro Neto បានឈ្នះពានរង្វាន់ UEFA National League នៅថ្ងែទី04ខែ មិថុនាឆ្នាំ2025 ដោយបានយកឈ្នះទៅលើក្រុមបាល់ទាត់ អេស្ប៉ាញ បានត្រឹម2-2 រហូតការបន្ថែមម៉ោង 15នាទីចំនួន២ដងមិនទាន់រកឃើញអ្នកឈ្នះ ទើបដល់វគ្គការកាត់សេចក្ដីបាល់ប៉េណាល់ទីលទ្ធផល 5-3 ៕

Pedro Neto បានឈ្នះពានរង្វាន់ FIFA Club World Cup នៅថ្ងែទី14ខែមិថុនាឆ្នាំ2025 ដោយបានយកឈ្នះទៅលើក្រុមបាល់ទាត់ PSG ដោយលទ្ធផល 3-0 ៕

បាល់ទាត់ធ្លាប់បានឈ្នះពានរង្វាន់ FIFA Club World Cup ច្រើនជាគេចំណែកពានរង្វាន់មួយនេះបង្កើតឡើង នៅក្នុងឆ្នាំ2000ដល់បច្ចុប្បន្ន

នេះគឺជាក្លឹបបាល់ទាត់ធ្លាប់បានឈ្នះពានរង្វាន់ FIFA Club World Cup ច្រើនជាគេចំណែកពានរង្វាន់មួយនេះបង្កើតឡើងបានចំនួន 25ឆ្នាំ នៅក្នុងឆ្នាំ2000 រួមមាន


ក្លឹប Real Madrid ធ្លាប់ឈ្នះ FIFA Club World Cup ចំនួន៥លើក

ក្លឹប Fc Barcelona ធ្លាប់ឈ្នះចំនួន3លើក

ក្លឹប Fc Bayern Munich ធ្លាប់ឈ្នះចំនួន2លើក

ក្លឹប Corinthians មកពីប្រេស៊ីលធ្លាប់ឈ្នះចំនួន2លើក

ក្លឹប Chelsea ធ្លាប់ឈ្នះចំនួន2លើក


ព្រមទាំង Liverpool , Sao Paulo , Internacional , AC Milan, Man United , Inter Milan និង Man City ធ្លាប់បានឈ្នះចំនួន១លើកផងដែរ ៕
ក្លឹបមកពីប្រទេសអេស្ប៉ាញឈ្នះចំនួន 8ពាន
ក្លឹបមកពីប្រទេសអង់ភ្លេសឈ្នះចំនួន 5ពាន
ក្លឹបមកពីប្រទេសប្រេស៊ីលឈ្នះចំនួន 4ពាន
ក្លឹបមកពីប្រទេសអ៊ីតាលីឈ្នះចំនួន 2ពាន និង ក្លឹបមកពីអាល្លឺម៉ង ឈ្នះ ចំនួន 2ដងដែរ

អនាគតកីឡាកររបស់ក្លឹបបិសាចក្រហម ចំនួន៤រូបមិនទាន់មានភាគច្បាស់លាស់ក្រោមការដឹកនាំក Ruben Amorim ត្រៀមខ្លួនលេងជាមួយ Man Utd រឺ បន្ដលេងលក្ខខណ្ឌខ្ចីជើង

យោងតាមប្រភពពត័មាន ទីផ្សារដោះដូរកីឡាករជិតនិងបិទទ្វាហើយ ខណះពេលកីឡាកររបស់ក្លឹបបិសាចក្រហម ចំនួន៤រូបមិនទាន់ដឹងរឺកំណត់ជោគវាសនារបស់ខ្លួនបាននោះទេ រួមមាន Marcus Rashford , Alejandro Garnacho, Jadon Sancho, Antony

ចំណែកម្ចាស់អាវថ្មីក៍បានបង្ហាញ មិនទាន់ប្រាកដថា កីឡាករណានៅលេងជាមួយ និង កីឡាករណាបន្ដដំណើរទៅចូលរួមជាមួយក្លឹបផ្សេងក្នុងលក្ខខណ្ឌខ្ចីជើង
ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ruben Amorim ដោយកីឡាករទាំង៣រូបបានបំពេញកត្តាកិច្ចក្នុងនាមជាកីឡាករខ្ចីជើង យ៉ាងល្អ


ទី១ Marcus Rashford បានទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Aston Villa ព្រមទាំងបានជួយអោយក្លឹបបានលេងក្នុងពានរង្វាន់ Europa League ដោយឈរនៅចំណាត់ថ្នាក់ទី6
ទី២ Jadon Sancho បានទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Chelsea ព្រមទាំងបានជួយអោយក្លឹបបានលេងក្នុងពានរង្វាន់ UEFA Champions League ដោយឈរនៅចំណាត់ថ្នាក់ទី4 និងបានឈ្នះពានរង្វាន់ UEFA Conference League ៕


