Ansu Fati បន្ទាប់ពីចាកចេញក្លឹប FC Barcelona កាលពីមុនក្លឹបរូបគេមានការរីកចម្រើនជាងមុន
Ansu Fati បន្ទាប់ពីចាកចេញក្លឹប FC Barcelona កាលពីមុនក្លឹបរូបគេមានការរីកចម្រើនជាងមុនដូវកាលនេះរូបគេបានបង្ហាញខ្លួន 12 ប្រកួត ជាមួយ AS Monaco ព្រមទាំងទាត់បញ្ចូលទី 6 គ្រាប់ផងដែរក្នុងពានរង្វាន់ Ligue1 របស់ប្រទេសបារាំង ចំណែកបច្ចុប្បន្ននេះក៍រូបគេបានរកគ្រាប់ជូនមួយគ្រាប់ផងដែរក្នុងពានរង្វាន់ UEFA Champions League ក្នុងចំណោម 5 ប្រកួតកន្លងមក ៕

ចំណែក Ansu Fati និងដាច់កុងត្រាក្នុងលក្ខខណ្ឌខ្ចីជើងនៅ AS Monaco នៅថ្ងែទី៣០ ខែមិថុនាឆ្នាំ 2026 ប៉ុន្ដែយោងតាមប្រភពព័ត៍មានមួយ SPN បានចុះកន្លងមកនេះថា Ansu Fati ហាក់ដូចជាមិនមានការចាប់អារម្មណ៍ក្នុងការវិលត្រឡប់មកវិញនោះ FC Barcelona ទៀតទេ

ដោយសារតែរូបគេក៍បានបញ្ជាក់ច្បាស់ៗ ថា បើសិនជារូបគេវិលត្រឡប់មកវិញ Camp Nou ច្បាស់ណាស់មិនកៅអីដើម្បីប្រកួតប្រជែងឡើយ អ្វីដែរពិសេសនោះក្លឹប FC Barcelona បានត្រៀមកម្លាំងរឺកីឡាករមួយចំនួនរួចរាល់ហើយ ៕

Ansu Fati បានផ្ដល់ព៏ត៍មានទៅកាន់ក្លឹប AS Monaco ឲបានដឹងថារូបគេចង់ស្នាក់នៅបន្ទាប់ទៀត
