Uncategorized

Barcelona ទាក់ទងក្លឹបប្រេស៊ីលដើម្បីស្វែងរកការផ្លាស់ប្តូរដ៏មានសក្តានុពលក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាប

Barcelona ទាក់ទងក្លឹបប្រេស៊ីលដើម្បីស្វែងរកការផ្លាស់ប្តូរ
ដ៏មានសក្តានុពលក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាប
Barcelona ត្រូវបានគេរាយការណ៍ថាបានទាក់ទង Flamengo សម្រាប់ការផ្ទេរដ៏មានសក្តានុពលរបស់ខ្សែបម្រើស្លាបវ័យ 17 ឆ្នាំ


Ryan Roberto ដែលបច្ចុប្បន្នលេងឱ្យក្រុម U17 របស់ក្រុម Flamengo បានទាក់ទាញចំណាប់អារម្មណ៍ពីកីឡាករទម្ងន់ធ្ងន់អឺរ៉ុប
មួយចំនួនដោយសារសមត្ថភាពរបស់គាត់។

ចាប់តាំងពីវេននៃឆ្នាំនេះមក Ryan Roberto ស៊ុតបញ្ចូលទីបាន 20គ្រាប់ និង assists 14ដង ក្នុង 33 ប្រកួតសម្រាប់ក្រុម U17 របស់ Flamengo ។ ទោះបីជាគាត់មានអាយុ 17 ឆ្នាំក៏ដោយ គាត់បានហ្វឹកហាត់ជាមួយក្រុម U20 របស់ក្លឹប ហើយគ្រូបង្វឹកក្រុមទី 1 Filipe Luis
កំពុងតាមដានការអភិវឌ្ឍន៍របស់គាត់។

យោងតាមរបាយការណ៍ពី Globo, Barcelona បានសាកសួរជាមួយ Flamengo អំពីស្ថានភាពរបស់ Ryan Roberto ខណៈដែលពួកគេមើលឃើញថាគាត់ជាកីឡាករដែលមានគុណសម្បត្តិទាំងអស់នៃកីឡាករដែលពួកគេកំពុងស្វែងរកនៅក្នុងទីផ្សារ។ Roberto មានភាពល្បីល្បាញ ដោយសារភាពប៉ិនប្រសប់របស់គាត់នៅលើទីលាន។ គាត់ជាខ្សែបម្រើស្លាបឆ្វេងជាចម្បង ប៉ុន្តែគាត់ក៏អាចលេង ជាខ្សែបម្រើប្រយុទ្ធផងដែរ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បន្ថែមថា Barcelona មិនមែនជាក្លឹបតែមួយគត់ដែលបង្ហាញចំណាប់អារម្មណ៍លើ Roberto នោះទេ។ ក្រុម Ajax Amsterdam របស់ហូឡង់ ក៏កំពុងតាមដានខ្សែប្រយុទ្ធប្រេស៊ីលវ័យក្មេងនេះផងដែរ បន្ទាប់ពីការសម្តែងដ៏អស្ចារ្យរបស់គាត់ក្នុង
រដូវកាល 2025 ។ ខណៈពេលដែលម្ចាស់ជើងឯក LaLiga អាចមានសុទិដ្ឋិនិយមអំពីការចុះហត្ថលេខាលើ Roberto ស្ថានភាពកិច្ចសន្យា
របស់គាត់ត្រូវបានគេនិយាយថាមានភាពស្មុគស្មាញ។

Luka Modric ឥឡូវនេះបានមកដល់ទីក្រុង Milan ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ AC Milan ។

Luka Modric ឥឡូវនេះបានមកដល់ទីក្រុង Milan ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ AC Milan ។

បន្ទាប់ពីចំណាយពេល 13 ឆ្នាំជាមួយក្រុម Modric បាននិយាយថា Los Blancos នឹងក្លាយជា “ផ្ទះរបស់គាត់ជារៀងរហូត” ខណៈដែលគាត់រៀបចំដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Milan នៅរដូវក្តៅនេះ។ ថ្ងៃនេះត្រូវបានគេដាក់ឈ្មោះថា “ថ្ងៃ Modric” ដោយប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលកីឡាករអន្តរជាតិក្រូអាតនឹងបញ្ចប់ការពិនិត្យសុខភាព និងការធ្វើតេស្តមុនពេលចុះហត្ថលេខាលើកិច្ចសន្យានៅរសៀលនេះ។

