ព័ត៌មានកីឡា

ប្រធានក្លឹប Real Madrid លោក Florentino Perez ចង់បានតារា Premier League វ័យ 25 ឆ្នាំមកជំនួសកន្លែង Vinicius Jr

ប្រធានក្លឹប Real Madrid លោក Florentino Perez មានបំណងចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ Manchester City Erling Haaland ប្រសិនបើខ្សែប្រយុទ្ធ Vinicius Jr ចាកចេញពីកីឡដ្ឋាន Santiago Bernabeu នៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដែលរកប្រាក់បានច្រើនទៅកាន់ Saudi Pro League ចំពេលមានការចរចា សម្រាប់ប្រាក់ឈ្នួលខ្ពស់នៅក្នុងទីក្រុង Madrid ។

Vinicius ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាអ្នកវាយសម្រុកដ៏ល្អបំផុតម្នាក់ក្នុងពិភពបាល់ទាត់នៅ ពេលនេះ ។ គាត់ស៊ុតបញ្ចូលទីបាន 106 គ្រាប់ និង 83 assists ក្នុងការបង្ហាញខ្លួន 322 ប្រគួតសម្រាប់ Real Madrid នៅគ្រប់ការប្រកួតទាំងអស់។​

យោងតាមរបាយការណ៍ពី Marca ខ្សែបម្រើស្លាបវ័យ 25 ឆ្នាំរូបនេះបានជួបជាមួយ តំណាង Saudi Pro League រួចហើយនៅឆ្នាំ 2023 ដើម្បីពិភាក្សាពីចក្ខុវិស័យ និងគម្រោងរបស់លីក។ របាយការណ៍បានអះអាងថា Vinicius ដែលកិច្ចសន្យាបច្ចុប្បន្ននៅ Real Madrid មានរហូតដល់ឆ្នាំ 2027 បានទាមទារប្រាក់ឈ្នួលខ្ពស់ជាង Kylian Mbappe អំឡុងពេលចរចាលើការបន្តកុងត្រា។ ម៉្យាងវិញទៀត SPL ត្រូវបានគេរាយការណ៍ថាបានកំណត់កិច្ចព្រមព្រៀងដែលមានតម្លៃ 1 ពាន់លានអឺរ៉ូក្នុងរយៈពេល 5 រដូវកាល ។​​

ជុំវិញភាពមិនប្រាកដប្រជារបស់ Vinicius ប្រធានក្លឹប Real លោក Perez មានបំណងចុះហត្ថលេខាលើ Haaland ដើម្បីជំនួស Vinicius ប្រសិនបើគាត់ចាកចេញពីក្លឹប។ បុរសវ័យ 78 ឆ្នាំរូបនេះចង់បានកីឡាករសញ្ជាតិន័រវេសរូបនេះ ដោយស៊ុតបញ្ចូលទីបាន 124 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 21 ដងក្នុងការបង្ហាញខ្លួន 146 លើកសម្រាប់ក្រុម Manchester City ដើម្បីបង្កើតជាខ្សែ ប្រយុទ្ធដ៏សាហាវមួយរូបជាមួយ Mbappe ។

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top