ព័ត៌មានកីឡា

ក្លឹប Man Utd ក្លឹប Aston Villa បានចាត់ទុកថាអ្នកចាំទី Lucas Chevalier របស់ Lille ដែលជាជម្រើសនដ៍ក្នុងការផ្លាស់ប្ដូរមកពង្រឹងសមត្ថភាពជូនក្លឹបនៅក្នុងរដូវកាលក្រោយ

យោងតាមប្រភព TEAMtalk បានបញ្ជាក់ថា ក្លឹប Man Utd ក្លឹប Aston Villa បានចាត់ទុកថាអ្នកចាំទី Lucas Chevalier របស់ Lille ដែលជាជម្រើសនដ៍ក្នុងការផ្លាស់ប្ដូរមកពង្រឹងសមត្ថភាពជូនក្លឹបនៅក្នុងរដូវកាលក្រោយ

xr:d:DAF_eoHX_w0:4,j:1279443934683128212,t:24031410

អ្នកសង្កេតការណ៍របស់កីឡាករ បានតាមដានទម្រង់លេង បានអះអាងថា មានទាំងបច្ចេទេស តិចនិចអាចប្រើប្រាស់ជើងដៃល្អ ស្មើគ្នាតែម្ដង បូករួមទាំងបានបង្ហាញសមត្ថភាពដ៍អស្ចារ្យជូនក្លឹប Lille ហើយថែមទាំងការជួយសង្គ្រោះបាល់ស្ទើរគ្រប់ការប្រកួត ។


អ្នកចាំទីវ័យក្មេងសញ្ជាតិបារាំងរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងអំឡុកពេលរូបគេបានបង្ហាញសមត្ថភាពកាលពីរដូវកាលមុនបានចំនួន 48 ប្រកួត ៕


ជាពិសេសបានបង្ហាញខ្លួន បានយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Champions League និងត្រូវបានគេចាប់ទុកថាជា”អ្នកចាំទីល្អបំផុត” របស់ Ligue 1 នៃលីគកំពូលបារាំងនាពេលបច្ចុប្បន្ន ។
ជាក់ស្ដែងអ្នកចាំទីរូបនេះ មានតម្លៃខ្លួនចន្លោះពី 40 លានផោន ទៅ 50 លានផោន នៅក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2027 របស់ក្លឹប Lille គ្រូបង្វឹកតែងតែផ្ដល់ឪកាសជូនអ្នកចាំទីរូបនេះលេងក្នុងជម្រើស១១នាក់រហូត ។


ទោះបីជា Man Utd បានព្យាយាមទាក់ទងជាមួយ អ្នកតំណាងរបស់អ្នកចាំទីរូបនេះ ក៏ដោយ តាមប្រភពពត័មានមួយចំនួនបាននិយាយថា អ្នកចាំទី Emiliano Martinez របស់ Aston Villa គឺជាគោលដៅទី 1 របស់ Ruben Amorim នៅរដូវក្តៅនេះ។


កីឡាករអាហ្សង់ទីនរូបនេះត្រូវបានគេនិយាយថាចង់ចូលរួមជាមួយបិសាចក្រហម បើទោះបីជា Aston Villa មិនចង់អោយរូបគេចាកចេញដោយគ្មានតម្លៃខ្លួនក៍ដោយ ។

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top