ព័ត៌មានកីឡា

João Pedro បានបង្កើតកំណត់ត្រាក្នុងការទាត់បញ្ចូលទីរបស់ខ្លួននៃការរួមចំណែកជាមួយក្លឹបធំៗចំនួន ៤ បន្ទាប់ពីបង្ហាញសមត្ថភាពពីមួយក្លឹបទៅមួយក្លឹបទើបក្លឹបតោខៀឆេស៊ី បានដាក់សំណើរទិញផ្ដាច់ពីក្លឹប ក្នុងទំហំសាច់ប្រាក់ចំនួន 50 លានអឺរ៉ូ ៕

តារាវ័យក្មេងរូបនេះបានបង្កើតត្រារួមមាន

João Pedro បានរួមចំណែកជាមួយក្លឹបដើមកំណើតរបស់ខ្លួន គឺ ក្លឹប Fluminense FC បានចំនួន 29ប្រកួត និងទាត់បញ្ចូលទីបានចំនួន 10គ្រាប់ នៅក្នុងឆ្នាំ 2019 ហើយបាន Assist ចំនួន 2គ្រាប់

បន្ទាប់មក João Pedro បានផ្លាស់ម្ដូរមកកាន់លីគទី២របស់អង់ភ្លេសចូលរួមជាមួយក្លឹប Watfrod ក្នុងឆ្នាំ 2020-2023 បានចំនួន 104 ប្រកួត និង បានសាងស្នាដៃក្នុងការបង្កើតឪកាសទាត់បញ្ចូលទីចំនួន 23 គ្រាប់ហើយបាន Assist ចំនួន 8គ្រាប់

ដោយក្លឹប Brighton & Hove Albion F.C. បានសម្លឹងឃើញនូវសមត្ថភាពទេពកោល្យ បច្ចេទេស ចលនានាំបាល់លេងពីមួយប្រកួតទៅមួយប្រកួតតែងតែសហការគ្នាជាក្រុម សម្រេចចិត្តចុះកិច្ចសន្យា ចូលលេងនៅ នៅចន្លោះឆ្នាំ 2023-25 បានចំនួន 58ប្រកួតនិងទាត់បញ្ចូលទីបានចំនួន30គ្រាប់ហើយបាន Assist ចំនួន10គ្រាប់

នៅក្នុងឆ្នាំ 2025 បានចុះកិច្ចសន្យាជាមួយក្លឹបតោខៀវឆេស៊ី Chelsea ក្នុងទំហំសាច់ 50លានអឺរ៉ូ ដោយបានចូលលេងជាមួយក្លឹបបានចំនួន 7ប្រកួត និងទាត់បញ្ចូលទីចំនួន 3គ្រាប់ ព្រមទាំងបានឈ្នះពានរង្វាន់ FIFA Club World Cup

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top