ព័ត៌មានកីឡា

Marco Asensio បានបង្ហាញសមត្ថភាពយ៉ាងល្អតទល់ជាមួយក្លឹបបាល់ទាត់ Chelsea CF ក្នុងពានរង្វាន់ Premier League ក្នុងសប្ដាហ៍ទី២៦ បានទាត់បញ្ជូលទីយ៉ាងល្អចំនួន២គ្រាប់តែម្នាក់ឯង——————

ក្រោយចាកចេញជាមួយក្លឹប Real Madrid បានសម្រេចចិត្តចូលរួមជាមួយក្លឹបអ្នកមាន PSG នៅក្នុងប្រទេសបារាំង ក្នុងឆ្នាំ2023កន្លងមក បានបង្ហាញខ្លួនចំនួន 31 និងទាត់បញ្ចូលទីចំនួន6គ្រាប់តែប៉ុណ្ណោះ ៕ Marco Asensio បានក្លឹបអ្នកមាន PSG ចុះកិច្ចសន្យាផ្ទេរកីឡាកររូបនេះ មកអោយចូលរួមជាមួយក្លឹប Aston Villa នៅក្រមខណ្ឌ English Premier League នៅប្រទេសអង់ភ្លេស ៕ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលត្រឹមជួយក្លឹបបាល់ទាត់ លេងក្នុងពានរង្វាន់ UEFA Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយបានបង្ហាញខ្លួនចំនួន២ប្រកួតកន្លងមកក្រមខណ្ឌ English Premier League បានទាត់បញ្ចូលទីយ៉ាងល្អ ចំនួន2គ្រាប់តទល់និងក្លឹបតោខៀវឆេស៊ី Chelsea CF ៕ ដោយគ្រាប់បាល់ទី១ មានការរួមចំណែកពីកីឡាករ Marco Rashford ជាអ្នកបញ្ចូលទី នៅនាទី57 និង 89នាទី ជិតចប់ការប្រកួត ៕
ក្រោយការដឹកនាំ PSG មិនមានពេលលេងនិងបង្ហាញសមត្ថភាពពេលមកដល់ Aston Villa វីញបានជាប់១១នាក់ ហើយលេងបានពេញនាទី បើសិនជាលេងល្អ Aston Villa អាចគិតពិចារណាទិញដាច់កុងត្រាពីក្លឹបអ្នកមាន PSG តែម្ដង ៕

សុទ្ធតែលំដាប់ប៉ះលំដាប់! ទីបំផុតចេញហើយលទ្ធផលចាប់ឆ្នោតវគ្គ ១៦ ក្រុមពាន UCL ខណៈ Barca និង R.Madrid ប៉ះក្រុម…

បរទេស : ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនាំពាន់ UEFA Champions League បានបានចេញលទ្ធផលជាផ្លូវការហើយ ក្នុងនោះក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវជួបជាមួយក្រុម Benfica ចំណែក Real​ Madrid វិញត្រូវជួបជាមួយក្រុម Atletico Madrid ។
គួរបញ្ជាក់ថា ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយជើង ទី១ នឹងធ្វើឡើងនៅថ្ងៃ អង្គារ៏ ទី 0៤ ខែ មីនា ដោយឡែកការប្រកួតជើង ទី២ វិញនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែ មីនា ដដែល ។

ខាងក្រោមនេះជាលទ្ធផលចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយ :

Van Nistelrooy បានទម្លាយរឿងឈឺចាប់មួយ ដែល Ten Hag ប្រាប់គាត់ ក្រោយត្រូវ Man UTD បណ្តេញចេញពីតំណែង

គ្រូបង្វឹកបណ្តោះអាសន្នរបស់ Manchester United លោក Ruud van Nistelrooy បានទម្លាយពីកិច្ចសន្ទនាចុងក្រោយ ដែលគាត់បានជជែកគ្នាជាមួយលោក Erik ten Hag ក្រោយពេលបុរសសញ្ជាតិ ហូល្លង់ វ័យ ៥២ ឆ្នាំរូបនេះត្រូវក្រុមបិសាចក្រហមបណ្តេញចេញពីតំណែង។

ជាការពិតណាស់ កាលពីថ្ងៃ ចន្ទ ទី ២៨ កន្លងទៅ លោក Ten Hag ត្រូវបាន Man UTD សម្រេចបញ្ចប់តំណែងរបស់លោកហើយ បន្ទាប់ពីលោកដឹកនាំការប្រកួតចុងក្រោយចាញ់ West Ham ២ ទល់នឹង ១ ខណៈបច្ចុប្បន្នក្លិបបានតែងតាំងលោក Van Nistelrooy ដែលជាគ្រូបង្វឹកបណ្តោះអាសន្នសិន។

ទាក់ទងនឹងរឿងខាងលើ លោក Ruud van Nistelrooy បានទម្លាយពីកិច្ចសន្ទនារបស់គាត់ជាមួយលោក Ten Hag យ៉ាងដូច្នេះថា៖

ខ្ញុំបានជួបគាត់កាលពីថ្ងៃ ចន្ទ ហើយបានជជែកជាមួយគាត់ មុនការប្រកួតទល់នឹង Leicester។ គាត់ពិតជាខកចិត្តខ្លាំងណាស់ ហើយមានការប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគាត់គឺពិតជាខ្វល់ខ្វាយជាមួយក្លិបមួយនេះខ្លាំងណាស់។ នោះហើយគឺជាមូលហេតុ ដែលធ្វើឱ្យគាត់ឈឺចាប់ នៅពេលគាត់ត្រូវចាកចេញ ប៉ុន្តែគាត់ក៏មានមោទកភាពចំពោះខ្លួនឯងផងដែរ ចំពោះស្នាដៃកន្លងមក ដែលគាត់បានជួយឱ្យក្លិបឈ្នះពានចំនួន ២៕

ប្រភព៖ Sportbible

Scroll to top