ក្រោយប្រកួត Super Sunday រួចរវាងក្លឹប ភ្នំពេញក្រាន និង ព្រះខ័នរាជស្វាយរៀង
ពិតជា The Real Comeback ពិតមែនៗ ព្រះខ័នរាជស្វាយរៀង តាមពីក្រោយការនាំមុខមុន ២គ្រាប់ រហូតទទួលបានជ័យជំនះ ៣-២ ទៅលើ ភ្នំពេញក្រោន ។

Peprah Kwame
នៅតែជា Goal Machine របស់ ព្រះខ័នរាជស្វាយរៀង រកបាន Hat-Trick ប្រកួតនេះ។
ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង Cambodian Premier League ។
មិន រតនៈ ជាកីឡាករតែម្នាក់គត់ដែលទទួលបានកាតក្រហម ស្របពេលលោក Leonardo Capristo ក្រុមការងារគ្រូរបស់ ភ្នំពេញក្រោន ជាក្រុមបច្ចេកទេសតែម្នាក់គត់ដូចគ្នាដែលទទួលបានកាតក្រហម រីឯកាតលឿងត្រូវបានចាយលើស ១០កាត ។

កម្តៅនៅលើទីលានក៏មាន នៅតំបន់បច្ចេកទេសរវាងក្រុមការងារគ្រូក៏មាន លើសពីនេះនៅតំបន់អ្នកគាំទ្រក៏មិនត្រជាក់ដែរ។
កំណត់ត្រា ១០០% មិនចាញ់របស់ ភ្នំពេញក្រោន ក្នុងលីគត្រូវបានបំបែកនៅយប់នេះ។

រវាងពីរក្រុមនេះនឹងត្រូវជួបគ្នាយ៉ាងហោចណាស់ ៥ដង ទៀតរដូវកាលនេះ ដោយ ២ប្រកួត នៅ AFC Challenge League, ២ប្រកួត នៅជុំទីបី Top 6 និងអាច ១ប្រកួត នៅពានរង្វាន់សម្តេច៕
