ស់ជើងឯកពាន Europa League រដូវកាលនេះ គឺ ក្លឹប Tottenham បានត្រៀមកញ្ចប់ទឹកប្រាក់យ៉ាងច្រើនរហូតដល់ 85 លានអឺរ៉ូដើម្បីតាមទិញតារាឆ្នើមខ្សែប្រយុទ្ធកណ្ដាល West Ham United នៅរដូវក្តៅនេះនោះគឺ Mohammed Kudus
យោងតាមសារព័ត៌មាន The Telegraph បានចុះផ្សាយថា ម្ចាស់ជើងឯកពាន Europa League រដូវកាលនេះ គឺ ក្លឹប Tottenham បានត្រៀមកញ្ចប់ទឹកប្រាក់យ៉ាងច្រើនរហូតដល់ 85 លានអឺរ៉ូដើម្បីតាមទិញតារាឆ្នើមខ្សែប្រយុទ្ធកណ្ដាល West Ham United នៅរដូវក្តៅនេះ។

នោះគឺ Mohammed Kudus មានវ័យ 24 ឆ្នាំ ទាត់បញ្ចូលទីចំនួន 19 គ្រាប់ និង assists 13 ដងក្នុងការបង្ហាញខ្លួន 80ប្រកួតជាមួយក្លឹប West Ham United ក្នុងក្រមខណ្ឌ PL បានទិញរូបគេពី Ajax ក្នុងតំលៃខ្លួនចំនួន 40 លានអឺរ៉ូឆ្នាំ 2023។

Mohammed Kudus ត្រូវបានរាយករណ៍ថា ដោយក្រុមបាល់ទាត់ធំៗ ជាច្រើនផ្ទះុការចាប់អារម្មណ៍ជាមួយកីឡាករអន្តរជាតិហ្គាណារូបនេះ។

រួមមានក្លឹប Chelsea ក៍កំពុងតែប្រកួតប្រជែងតាមទិញជាមួយក្លឹប Tottenham ខណះពេលនេះក្លឹប West Ham កំពុងតែពិចារណាផ្ដល់ឪកាស និងមានការបើកភ្លើងខៀវជូនកីឡាករហ្គាណា ហើយស្វែងរកទ្រនំថ្មីដើម្បីបង្ហាញសមត្ថភាពផងដែរ ។