ហេតុអ្វី Manchester United បានបញ្ជាក់ជាផ្លូវការថា Casemiro នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីរូបគេ នៅសេសសល់កិច្ចសន្យាច្រើនខែទៀតជាមួយក្លឹប Old Trafford
ស្ទើរតែមិនគួរឲជឿថា ហេតុអ្វី Manchester United បានបញ្ជាក់ជាផ្លូវការថា Casemiro នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីរូបគេ នៅសេសសល់កិច្ចសន្យាច្រើនខែទៀតជាមួយក្លឹប Old Trafford
ការសម្រេចចិត្តដ៏សមហេតុផលមួយសម្រាប់ទាំង Manchester United និង Casemiro
ចំណុចរសើប របស់ក្លឹបបិសាចក្រហម Manchester United បានអះអាងព្រមទាំងបញ្ជាក់ថាអំពើអនាគតរបស់ខ្សែបម្រើកណ្ដាល Casemiro នឹងត្រៀមចាកចេញពីក្លឹបនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ បន្ទាប់ពីទទួលបានមានការស្នើសុំដោយផ្ទាល់ពីខ្សែបម្រើប្រេស៊ីលរូបនេះផ្ទាល់។

តាមពិតទៅ ថ្នាក់គ្រប់គ្រងរបស់ក្លឹបបិសាចក្រហមបានសម្រេចចិត្តរួចហើយថាមិនបន្ត ឬធ្វើឱ្យកិច្ចសន្យាថ្មីជាមួយ Casemiro សកម្មនោះទេ ហើយបានជូនដំណឹងយ៉ាងច្បាស់ដល់កីឡាករវ័យ 33 ឆ្នាំរូបនេះអំពីរឿងនេះ។

ប៉ុន្ដែនេះជាការសម្រេចចិត្តមិនព្រមបន្តកិច្ចសន្យារបស់ Casemiro គឺជាផ្នែកមួយនៃផែនការរុះរើក្រុមរបស់ Manchester United នូវរដូវកាលក្រោយ។
ចំណែកយោងតាមប្រភពព័ត៍មាន ពី Manchester Evening News ខ្សែបម្រើប្រេស៊ីលរូបនេះត្រូវបានចុះហត្ថលេខាពី Real Madrid នៅរដូវក្តៅឆ្នាំ 2022 ក្នុងតម្លៃដំបូង 60 លានផោន ដែលអាចកើនឡើងដល់ 70 លានផោនរួមទាំងប្រាក់បន្ថែម។

បច្ចុប្បន្នគាត់ក៏ទទួលបានប្រហែល 300,000 ផោនក្នុងមួយសប្តាហ៍ ដែលអាចកើនឡើងដល់ជិត 350,000 ផោនក្នុងមួយសប្តាហ៍ ប្រសិនបើ United មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League។
ប្រាក់ពលកម្ម Casemiro ថ្លៃពេកទើបប្រធានក្លឹប Manchester United ហ៊ានពិភាក្សាលក្ខណះពិសេសផ្ទាល់មាត់តាមកិច្ចសន្យា ថា បញ្ចប់ កុងត្រា រឺ នៅបន្ដកុងត្រា ចម្លើយចុងក្រោយ បានឆ្លើយថា រូបគេនឹងព្រមចាកចេញពី Old Trafford