ព័ត៌មានកីឡា

ណាហ្គាវើលដ៍ បន្តកុងត្រាថ្មីឱ្យខ្សែការពារដ៏រឹងមាំរបស់ប្រេស៊ីល ចំណែក វិសាខា នាំយកអ្នកពូកែរកគ្រាប់បាល់ពីហ្គាណា មកពង្រឹងតំបន់ប្រយុទ្ធក្លិបបាល់ទាត់ណាហ្គាវើលដ៍

ណាហ្គាវើលដ៍ បន្តកុងត្រាថ្មីឱ្យខ្សែការពារដ៏រឹងមាំរបស់ប្រេស៊ីល ចំណែក វិសាខា នាំយកអ្នកពូកែរកគ្រាប់បាល់ពីហ្គាណា មកពង្រឹងតំបន់ប្រយុទ្ធ
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ នៅមុននេះបន្តិច បានប្រកាសពីការបន្តកុងត្រាថ្មីដល់ខ្សែការពាររបស់ប្រេស៊ីល Mateus Martins da Conceicao សម្រាប់បន្តជួយក្រុម នៅរដូវកាលថ្មី ចំណែក ក្លិបវិសាខា បានសម្រេចនាំយកអ្នកពូកែរកគ្រាប់បាល់របស់ហ្គាណា Nana Kwame Oppong មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន។


ការសម្រេចបន្តកុងត្រាថ្មីដល់ខ្សែការពារ Mateus Martins da Conceicao របស់ណាហ្គាវើលដ៍ ដោយសារកីឡាកររបស់ប្រេស៊ីលរូបនេះ ពិតជាមានគុណភាពល្អ ក្នុងការធ្វើជារនាំង ហើយរូបគេ ក៏ទទួលបានពាន ក្នុងនាមជាកីឡាករល្អជាងគេ ក្នុងជម្រើស១១នាក់ដំបូង ប្រចាំការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២០២៥ផងដែរ។


ចំណែកខ្សែប្រយុទ្ធ Nana Kwame Oppong របស់ហ្គាណា ត្រូវបានប្រភពច្បាស់ការបញ្ជាក់ថា រូបគេ ជាកីឡាករមានសមត្ថភាពដ៏លេចធ្លោម្នាក់ ដែលតែងតែរកបានគ្រាប់បាល់ នៅក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលហ្គាណា ដើម្បីជាប់ឈ្មោះ នៅក្នុងចំណោមអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេម្នាក់ផងដែរ៕ រូប​ថត វិសាខា/ណាហ្គាវើលដ៍

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top