ក្នុងការប្រកួតពានរង្វាន់ UEFA Champions League សប្ដាហ៍ទី៧ នេះ វាកំណត់ត្រាដំបូងរបស់ Kylian Mbappe លេងតទល់ជាមួយនឹងក្លឹបចាស់របស់ខ្លួន AS Monaco ជាកន្លែងផ្ដល់ហ្វឹាកហាត់តាំងពីថ្នាលយុវជនមក
ក្នុងការប្រកួតពានរង្វាន់ UEFA Champions League សប្ដាហ៍ទី៧ នេះ វាកំណត់ត្រាដំបូងរបស់ Kylian Mbappe លេងតទល់ជាមួយនឹងក្លឹបចាស់របស់ខ្លួន AS Monaco ជាកន្លែងផ្ដល់ហ្វឹាកហាត់តាំងពីថ្នាលយុវជនមកទោះបីជាភាពល្បីល្បាញរបស់ Kylian Mbappe ប៉ុន្ដែទោះបីជាយ៉ាងណាក៍ដោយរូបនៅតែជាកីឡាករប្រចាំដូងចិត្តរបស់អ្នកគ្រាំទ្រ AS Monaco កន្លងមក
យើងមិនអាចភ្លេចបានទេ Kylian Mbappe បង្ហាញទេពកោល្យ សមត្ថភាព បច្ចេទេសនៃការញាក់បាល់ បញ្ចូលបាល់ ព្រមទាំងបញ្ចប់ទី បានល្អជូនក្លឹប ASMonaco ក្នុងវ័យត្រឹមតែ 17 ឆ្នាំតែប៉ុណ្ណាះ ក្នុងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប កន្លងមក ពីចន្លោះ 2015-18 បាន 60 ប្រកួត ទាត់បញ្ចូលទី 27 គ្រាប់ ទាំងក្នុងលីគ ទាំង UCL និង Assists បាន 16 ដងជូនមិត្តរួមក្រុម ៕

ចំណែកបច្ចុប្បន្នរូបគេបានផ្លាស់មកកាន់ ប្រទេសអេស្ប៉ាញ ភាពផ្លាស់ប្ដូរពីមួយរដូវកាលទៅមួយរដូវកាល កាន់តែល្អទៅៗ ជាពិសេសក្នុងបំបែកកំណត់ត្រាផ្សេងៗជាមួយ Real Madrid ហើយឥឡូវ Kylian Mbappe បានបង្ហាញខ្លួននៅលើទីលាន 85 ប្រកួត ទាត់បញ្ចូលទី 74 គ្រាប់ ទាំងក្នុងលីគ ទាំង UCL និង Assists បាន 10 ដងជូនមិត្តរួមក្រុម
