អ្នកចាំទី Ederson ជនជាតិប្រេស៊ីល ដោយបច្ចុប្បន្ននេះកំពុងតែប្រកបអាជីពជាមួយ Manchester City និយាយពីការចាកចេញពីក្លិបគឺសុទ្ធតែ “ព័ត៌មានក្លែងក្លាយ”
អ្នកចាំទី Ederson ជនជាតិប្រេស៊ីល ដោយបច្ចុប្បន្ននេះកំពុងតែប្រកបអាជីពជាមួយ Manchester City និយាយពីការចាកចេញពីក្លិបគឺសុទ្ធតែ “ព័ត៌មានក្លែងក្លាយ” ដោយគាត់បានបញ្ជាក់ថាគាត់នឹងបន្តនៅក្លិបសម្រាប់រដូវកាលខាងមុខ។

Ederson ជនជាតិប្រេស៊ីលកំពុងឈានចូលដល់ឆ្នាំទីប្រាំបួនរបស់គាត់ដែរបានស្នាក់នៅពហុកីឡដ្ឋាន Etihad ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅ Saudi Pro League កាលពីរដូវក្តៅមុន។គាត់នៅសេះសល់រយៈពេលមួយរដូវកាលទៀតលើកិច្ចសន្យារបស់គាត់ ហើយបានផ្លាស់ទៅស្រាយចម្ងល់អំពីអនាគតរបស់គាត់ ដោយនិយាយថាគាត់ចង់ឈ្នះ Champions League ជាមួយ City ម្ដងទៀតមុននិងសម្រេចចិត្តចាកចេញពីពហុកីឡដ្ឋាន Etihad ហើយ ជូនទៅកាន់អ្នកគ្រាំទ្រ ។

“ទេទេទេទេ អនាគតរបស់ខ្ញុំគឺនៅទីនេះ” Ederson បានប្រាប់អ្នកកាសែតនៅ FIFA Club World Cupបានសាកសួរអំពើការលិចលឺពត័មានថារូបគេនិងចាកចេញ Man City ជាចម្លើយពិតរឺក្លែងក្លាយ ។“មិត្តខ្លះបានផ្ញើសារព័ត៌មានជាច្រើនមកកាន់ខ្ញុំប៉ុន្តែ ក្នុងនោះ 99 ភាគរយគឺជាសុទ្ធតែព័ត៌មានក្លែងក្លាយ។ ខ្ញុំយល់ប៉ុន្តែវាមានព័ត៌មានក្លែងក្លាយជាច្រើននៅជុំវិញឈ្មោះរបស់ខ្ញុំដោយបានផ្សាយភ្ជាប់រូបខ្ញុំទៅកាន់ទឹកដី អារ៉ាប់ប៊ិ Pro League។
