ព័ត៌មានកីឡា

Man Utd មានគម្រោងចុះហត្ថលេខាលើខ្សែប្រយុទ្ធវយ័ 18 ឆ្នាំម្នាក់ជា “អំណោយ” សម្រាប់ Carrick 

MU មានគម្រោងចុះហត្ថលេខាលើខ្សែប្រយុទ្ធវយ័ 18 ឆ្នាំម្នាក់ជា “អំណោយ” សម្រាប់ Carrick បើតាមកាសែតបារាំង Quest-France បានរាយការណ៍ថា ក្រុម Manchester United បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Mohamed Kader Meite របស់ក្រុម Rennes ចំពេលមានការបង្ហើបរបស់ Foot Mercato ថា ក្រុមបិសាចក្រហមមានឆន្ទៈក្នុងការជ្រៀតជ្រែករវាងកិច្ចព្រមព្រៀងរបស់ Al Hilal ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាត្តិ បារាំងអាយុក្រោម 21 ឆ្នាំ។ ប្រភពព័ត៌មានបារាំងអះអាងថា ចំណាប់អារម្មណ៍របស់ MU គឺ “សំខាន់” ហើយការផ្លាស់ប្តូរមួយអាចត្រូវបានចាប់ផ្តើមមុនពេលទីផ្សារដោះដូរកីឡាកររដូវរងាបិទ។ ទោះជាយ៉ាងណាក៏ដោយ ក្រុម Rennes នឹងយល់ព្រមឱ្យ Meite ចាកចេញលុះត្រាតែពួកគេទទួលបានការផ្តល់ជូនដែលមានតម្លៃ 26 លានផោន។

This may contain: a man in a black suit and white shirt

បច្ចុប្បន្ន Meite កំពុងលេចធ្លោយ៉ាងខ្លាំងហើយក៍ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យបំផុតម្នាក់របស់អឺរ៉ុប បន្ទាប់ពីការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅក្នុង Ligue 1។ រដូវកាលនេះ ខ្សែប្រយុទ្ធវ័យ 18 ឆ្នាំរូបនេះរកបាន 3 គ្រាប់ក្នុងការបង្ហាញខ្លួន 19 លើកនៅទូទាំងការប្រកួតទាំងអស់ បន្ទាប់ពីកំណត់ត្រាមុន 14 គ្រាប់ក្នុង 32 ប្រកួតនៅកម្រិតយុវជន។

Story pin image

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top