អ្នកកាសែត Fabrizio Romano បានបង្ហោះវីដេអូខ្លីនៃការមកដល់របស់គាត់នៅពេលគាត់ដើរចូលទៅក្នុងអគារដែលហ៊ុំព័ទ្ធដោយអ្នកគាំទ្រដែលស្រលាញ់នៅទីនោះដើម្បីស្វាគមន៍គាត់។

ការមកដល់របស់គាត់នៅទីក្រុង Milan គឺជាព័ត៌មានដ៏ធំមួយ ខណៈដែលក្រុមមានបំណងចង់ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងចាប់តាំងពីរដូវកាល 2021/2022 ទល់នឹង គូប្រជែង Napoli និង Inter Milan ដែលទាំងពីរបានលើកវាតាំងពីពេលនោះមក។ ពេលទៅដល់ គាត់ក៏ប្រញាប់ចូលទៅក្នុងអាគារ ប៉ុន្តែបានឆ្លើយតបទៅអ្នកកាសែតពីរបីនាក់ដែលសួរថាគាត់យ៉ាងម៉េចដែរ៖ គាត់បានឆ្លើយថា

“រីករាយណាស់ដែលបាននៅទីនេះ ការប្រកួតប្រជែងដ៏អស្ចារ្យកំពុងរង់ចាំខ្ញុំ”

Modric នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ 2026

Reece James ពិតជាសាកសមនិងទទួលបានជាប្រធានក្រុមរបស់ក្លឹបតោខៀវឆេស៊ី នៅពេលប្រកួតក្នុងលីក English Premier League និង ពានរង្វាន់ទ្វីបអឺរ៉ុប ៕

្នុងរដូវកាល 2024-25 នេះ Reece James បានបំពេញកាត្តកិច្ចក្នុងនាមជាខ្សែការពារដ៍រឹងមាំ ដោយបានជួយអោយក្លឹប Chelsea ឈ្នះពានរង្វាន់ចំនួន UEFA Conference League និង FIFA Club World Cup ព្រមទាំងជួយអោយក្លឹបមានកៅអីលេងក្នុងពានរង្វាន់ UEFA Champions League ដោយឈរនៅលំដាប់ថ្នាក់ទី4 នៅ Premier League កាលពីរដូវកាលមុន ៕


Reece James មានទាំងចលនានិងចង្វាក់លេងតាមបិទកីឡាករសំខាន់ៗគឺពិបាកចូលមកក្នុងតំបន់គ្រោះថ្នាក់របស់អ្នកចាំទី
វាជាចំណុចពិសេសក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup នៅពេល Chelsea ប៉ះជាមួយ PSG គឺ James តែតែងរំខានទៅខ្សែប្រយុទ្ធរបស់ក្លឹប PSG ដូចជាកីឡាករ Ousmane Dembélé ជាដើម

អ្វីៗដែរពិសេសបំផុតនោះ រូបគេតែងតែលើកទឹកចិត្តទៅដល់មិត្តរួម ព្រមទាំងសហការគ្នាបានល្អ ក្នុងនាមជាប្រធានក្រុមនិងមិត្តរួម Reece James បានដឹងអំពើចំណុចខ្សោយរបស់ PSG នៅពេលគ្រូបង្វឹករបស់ តោខៀវឆេស៊ី បានប្រាប់នៅពេលមុនចាប់ផ្ដើមប្រកួតមកដល់ គឺ ត្រូវប្រាប់កូនក្រុមតាមចាក់ សោសំខាន់បំផុតនៅតំបន់កណ្ដាល Vitinha កុំអោយរូបគេចេញបាល់ទាន់ ៕

អបអរសាទរ ក្លិប Chelsea ក្លាយជាជើងឯកពិភពលោក Club World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ

អបអរសាទរ ក្លិប Chelsea ក្លាយជាជើងឯកពិភពលោក Club World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះ PSG លទ្ធផល ៣-០

