MU កំណត់គោលដៅលើអតីតតារា Barcelona ក្នុងតម្លៃ ៤៣ លានផោនយោងតាមប្រភពព័ត៌មានពីប្រទេសប្រេស៊ីល GiveMeSport
MU កំណត់គោលដៅលើអតីតតារា Barcelona ក្នុងតម្លៃ ៤៣ លានផោន
យោងតាមប្រភពព័ត៌មានពីប្រទេសប្រេស៊ីល GiveMeSport ដែលបាននិយាយថា ក្លឹប Manchester United គឺជាក្លឹបមួយក្នុងចំណោមក្លឹបនៅ Premier League ដែលតាមដានយ៉ាងដិតដល់នូវខ្សែប្រយុទ្ធ Vitor Roque។ ក្លឹប Old Trafford បច្ចុប្បន្នកំពុងតាមដានស្ថានភាពរបស់អតីតកីឡាករក្លឹប Barcelona នៅក្នុងប្រទេសកំណើតរបស់គាត់គឺប្រេស៊ីល ជាកន្លែងដែលគាត់មានរដូវកាលដ៏អស្ចារ្យជាមួយក្លឹប Palmeiras បន្ទាប់ពីរដូវកាលដ៏ខកចិត្តនៅប្រទេសអេស្ប៉ាញ។

Roque រកបាន 20 គ្រាប់ក្នុងការបង្ហាញខ្លួន 59 លើកនៅទូទាំងការប្រកួតទាំងអស់កាលពីរដូវកាលមុន ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងការប្រណាំងរកគ្រាប់បាល់បានច្រើនជាងគេនៅក្របខ័ណ្ឌ Serie A របស់ប្រេស៊ីល។ យោងតាមវិទ្យុ Tupi (ប្រេស៊ីល) ក្លឹប Palmeiras បានទាមទារតម្លៃប្រហែល 50 លានអឺរ៉ូ (ស្មើនឹង 43 លានផោន) សម្រាប់ Roque។ ក្លឹបប្រេស៊ីលចង់ទទួលបានទ្វេដងនៃចំនួនទឹកប្រាក់ដែលពួកគេបានចំណាយសម្រាប់ Roque ពីក្លឹប Barcelona កាលពីខែកុម្ភៈកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ ឱកាសដែល MU បន្តកិច្ចព្រមព្រៀងនៅខែនេះគឺទាប ខណៈដែល Palmeiras ចង់រក្សា Roque យ៉ាងហោចណាស់រហូតដល់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។
