Ferdinand បាននិយាយថាជំនាន់ Alex Ferguson នាំចូលកីឡា49នាក់ សម្រេចដូចការរំពឹង មានតែ3នាក់តែប៉ុណ្ណាះ
- ចំយ៉ាស់ Rio Ferdinand បាននិយាយចំៗតែម្ដងនៅពេលដែលអ្នកដឹកនាំរបស់ Alex Ferguson ក្លឹបបិសាចក្រហម Man Utd ដោយបាននាំចូលកីឡាករ 49 នាក់ នៅកីឡដ្នាន Old Trafford “ ពួកយើងបានគិតថាមានកីឡាករតែ៣នាក់ប៉ុណ្ណោះដែលបានសម្រេចដូចការរំពឹងទុកក្នុងការជួយក្លឹបបិសាចក្រហមកន្លងមក “

- ចំណែកនៅក្នុងតាមសេចក្ដីកំណត់កន្លងមក ពួកយើងជាអ្នកគ្រាំទ្រច្បាស់ណាស់និង ឃើញកន្លងមកនេះ Cristiano Ronaldo Zlatan Ibrahimovic និង Bruno Fernandes


កីឡាករទី១នោះគឺ Cristiano Ronaldo បានចូលរួមជាមួយ ក្លឹប Man Utd ចំនួន2ដង លើកដំបូង Ronaldo ចាកចេញពី Sporting CP មកកាន់ Old Trafford ក្នុងឆ្នាំ 2003-09 គឺបានបង្ហាញសមត្ថភាពជាមួយ Man Utd បានចំនួន 196 ប្រកួតនិងទាត់បញ្ចូលទី 84 គ្រាប់ ហើយបានឈ្នះពានរង្វាន់ Premier League 3 រដូវកាល , UCL 1 រដូវកាល , FA Cup 1 រដូវកាល , League Cup 2 រដូវកាល និង English Super Cup 1 រដូវកាល

កីឡាករទី២ នោះគឺ Zlatan Ibrahimovic បានចូលរួមជាមួយ ក្លឹប Man Utd មកកាន់ Old Trafford ក្នុងឆ្នាំ 2016-18 គឺបានបង្ហាញសមត្ថភាពជាមួយ Man Utd បានចំនួន 33 ប្រកួតនិងទាត់បញ្ចូលទី 17គ្រាប់ ហើយបានឈ្នះពានរង្វាន់ UEROPA League 1 រដូវកាល , League Cup 1 រដូវកាល និង English Super Cup 1 រដូវកាល

កីឡាករទី3 នោះគឺ Bruno Fernandes បានចូលរួមជាមួយ ក្លឹប Man Utd មកកាន់ Old Trafford ក្នុងឆ្នាំ 2020-បច្ចុប្បន្ននេះ គឺបានបង្ហាញសមត្ថភាពជាមួយ Man Utd បានចំនួន 216ប្រកួតនិងទាត់បញ្ចូលទី 67គ្រាប់ ហើយបានឈ្នះពានរង្វាន់ League Cup 1 រដូវកាល និង FA Cup 1 រដូវកាល