ក្រុមកីឡាករតោខៀវ Chelsea លើកពានរង្វាន់អបអរជ័យជម្នះជាមួយនឹងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានចូលទស្សនាការប្រកួតដោយផ្ទាល់ និងប្រគល់ពានរង្វាន់ផ្ទាល់ដល់ក្រុមជើងឯក។

Chelsea នឹងជាក្រុមជាប់ឈ្មោះជើងឯកពិភពលោក Club World Cup រយៈពេល ៤ឆ្នាំ រហូតឆ្នាំ ២០២៩ ហើយក៏ជាក្រុមដែលកក់កៅអីរួចស្រេច នៅការប្រកួត ៤ឆ្នាំខាងមុខទៀត ក្នុងនាមជាក្រុមការពារជើងឯក។

មិនត្រឹមតែប៉ុណ្ណោះ Chelsea ក៏នឹងត្រូវត្រឡប់ទៅទឹកដីអង់គ្លេសវិញជាមួយនឹងប្រាក់រង្វាន់សរុបជិត ១៥០លានដុល្លារវិញ ដែលខ្លួនរកបានពីការប្រកួត ទាំងមានឈ្មោះចូលរួម និងប្រកួតធ្វើបានល្អតាមវគ្គនីមួយៗ។

កីឡាករទាំង៤រូបកំពុងតែជោគជ័យខ្លាំងជាមួយក្លឹបប៉ារីសនិងក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងមួយរដូវកាលនេះ ពួកគេបានឈ្នះពានរង្វាន់ចំនួន៥ព្រមទាំងដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន២ដង

  • នេះគឺជាសម៉ាស់កីឡាករទាំង៤រូបកំពុងតែជោគជ័យខ្លាំងជាមួយក្លឹបប៉ារីសនិងក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងមួយរដូវកាលនេះ ពួកគេបានឈ្នះពានរង្វាន់ចំនួន៥ព្រមទាំងដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន២ដង រួមមានកីឡាករ Vitinha  Goncalo Ramos João Neves nuno mendes

នាពេលបច្ចុប្បន្នពួកទាំង៤រូបជាតួអង្គយ៉ាងសំខាន់បានរួមចំណែកជាច្រើនជាក្លឹបប៉ារីស ដោយបានឈ្នះពានរង្វាន់ចំនួន4រួមមានក្នុងមួយរដូវកាល – UEFA Champions League , Ligue1 , Trophee des Champions និង Coupe De France ព្រមទាំងបានចូលរួមចំណែកឈ្នះពានរង្វាន់ UEFA Nations League ក្រុមជម្រើសជាតិព័រទុយហ្គាល់ជាលើកទី២របស់ប្រទេសផងដែរ ៕

នៅពេលថ្មីៗបានជួយអោយក្លឹបបា៉រីសឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup តទល់គ្នាជាមួយ Chelsea នៅថ្ងែទី14ខែកក្ដដាខាងមុខនេះ នៅវេលាម៉ោង២យប់ ៕

បន្ទាប់មកមានភារកិច្ចបន្ទាប់ត្រូវជួបក្លឹប Spur ក្នុងពានរង្វាន់ UEFA Super Cup ដោយមានការរៀបចំម្ចាស់ជើងក UCL និង European League នៅថ្ងែទី14ខែសីហាខាងមុខនេះ នៅវេលាម៉ោង២យប់ ៕

Aubameyang បានចូលរួមជាមួយក្លឹប Olympique Marseille ជាលើកទី២ក្នុងរដូវកាលក្រោយ

Aubameyang បានចូលរួមជាមួយក្លឹប Olympique Marseille ជាលើកទី២ក្នុងរដូវកាលក្រោយដោយមានការចុះផ្សាយពីគេហទំព័រ Transfermarkt ៕

