ខេមបូឌានព្រីមៀរលីគ មានក្តីសោមនស្សរីករាយ ពីការប្រកាសភាពជាម្ចាស់ឧបត្តម្ភធំ ជាផ្លូវការជាមួយ គ្រុឌ ក្នុងការប្រកួតពានរង្វាន់ គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៥នេះ។
គ្រុឌ គឺជាក្រុមហ៊ុនភេសជ្ជៈធំមួយនៅក្នុងប្រទេសកម្ពុជា ដែលយកចិត្តទុកដាក់ និងតែងតែជួយកិច្ចការងារសង្គមជាតិ ជាពិសេសគឺវិស័យកីឡាបាល់ទាត់ក្នុងស្រុកជាច្រើន។

យើងពិតជារីករាយក្រៃលែងក្នុងការចាប់ផ្តើមទំព័រថ្មីជាមួយ គ្រុឌ ហើយសង្ឃឹមថា យើងនឹងទទួលបានភាពជោគជ័យធំធេងជាមួយគ្នាតទៅមុខទៀត។