ទី3 Antony បានទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Real Betis ព្រមទាំងបានជួយអោយក្លឹបបានលេងក្នុងពានរង្វាន់ Europa League ដោយឈរនៅចំណាត់ថ្នាក់ទី6

MU ប្រឈមមុខនឹងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលអ្នកចាំទី Andre Onana បានរងរបួសសរសៃពួរ ដែលធ្វើឱ្យគាត់ប្រាកដថានឹងខកខានការប្រកួតមុនរដូវកាលនៅសហរដ្ឋអាមេរិក។

Onana បានជាសះស្បើយពីរបួសនៅសប្តាហ៍នេះ ខណៈដែលគាត់បានត្រលប់ទៅហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់នៅ Carrington ​ ការវាយតម្លៃដំបូងបង្ហាញថាគាត់អាចអវត្តមានរហូតដល់ 8 សប្តាហ៍ ដែលមានន័យថាគាត់នឹងខកខាន ការប្រកួតមិត្តភាពមុនរដូវកាលរបស់ MU  United នៅសហរដ្ឋអាមេរិក ។ 

​​​     ​​   ​បច្ចុប្បន្ននេះ Onana មានហានិភ័យក្នុងការមិនជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតបើកឆាករបស់ MU នៃរដូវកាល​ Premier League  2025/26  នៅពេលដែលពួកគេមានការប្រឈមមុខដ៏លំបាក ជាមួយ Arsenal នៅម៉ោង 10:30 យប់ ថ្ងៃទី 17 ខែសីហាខាងមុខនេះ។ 

  ​ ​​​​​    ស្ថានភាពនេះធ្វើឱ្យគ្រូបង្វឹក Ruben Amorim ស្ថិតក្នុងបញ្ហានៃការផ្ទេរដ៏លំបាកមួយ ខណៈដែលក្រុម កំពុងពិចារណាជ្រើសរើសអ្នកចាំទីថ្មីនៅរដូវក្តៅឆ្នាំ 2025​​ ​​  តំណែងរបស់ Onana ត្រូវបានចោទសួរបន្ទាប់ពីមានកំហុសដ៏គួរឱ្យសោកស្ដាយជាបន្តបន្ទាប់ចាប់តាំងពីគាត់បានផ្លាស់ទៅ Old Trafford ពី Inter Milan ក្នុងតម្លៃ 47 លានផោន។ 

 ​​​       សារព័ត៌មានអង់គ្លេសថ្មីៗនេះបានរាយការណ៍ថា MU សុខចិត្តលក់ Onana ក្នុងតម្លៃ 30 លានផោន  ប៉ុន្តែ​អ្នក​ចាំទី​សញ្ជាតិ​កាមេរូន​រូប​នេះ​បាន​តាំង​ចិត្ត​នៅ​បន្ត ការលក់ Onana ឥឡូវនេះកាន់តែពិបាក ខណៈដែលគាត់កំពុងជាសះស្បើយពីរបួស។

       គ្រូបង្វឹក Amorim ចង់បញ្ចប់ក្រុមសម្រាប់រដូវកាលថ្មី មុនពេលដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិកចាប់ផ្តើម ដើម្បីជួយកីឡាករថ្មីក្នុងការរួមបញ្ចូលគ្នា និងកសាងទម្រង់លេងរបស់ក្រុម   ទោះជាយ៉ាងណាក៏ដោយ អវត្តមានរបស់ Onana នឹងធ្វើឱ្យគាត់ពិបាកការពារ ដោយគ្មានអ្នកចាំទីលំដាប់លេខមួយនៅក្នុងការប្រតគួត ។  ​      ​ទន្ទឹមនឹងនេះដែរអ្នកចាំទីកីឡាករ​ Botafogo អាចជាជម្រើស បើតាមលោក John Victor បានលេចចេញជាគោលដៅសម្រាប់ MU ជាមួយនឹងតម្លៃផ្ទេរមិនខ្ពស់ពេកនោះទេ   ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបាននិយាយថា “បិសាចក្រហម” បានត្រៀមខ្លួនរួចជាស្រេចក្នុងការជ្រើសរើសអ្នកចាំទីរូបនេះ ហើយបានជូនដំណឹងដល់ Botafogo ថាពួកគេមានឆន្ទៈក្នុងកាពន្លឿនកិច្ចសន្យានេះអោយបានឆាប់ ការដោះដូរកីឡាកររូបនេះប្រហែលជា 6 លានផោនដែលជាតម្លៃយ៉ាងសមរម្យមួួយផងដែរ។ 

Scroll to top