Aubameyang អតីតកីឡាករដែរធ្លាប់ចូលរួមជាមួយក្លឹបជាច្រើននៅទ្វឺបអឺរ៉ុប ដូច Borussia Dortmund កាលពីឆ្នាំ 2013-18 បានចំនួន144 ប្រកួតទាត់បញ្ចូលទិចំនួន 98គ្រាប់ មុននិងសម្រេចចិត្តផ្លាស់ប្ដូរទៅកាន់ប្រទេសអង់ភ្លេសទៅលេងជាក្លឹបកាំភ្លើងធំ ជាកន្លែងដែររូបគេបន្ដធ្វើល្អចំនួន 128ប្រកួត និង ទាត់បញ្ចូលទី 68គ្រាប់ ចន្លោះឆ្នាំ 2018-22 ៕Aubameyang បានចូលរួមជាមួយ FC Barcelona ព្រមទាំង Chelsea ជាកន្លែងរូបគេធ្វើមិនបានល្អនោះទេ៕

Aubameyang មកដល់ប្រទេសបារាំងដំបូងចូលរួមជាមួយក្លឹប Olympique Marseille លេងបានចំនួន 34ប្រកួត និងបានទាត់បញ្ចូលទីចំនួន 17គ្រាប់ ក្នុងឆ្នាំ 2023-24 មុនិងប្រធានក្លឹបរំសាយកុងត្រាត្រឹម១រដូវកាល ហើយបានចូលរួមជាមួយក្លឹប Al-Qadsiah ក្នុងក្រមខណ្ឌ Pro League លេងក្នុង ចំនួន 32ប្រកួតហើយទាត់បញ្ចូលទីបាន 17គ្រាប់ ៕

នៅពេលថ្មីៗនេះ លិចលឺពត័មានមួយដ៍ភ្ញាក់ក្លឹប Olympique Marseille បានតាមចុះកិច្ចសន្យាជាមួយ Aubameyang ជាលើកទី២ ក្នុងទំហំសាច់ប្រាក់នៃការផ្ទេរ 3.5​លានអឺរ៉ូ ៕

Dani Carvajal ត្រៀម​ខ្លួន​លេងរួចជាស្រេច​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី Xabi Alonso របស់ Real Madrid ខណៈ​ដែល​គាត់​បានចូលវឹកហាត់ជាមួយ​ក្រុម​វិញ​បន្ទាប់​ពី​របួស ACL ដែល​ធ្វើ​ឱ្យ​គាត់​អវត្តមាន​តាំង​ពី​ខែ​តុលា​កន្លង​ទៅ។

ដោយបានចូលហ្វឹកហាត់វិញកាលពីដើមខែនេះ ខ្សែការពារជើងចាស់សញ្ជាតិអេស្ប៉ាញរូបនេះមានសង្ឃឹមសម្រាប់ម៉ោងប្រកួតក្នុងរដូវកាល 2025-26 ខាងមុខនេះ។

BARCELONA, SPAIN – MAY 11: Dani Carvajal of Real Madrid during the LaLiga EA Sports match between FC Barcelona v Real Madrid at the Lluis Companys Olympic Stadium on May 11, 2025 in Barcelona Spain (Photo by Maria Gracia Jimenez/Soccrates/Getty Images)

គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “គ្រូបង្វឹកកំពុងនាំមកនូវភាពបត់បែនពិតប្រាកដដល់ក្រុមជាមួយនឹងតំណែងរបស់ (Aurelien) Tchouameni ។

“ខ្ញុំបានលេងនៅតំបន់កណ្តាល ខ្សែការពារឆ្វេង ស្លាប… ខ្ញុំតែងតែត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាងដែលគ្រូបង្វឹកសុំពីខ្ញុំ។ ខ្ញុំអាចរកបានដើម្បីជួយគ្រប់មធ្យោបាយដែលខ្ញុំអាចធ្វើបាន។

“ក្នុងកម្រិតផ្ទាល់ខ្លួន ខ្ញុំមានអារម្មណ៍ល្អណាស់ ខ្ញុំត្រលប់មកក្រុមវិញហើយ ខ្ញុំមិនដឹងថាខ្ញុំនឹងជាផ្នែកមួយនៃក្រុមនៅថ្ងៃស្អែកនេះទេ។ ខ្ញុំដឹងខ្លួនឯង ហើយខ្ញុំដឹងថាប្រសិនបើពួកគេនាំខ្ញុំមក ខ្ញុំនឹងផ្តល់ឱ្យ 100% នៅទីនោះ។

