ព័ត៌មានកីឡា

Alvaro Arbeloa អ្នកចាត់ការទូរទៅ Real Madrid ផ្ដាំទៅកាន់ Arnold ឆាប់ស្វែងរកក្លឹបថ្មី

មិនទាន់បានអីផង Real Madrid អោយ Arnold ស្វែងរកក្លឹបថ្មី

ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចែកផ្លូវជាមួយអតីត តារាឆ្នើម របស់ក្រុម Liverpool គឺ Trent Alexander-Arnold។

This may contain: a man with a beard sitting in front of a microphone and looking at the camera

ក្លឹបយក្សអេស្ប៉ាញនេះបានស្នើសុំឱ្យគាត់ស្វែងរកក្លឹបថ្មីមួយ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីបានចុះហត្ថលេខាជាមួយរូបគេពីក្រុមនៅ Premier League។

យោងតាមរបាយការណ៍មួយនៅក្នុងកាសែត El Nacional បានឲ្យដឹងថា Alexander-Arnold ត្រូវបាន អ្នកចាត់ការថ្មី Alvaro Arbeloa ប្រាប់ជាផ្លូវការ ថា គាត់គ្មានអនាគតនៅ Santiago Bernabeu ទេ។

Story pin image

របាយការណ៍បន្ថែមថា អតីតតារាឆ្នើមក្រុមហង្សក្រហមរូបនេះបានបរាជ័យក្នុងការសម្របខ្លួននៅប្រទេស អេស្ប៉ាញ បើទោះបីជាចំណាយពេលភាគច្រើនជាមួយមិត្តរួមជាតិរបស់គាត់គឺ Jude Bellingham ក៏ ដោយ។

កីឡាករអង់គ្លេសរូបនេះកំពុងមានបញ្ហារបួសសាច់ដុំ ហើយមិនត្រូវបានគេរំពឹងថានឹងអាចលេងបានរហូតដល់ ដើមខែកុម្ភៈនោះទេ ។

គាត់បានអវត្តមានចាប់តាំងពីខែធ្នូមក ដែលបង្ខំឲ្យ Federico Valverde លេងជាខ្សែការពារស្តាំបណ្តោះអាសន្ន ខណៈ Dani Carvajal ក៏កំពុងមានបញ្ហារបួសផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top