ព័ត៌មានកីឡា

Manchester United ទាក់ទងតារា Man City ជុំវិញការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើល

Manchester United កំពុងតែសម្លឹងមើលការផ្ទេរ សម្រាប់អ្នកចាំទី Stefan Ortega របស់ Manchester City នេះបើយោងតាមការចេញផ្សាយដោយ Football Transfers ។ អ្នកកាសែតល្បីឈ្មោះ Fabrizio Romano ថ្មីៗនេះបានបង្ហើបថា Man City បានប្រាប់ថាកីឡាករសញ្ចាតិ្តអាល្លឺម៉ង់អាចចាកចេញនៅរដូវក្តៅនេះ។

កីឡាករវ័យ 32 ឆ្នាំរូបនេះគឺជាអ្នកចាំទីដៃទីពីរបន្ទាប់ពីរ Ederson នៅ Etihad ក្រោយពីរ Manchester City ចុះហត្ថលេខា James Trafford ពី Burnley ក្នុងសប្តាហ៍នេះ Ortega បានក្លាយទៅជាចំណែកលើស។

Man City បានសម្រេចចិត្តទុកគាត់ចោល ហើយ Manchester United ទំនងជាកំពុងពិចារណាលើការផ្លាស់ប្តូរ។ ការផ្ទេរនេះប្រសិនបើវាកើតឡើង នឹងក្លាយជារឿងប្រវត្តិសាស្ត្រមួយ ដោយសារគ្មានកីឡាករណាម្នាក់ចាកចេញពី Etihad ដើម្បីផ្ទេរដោយផ្ទាល់ទៅកាន់ Old Trafford រហូតមកដល់បច្ចុប្បន្ន។ បិសាចក្រហមកំពុងស្វែងរកអ្នកចាំទីថ្មីក្រោយពេល Andre Onana មានបញ្ហារបួស។

Manchester United ទំនងជាបានបង្កើតការទាក់ទងជាមួយភ្នាក់ងាររបស់ Ortega ដើម្បីពិភាក្សាពី លទ្ធភាពនៃការផ្លាស់ប្តូរ។ Ortega ត្រូវគេរាយការណ៍ថាបានបើកចំហសម្រាប់ការផ្លាស់ប្តូ ប៉ុន្តែមិនទាន់មានការដេញថ្លៃជាផ្លូវការនៅឡើយទេ។​

Ruben Amorim កំពុងសម្លឹងមើលការកែលម្អក្រុមរបស់គាត់ បន្ទាប់ពីយុទ្ធនាការ 2024-25 ដែលខកចិត្ត។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បាននាំចូល Matheus Cunha និង Bryan Mbeumo ដើម្បីបង្កើនការវាយប្រហាររបស់គាត់។

ខ្សែប្រយុទ្ធ អ្នកចាំទី និងខ្សែបម្រើក៏មានវត្តមាននៅក្នុងរបៀបវារៈនេះផងដែរ ហើយ Ortega បានក្លាយជា គោលដៅ។ យ៉ាងណាមិញ ការផ្លាស់ប្តូរនេះទំនងជាមានបញ្ហាលើអនាគតរបស់ Andre Onana។

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top