“នេះគឺនៅពីក្រោយខ្ញុំឥឡូវនេះ។ ខ្ញុំខ្វះការអនុវត្តការប្រកួត ខ្ញុំទើបតែបានត្រលប់មកហ្វឹកហាត់ជាមួយក្រុមបានពីរបីសប្តាហ៍ប៉ុណ្ណោះ”។​​

ស់ជើងឯកពាន Europa League រដូវកាលនេះ គឺ ក្លឹប Tottenham បានត្រៀមកញ្ចប់ទឹកប្រាក់យ៉ាងច្រើនរហូតដល់ 85 លានអឺរ៉ូដើម្បីតាមទិញតារាឆ្នើមខ្សែប្រយុទ្ធកណ្ដាល West Ham United នៅរដូវក្តៅនេះនោះគឺ Mohammed Kudus

យោងតាមសារព័ត៌មាន The Telegraph បានចុះផ្សាយថា ម្ចាស់ជើងឯកពាន Europa League រដូវកាលនេះ គឺ ក្លឹប Tottenham បានត្រៀមកញ្ចប់ទឹកប្រាក់យ៉ាងច្រើនរហូតដល់ 85 លានអឺរ៉ូដើម្បីតាមទិញតារាឆ្នើមខ្សែប្រយុទ្ធកណ្ដាល West Ham United នៅរដូវក្តៅនេះ។


នោះគឺ Mohammed Kudus មានវ័យ 24 ឆ្នាំ ទាត់បញ្ចូលទីចំនួន 19 គ្រាប់ និង assists 13 ដងក្នុងការបង្ហាញខ្លួន 80ប្រកួតជាមួយក្លឹប West Ham United ក្នុងក្រមខណ្ឌ PL បានទិញរូបគេពី Ajax ក្នុងតំលៃខ្លួនចំនួន 40 លានអឺរ៉ូឆ្នាំ 2023។


Mohammed Kudus ត្រូវបានរាយករណ៍ថា ដោយក្រុមបាល់ទាត់ធំៗ ជាច្រើនផ្ទះុការចាប់អារម្មណ៍ជាមួយកីឡាករអន្តរជាតិហ្គាណារូបនេះ។

រួមមានក្លឹប Chelsea ក៍កំពុងតែប្រកួតប្រជែងតាមទិញជាមួយក្លឹប Tottenham ខណះពេលនេះក្លឹប West Ham កំពុងតែពិចារណាផ្ដល់ឪកាស និងមានការបើកភ្លើងខៀវជូនកីឡាករហ្គាណា ហើយស្វែងរកទ្រនំថ្មីដើម្បីបង្ហាញសមត្ថភាពផងដែរ ។

ក្លឹប Man Utd ក្លឹប Aston Villa បានចាត់ទុកថាអ្នកចាំទី Lucas Chevalier របស់ Lille ដែលជាជម្រើសនដ៍ក្នុងការផ្លាស់ប្ដូរមកពង្រឹងសមត្ថភាពជូនក្លឹបនៅក្នុងរដូវកាលក្រោយ

យោងតាមប្រភព TEAMtalk បានបញ្ជាក់ថា ក្លឹប Man Utd ក្លឹប Aston Villa បានចាត់ទុកថាអ្នកចាំទី Lucas Chevalier របស់ Lille ដែលជាជម្រើសនដ៍ក្នុងការផ្លាស់ប្ដូរមកពង្រឹងសមត្ថភាពជូនក្លឹបនៅក្នុងរដូវកាលក្រោយ

xr:d:DAF_eoHX_w0:4,j:1279443934683128212,t:24031410

អ្នកសង្កេតការណ៍របស់កីឡាករ បានតាមដានទម្រង់លេង បានអះអាងថា មានទាំងបច្ចេទេស តិចនិចអាចប្រើប្រាស់ជើងដៃល្អ ស្មើគ្នាតែម្ដង បូករួមទាំងបានបង្ហាញសមត្ថភាពដ៍អស្ចារ្យជូនក្លឹប Lille ហើយថែមទាំងការជួយសង្គ្រោះបាល់ស្ទើរគ្រប់ការប្រកួត ។


