ព័ត៌មានកីឡា

Jurgen Klopp មានភាគរយយ៉ាងខ្ពស់នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid នាពេលឆាប់ៗខាងមុខនេះ

អតីតគ្រូបង្វឹក ហង្សក្រហម Liverpool គឺលោក Jurgen Klopp ត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រឡប់មកវិញនៃការដឹកនាំក្រុមបាល់ទាត់ធំនៅអេស្ប៉ាញនោះ គឺជាក្លឹបអធិរាជស Real Madrid យោងតាម Fabrizio Romano បាន

ចុះផ្សាយនៃអត្ថបទផ្សារភ្ជាប់ លោក Jurgen Klopp អាចនឹងវិលត្រឡប់មកធ្វើជាគ្រូបង្វឹកវិញ ប៉ុន្តែបើទទួលបានការផ្តល់ជូនពី Real Madrid ឬ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ុណ្ណោះ។ បន្ទាប់ពីចាកចេញពី Liverpool នៅឆ្នាំ ២០២៤ ដោយសារអស់កម្លាំង គាត់បានទៅកាន់តួនាទីជាប្រធានផ្នែកបាល់ទាត់សកលនៅ Red Bull ក្នុងឆ្នាំ ២០២៥ ហើយធ្លាប់និយាយថាអាជីពជាគ្រូបង្វឹកប្រហែលជាចប់ហើយ។

ទោះយ៉ាងណា យោងតាមអ្នកជំនាញ Florian Plettenberg មានតែគម្រោងពីរនេះប៉ុណ្ណោះដែលអាចបញ្ចុះបញ្ចូល Klopp ឲ្យត្រឡប់មកវិញ។ Real Madrid ត្រូវបានគេរាយការណ៍ថា «តែងតែទាក់ទាញគាត់» ខណៈដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ក៏អាចក្លាយជាជម្រើសមួយមុន World Cup 2026។
បច្ចុប្បន្ន Klopp នៅតែពេញចិត្តនឹងតួនាទីរបស់គាត់នៅ Red Bull ហើយមិនទាន់មានការទាក់ទងផ្លូវការពី Real Madrid នៅឡើយទេ។

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top