គ្រូបង្វឹក Man City លោក Guardiola ផ្តល់ចម្លើយច្បាស់លាស់ចំពោះសំណួរវិលត្រឡប់ទៅ Barcelona វិញ
គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានច្រានចោលការវិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញ។

លោក Guardiola ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការវិលត្រឡប់ទៅកាន់ Barca ជាពិសេសជាមួយនឹងលោក Joan Laporta ជាប្រធានក្លឹប។

អ្នកចាត់ការទូទៅរបស់ Man City ថែមទាំងបានលើកឡើងពីការរំពឹងទុកនៃការបង្វឹកម្តងទៀតនៅក្នុងសាលា La Masia ។
ប៉ុន្តែកាលពីថ្ងៃអាទិត្យ ដោយនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងស្រុករបស់អេស្ប៉ាញ លោក Guardiola បានច្រានចោលនូវឱកាសណាមួយនៃការវិលត្រឡប់ទៅកាន់ Barcelona វិញ។

លោក Guardiola បាននិយាយថា “Barcelona? វាចប់ហើយ។ ចប់ជារៀងរហូត។ វាពិតជាល្អណាស់ ប៉ុន្តែវាបានចប់ហើយ។
ក្នុងនាមជាគ្រូបង្វឹក Barca កាតាឡានបានឈ្នះពាន LaLiga ៣ដង និង Champions League ២ដង។ គាត់ក៏បានបញ្ចាក់ផងដែរថាក្លឹប Manchester City គឺជាក្លឹបចុងក្រោយរបស់គាត់ នេះអាចនិងយាយបានថាគាត់និងឈប់ធ្វើជាគ្រូបង្វឹកបាល់ទាត់ទៀតហើយ ប្រសិនបើ Man City លែងត្រូវការគាត់ ។