អ្នកចាំទីវ័យក្មេងសញ្ជាតិបារាំងរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងអំឡុកពេលរូបគេបានបង្ហាញសមត្ថភាពកាលពីរដូវកាលមុនបានចំនួន 48 ប្រកួត ៕


ជាពិសេសបានបង្ហាញខ្លួន បានយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Champions League និងត្រូវបានគេចាប់ទុកថាជា”អ្នកចាំទីល្អបំផុត” របស់ Ligue 1 នៃលីគកំពូលបារាំងនាពេលបច្ចុប្បន្ន ។
ជាក់ស្ដែងអ្នកចាំទីរូបនេះ មានតម្លៃខ្លួនចន្លោះពី 40 លានផោន ទៅ 50 លានផោន នៅក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2027 របស់ក្លឹប Lille គ្រូបង្វឹកតែងតែផ្ដល់ឪកាសជូនអ្នកចាំទីរូបនេះលេងក្នុងជម្រើស១១នាក់រហូត ។


ទោះបីជា Man Utd បានព្យាយាមទាក់ទងជាមួយ អ្នកតំណាងរបស់អ្នកចាំទីរូបនេះ ក៏ដោយ តាមប្រភពពត័មានមួយចំនួនបាននិយាយថា អ្នកចាំទី Emiliano Martinez របស់ Aston Villa គឺជាគោលដៅទី 1 របស់ Ruben Amorim នៅរដូវក្តៅនេះ។


កីឡាករអាហ្សង់ទីនរូបនេះត្រូវបានគេនិយាយថាចង់ចូលរួមជាមួយបិសាចក្រហម បើទោះបីជា Aston Villa មិនចង់អោយរូបគេចាកចេញដោយគ្មានតម្លៃខ្លួនក៍ដោយ ។

Joao Pedro បានក្លាយជាកីឡាករចុងក្រោយបំផុតសម្រាប់ក្លឹបតោខៀវ អតីតកីឡាករនៅក្លឹប Brighton មានសិទ្ធិចូលលេងក្នុងការប្រកួតនាពេលខាងមុខជាមួយ Palmeiras ។

Joao Pedro ត្រៀមចូលលេងក្នុង Club World Cup

     Joao Pedro បានក្លាយជាកីឡាករចុងក្រោយបំផុតសម្រាប់ក្លឹបតោខៀវ អតីតកីឡាករ នៅក្លឹប Brighton មានសិទ្ធិចូលលេងក្នុងការប្រកួតនាពេលខាងមុខជាមួយ Palmeiras ។

Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើ Joao Pedro ពី Brighton ក្នុងតម្លៃប៉ាន់ស្មាន 60 លានផោន ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​បំផុត​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ Enzo Maresca

Pedro កើតនៅថ្ងៃទី26​​ខែ​កញ្ញា​ឆ្នាំ2001 មានកំពស់1,82 m    កីឡាករវ័យ 23 ឆ្នាំរូបនេះបានហោះពីប្រទេសប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអាទិត្យដើម្បីជួបមិត្តរួមក្រុមថ្មីរបស់គាត់ និងទទួលការពិនិត្យសុខភាពផងដែរ

​​​​   ​    Chelsea បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងវីដេអូរបស់ Pedro លេងបាល់នៅលើឆ្នេរទៅកាន់តន្ត្រី jazz របស់ប្រេស៊ីល រួមជាមួយនឹងចំណងជើងថា “សូមស្វាគមន៍ការមកកាន់ Chelsea, Joao Pedro”

  ​      ឥឡូវនេះ Pedro មានសិទ្ធិលេងឱ្យ Chelsea ក្នុងការប្រកួត Club World Cup វគ្គ៨ក្រុមចុងក្រោយទល់នឹង Palmeiras បន្ទាប់ពីក្រុមតោខៀវបានយកឈ្នះក្រុម Benficaដោយលទ្ធផល ៤-១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ​ ​ កិច្ចសន្យារបស់ Pedro ជាមួយ Chelsea ត្រូវបានគេនិយាយថាមានរយៈពេលរហូតដល់ 8 ឆ្នាំ ដែលជាកិច្ចសន្យារយៈពេលវែងដ៏កម្រមួយសម្រាប់កីឡាករវយ័ក្មេង។

Scroll to top