ព័ត៌មានកីឡា

PSG ស្នើសុំទិញ Cole Palmer ក្នុងតម្លៃ រហូតដល់ទៅ250 លានអឺរ៉ូ 

 ​​​ ​ PSG បានរងបរាជ័យយ៉ាងជូរចត់ជាមួយ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ FIFA Club World Cup ឆ្នាំ 2025  បន្ទាប់ពីការប្រកួត ក្រុមអ្នកមាននៅទីក្រុងប៉ារីសមិនបានលាក់បាំងមហិច្ឆតារបស់ពួកគេក្នុងការជ្រើសរើសកីឡាករដ៍ល្អបំផុតរបស់គូប្រជែងពួកគេគឺកីឡាករ Cole Palmer

       យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ ក្រុមរដ្ឋធានីរបស់បារាំងសុខចិត្តចំណាយប្រាក់រហូតដល់ 250 លានអឺរ៉ូ ដើម្បីនាំយក Cole Palmer ទៅកាន់កីឡដ្ឋាន Parc des Princes  ប្រសិនបើកិច្ចព្រមព្រៀងនេះជោគជ័យ តម្លៃខាងលើនេះនឹងបំបែកកំណត់ត្រាផ្ទេរកីឡាករលើពិភពលោកដែល PSG កំណត់សម្រាប់ Neymar ក្នុងឆ្នាំ 2017

        ក្នុងរយៈពេលត្រឹមតែ 45 នាទីដំបូងនៃការប្រកួត FIFA Club World Cup ឆ្នាំ 2025 វគ្គផ្តាច់ព្រ័ត្រ Cole Palmer បានបង្កភាពចលាចលដល់ខ្សែរការពារ PSG ជាមួយនឹងគ្រាប់បាល់ 2 គ្រាប់ និង 1 assist សម្រាប់ Joao Pedro ដែលបញ្ចប់រាត្រីសុបិន្តអាក្រក់សម្រាប់អ្នកតំណាង Ligue 1

      មិនត្រឹមតែគាត់បានជួយ Chelsea ឈ្នះពាននោះទេ ខ្សែប្រយុទ្ធដែលកើតក្នុងឆ្នាំ 2002 គាត់ក៏បានបញ្ជាក់ជំហររបស់គាត់ថាគាត់គ្មានបំណង​បង្ហាញពីសញ្ញានៃការចង់ចាកចេញពីទីក្រុងឡុងដ៍ទេ​  Palmer ជាកីឡាករដ៏ល្អបំផុតមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។

      កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យ PSG ចំណាយប្រាក់ 250 លានអឺរ៉ូ លើសពីកំណត់ត្រា 222 លានអឺរ៉ូដែលពួកគេចំណាយដើម្បីនាំយក Neymar ពី Barcelona នៅរដូវក្តៅឆ្នាំ 2017     ប្រសិនបើព្រមព្រៀងគ្នាមែន នេះនឹងក្លាយជាកិច្ចសន្យាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក     ទោះបីជាទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សរបស់បារាំងក៏ដោយ Chelsea ត្រូវបានគេនិយាយថាមិនមានចេតនាចង់ចរចារនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top