តើ កាំភ្លើងធំ Arsenal និង ក្លឹបបិសាចក្រហមManchester United បានចុះហត្ថលេខាលើកីឡាករណាខ្លះនៅរដូវក្ដៅនេះ ?
Manchester United និង Arsenal ទាំងពីរបានពង្រឹងក្រុមរបស់ពួកគេយ៉ាងសកម្មនៅរដូវក្តៅនេះ។
បិសាចក្រហមបាន ចុះហត្ថលេខាលើ Matheus Cunha ពី Wolverhampton នៅដើមទីផ្សារដោះដូរកីឡាករ។

ខ្សែការពារឆ្វេងរបស់ ប៉ារ៉ាហ្គាយ Diego Leon បានមកដល់ Old Trafford ពី Cerro Porteno មុនពេល Bryan Mbeumo

ចូលរួមជាមួយបញ្ជីឈ្មោះរបស់ Ruben Amorim ពី Brentford កាលពីខែមុន។ របាយការណ៍ថ្មីៗបានបង្ហាញថា Manchester United កំពុងតែក្តៅគគុកលើខ្សែប្រយុទ្ធ RB Leipzig, Benjamin Sesko ។

ទន្ទឹមនឹងនេះ Arsenal

បានបន្ថែមកីឡាករថ្មីៗចំនួន 6នាក់រួចទៅហើយ ក្នុងក្រុមរបស់ខ្លួនមកទល់ពេលនេះ។ Mikel Arteta បានចុះហត្ថលេខាលើ Kepa Arrizabalaga និង Noni Madueke ពី Chelsea និង Martin Zubimendi ពី Real Sociedad.



Cristhian Mosquera ត្រូវបានបន្ថែមពី Valencia ខណៈពេលដែល Christian Norgaard បានមកដល់ពី Brentford ។

ក្រុមកាំភ្លើងធំក៏បានដណ្ដើមយក Viktor Gyokeres ពី Sporting ផងដែរ ដើម្បីដឹកនាំការវាយប្រហាររបស់ពួកគេនៅរដូវកាលក្រោយ។ កីឡាករសញ្ជាតិ ស៊ុយអែតរូបនេះ ស៊ុតបញ្ចូលទីបាន 54គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 13លើក ពីការប្រកួតចំនួន 52 លើកសម្រាប់ក្លឹប ព័រទុយហ្គាល់ កាលពីរដូវកាលមុន។