ចំៗៗៗ តារាឆ្នើម Ronaldo បានធ្វើកូដកម្ម ដោយបដិសេធមិនលេងឱ្យ Al Nassr ដែលបង្កឱ្យមានភាពចលាចលនៅក្នុងលីគអារ៉ាប់
តារាឆ្នើម Ronaldo បានធ្វើកូដកម្ម ដោយបដិសេធមិនលេងឱ្យ Al Nassr ដែលបង្កឱ្យមានភាពចលាចលនៅក្នុងលីគអារ៉ាប់។យោងតាមសារព័ត៌មាន A Bola Cristiano Ronaldo ត្រូវបានរាយការណ៍ថានឹងមិនចូលលេងឱ្យ Al Nassr ក្នុងការប្រកួតទល់នឹង Al Riyadh នៅថ្ងៃទី 2 ខែកុម្ភៈ នោះទេ មិនមែនដោយសារការសន្សំកម្លាំងទេ ប៉ុន្តែបណ្តាលមកពី ការមិនពេញចិត្តចំពោះការគ្រប់គ្រងក្លឹប របស់មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF)។

Ronaldo មិនពេញចិត្តដែល Al Nassr ទទួលបានការវិនិយោគតិចជាងគូប្រជែងដូចជា Al Hilal ខណៈសំណើពង្រឹងក្រុមរបស់គ្រូបង្វឹក Jorge Jesus មិនត្រូវបានអនុម័ត ហើយទីផ្សារដោះដូរកីឡាកររដូវរងានេះ ក្លឹបបានចុះហត្ថលេខាតែអ្នកលេងវ័យក្មេងម្នាក់ប៉ុណ្ណោះ។ បន្ថែមពីនេះ អំណាចរបស់មន្ត្រីដឹកនាំជនជាតិព័រទុយហ្គាល់ក្នុងក្លឹបត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យ CR7 មិនពេញចិត្តកាន់តែខ្លាំង។

ក្នុងពេលដូចគ្នា Al Hilal វិញ មានសកម្មភាពខ្លាំងក្នុងការចំណាយប្រាក់ដើម្បីទិញកីឡាករថ្មីៗ ដែលបង្កើនការប្រៀបធៀប និងភាពមិនស្មើរគ្នា។ ស្ថានភាពនេះបង្ហាញពីបញ្ហាផ្ទៃក្នុង Al Nassr ដែលមុននេះគ្រូបង្វឹក Jorge Jesus ក៏ធ្លាប់សារភាពថា ក្លឹបរបស់គាត់ “មិនមានអំណាចនយោបាយដូច Al Hilal” ផងដែរ។