Joao Pedro បានក្លាយជាកីឡាករចុងក្រោយបំផុតសម្រាប់ក្លឹបតោខៀវ អតីតកីឡាករនៅក្លឹប Brighton មានសិទ្ធិចូលលេងក្នុងការប្រកួតនាពេលខាងមុខជាមួយ Palmeiras ។
Joao Pedro ត្រៀមចូលលេងក្នុង Club World Cup

Joao Pedro បានក្លាយជាកីឡាករចុងក្រោយបំផុតសម្រាប់ក្លឹបតោខៀវ អតីតកីឡាករ នៅក្លឹប Brighton មានសិទ្ធិចូលលេងក្នុងការប្រកួតនាពេលខាងមុខជាមួយ Palmeiras ។
Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើ Joao Pedro ពី Brighton ក្នុងតម្លៃប៉ាន់ស្មាន 60 លានផោន ខ្សែប្រយុទ្ធប្រេស៊ីលក្លាយជាកីឡាករចំណូលថ្មីបំផុតក្រោមការដឹកនាំរបស់អ្នកចាត់ការ Enzo Maresca។

Pedro កើតនៅថ្ងៃទី26ខែកញ្ញាឆ្នាំ2001 មានកំពស់1,82 m កីឡាករវ័យ 23 ឆ្នាំរូបនេះបានហោះពីប្រទេសប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអាទិត្យដើម្បីជួបមិត្តរួមក្រុមថ្មីរបស់គាត់ និងទទួលការពិនិត្យសុខភាពផងដែរ។

Chelsea បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងវីដេអូរបស់ Pedro លេងបាល់នៅលើឆ្នេរទៅកាន់តន្ត្រី jazz របស់ប្រេស៊ីល រួមជាមួយនឹងចំណងជើងថា “សូមស្វាគមន៍ការមកកាន់ Chelsea, Joao Pedro” ។

ឥឡូវនេះ Pedro មានសិទ្ធិលេងឱ្យ Chelsea ក្នុងការប្រកួត Club World Cup វគ្គ៨ក្រុមចុងក្រោយទល់នឹង Palmeiras បន្ទាប់ពីក្រុមតោខៀវបានយកឈ្នះក្រុម Benficaដោយលទ្ធផល ៤-១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ កិច្ចសន្យារបស់ Pedro ជាមួយ Chelsea ត្រូវបានគេនិយាយថាមានរយៈពេលរហូតដល់ 8 ឆ្នាំ ដែលជាកិច្ចសន្យារយៈពេលវែងដ៏កម្រមួយសម្រាប់កីឡាករវយ័ក្មេង។