Ivan Rakitic រួមប្រកួតរហូតទៅដល់ចំនួន 971 ប្រកួត និង បានចូលរួមជាមួយក្រុមបាល់ទាត់ទាំង៦ ធំៗ និង មានសិទ្ធិពិសេសចំនួន២សញ្ជិាត
នរណាខ្លះនៅចំាកីឡាករមួយរូបនេះ ធ្លាប់ចូលរួមប្រកួតរហូតទៅដល់ចំនួន 971 ប្រកួត និង បានចូលរួមជាមួយក្រុមបាល់ទាត់ទាំង៦ ធំៗ និង មានសិទ្ធិពិសេសចំនួន២សញ្ជាិតរូបគេអាចបង្ហាញសមត្ថភាពជាមួយក្រុមជម្រើសជាតិស្វីស ក៍បាន រូបគេអាចលេងអោយជម្រើសជាតិក្រូអាត ក័បានរូបគេបានទាត់បញ្ចូលទីចំនួន 131គ្រាប់ ហើយ បាន Assist ចំនួន 157 លើក នោះគឺកីឡាករ Ivan Rakitic ៕

Ivan Rakitic ធ្លាប់ប្រកបអាជីពចំនួន6ក្លឹបរួមមាន FC Basel Schalke 04 Sevilla FC Barcelona Al – Shabab
និងចុងក្រោយគេបង្អស់ដែលគាត់ចូលរួមនោះជាមួយក្លឹប Hajduk Split នាពេលបច្ចុប្បន្ន Rakitic បានចូលរួមសរុបជាមួយក្លឹបទាំងអស់បានចំនួន 633ប្រកួតហើយបង្កើតកំណត់ត្រាទាត់បញ្ចូលទីចំនួន 96គ្រាប់ព្រមទាំងឈ្នះចំនួន17ពាន នៅក្នុងនោះកីឡាករ Rakitic ជោគជ័យខ្លាំងជាមួយក្លឹប FC Barcelona និង ក្លឹប Sevilla ៕
Rakitic ធ្លាប់ឈ្នះពានរង្វាន់រួមមាន UCL , Europa League , UEFA Super Cup , LaLiga , Spain Cup ,Spain Super , FIFA Club World Cup , German Cup

ព្រមទាំងធ្លាប់ចូលរួមយុវជនក្រុមជម្រើសជាតិស្វីសតាំងពីឈុតយុវជន U16 រហូតទៅដល់ U21 Ivan Rakitic សម្រេចចិត្តផ្លាស់ប្ដូរនៅចន្លោះ ឆ្នាំ2009 រហូតដល់ឆ្នាំ 2019 បានចូលរួមជាមួយក្រុមជម្រើសជាតិក្រូអាត ៕
