ព័ត៌មានកីឡា

ប្រធាន FIFA ចេញមកប្រកាសពីភាពជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ Club World Cup 2025

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានចាត់ទុកថា «Club World Cup គឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បើទោះបីជាមានភាពអវិជ្ជមានខ្លះនៅអំឡុងរៀបចំកម្មវិធីនេះក៏ដោយ»។

ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងពិធីជួបជុំមួយនាយប់មិញនេះនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីអតីតកីឡាករនិម្មិតបាល់ទាត់ល្បីៗមានដូចជា Ronaldo Nazario, Roberto Baggio និង Kaka ជាដើមនៅវិមាន Trump Tower។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

លោក Infantino ដែលបានដឹកនាំ FIFA តាំងពីឆ្នាំ២០១៦ បានគូសបញ្ជាក់ថា កម្មវិធីនេះរកបានប្រាក់ចំណូលជាង ២ពាន់លានដុល្លារ ដែលលោកបានបន្ថែមទៀតថា ក្នុងប្រកួតរកបាន ៣៣លានដុល្លារឯណោះ។

ជាលទ្ធផល លោកបានជឿជាក់ថា ព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ធំសម្បើម និងចាត់ទុកថា «ជាយុគសម័យនៃបាល់ទាត់សកល គឺបានចាប់ផ្តើមហើយ»។

គួរបញ្ជាក់ផងថា រដ្ឋ New Jersey គឺជាទីតាំងប្រកួតផ្តាច់ព្រ័ត្រ Club World Cup 2025 ជំនាន់ថ្មី លេងរៀងរាល់ ៤ឆ្នាំ រវាងក្រុម Paris Sait Germain និង Chelsea ដោយមានវត្តមានប្រធានាធិបតីអាមេរិក Donald Trump ចូលរួមទស្សនាផ្ទាល់ផងដែរ ស្ថិតក្រោមសីតុណ្ហបច្ចុប្បន្នប្រមាណ ៣៨អង្សាសេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top