ព័ត៌មានកីឡា

នេះគ្រាប់ពេជ្រកំពុងតែកែឆ្នៃរះចែងចាងនៅក្នុងក្លឹប Fc Porto ដោយប្រកបអាជីពនៅក្នុងលីកកំពូលរបស់ប្រទេសព័រទុយហ្គាល់ នាពេលបច្ចុប្បន្ននេះដោយរូបគេមានវ័យត្រឹមតែ ១៨ឆ្នាំតែប៉ុណ្ណាះបានកើតនៅឆ្នាំ2007 នោះគឺកីឡាករ Rodrigo Mora

Rodrigo Mora មានកម្ពស់ត្រឹម 1.68m ជាកីឡាកររបស់ក្លឹប Fc Porto បានជ្រើសរើសប្រម៉ូតពីឈុតតូចមកកាន់ឈុតធំនៅចន្លោះឆ្នាំ 2024 ដល់បច្ចុប្បន្ន អ្វីដែលយើងសសើរទៅលើសមត្ថភាព ព្រមទាំងទេពកោល្យ របស់ Mora ដែលបានចូលលេងអោយ Fc Porto ចំនួន 23ប្រកួត ដោយទាត់បញ្ចូលទិចំនួន 10 និង Assist ចំនួន 4ដង នៅរដូវកាលមុន


Rodrigo Mora មានទាំងបចេ្ចទេសទាញបាល់មួយៗក្នុងការសម្រេចចិត្តបញ្ចូលបាល់ទៅកាន់មិត្តរួមក្រុមរឺសម្រេចចិត្តស៊ុតពីចង្ងាយភាគច្រើនចំគោលដៅ សម្រាប់ចង្វាក់លេងរបស់ Mora នៃ ឆាប់ស្របខ្លួនជាមួយរៀមច្បងនៅក្នុងក្លឹប Fc Porto និងជម្រើសជាតិ ព័រទុយហ្គាល់
Rodrigo Mora បានចូលរួមជាមួយឈុតធំរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងឆ្នាំ2024-25 ពិតមែនទោះបីជាមិនទាន់មានឪកាសក្នុងបង្ហាញខ្លួនសូម្បីតែ១ប្រកួតនោះទេ
ក្ដីជូនក្រុមជម្រើសជាតិ ប៉ុន្ដែ រូបគេមានចំណែកមួយក្នុងឈ្នះពានរង្វាន់ UEFA National League 2024-25

វាជាលើកដំបូងរបស់គេ នៅពេលនេះប្រាក់ពលកម្មរបស់គេបានចំនួន 40លានអឺរ៉ូ ជាកីឡាកររបស់ក្លឹប Fc Porto

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top